Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខណៈខុសគ្នារវាងវិមជ្ឈការ និងវិសហមជ្ឈការ ៖

+ វិមជ្ឈការ

  • គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ
  • អង្គភាពអនុវត្ត គឺជានីតិបុគ្គលដាច់ដោយឡែក
  • មានតំណាងដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ
  • ធ្វើជាអ្នកតំណាងឪ្យអ្នកបោះឆ្នោត
  • ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរាជរដ្ឋាភិបាល
  • តម្រូវឪ្យមានការចូលរួមពីប្រជាពលរដ្ឋ
  • ថរិកា ហរិញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិដាច់ដោយឡែក
  • ទទួលអំណាយតាមរយៈការផ្ទេរពីថ្នាក់ជាតិ
  • មានភាពជាម្ចាស់ការក្នុងការអនុវត្ត ។

+ វិសហមជ្ឈការ

  • ការទទួលខុសត្រូវរបស់រដ្ឋឪ្យទៅជិតប្រជាពលរដ្ឋ និងធ្វើឪ្យការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែរហ័ស និងមានប្រសិទ្ធភាព
  • អង្គភាពអនុវត្ត មិនមែនជានីតិបុគ្គលដោយឡែកពិថ្នាក់ជាតិទេ
  • មន្ដ្រីអនុវត្តកើតចេញពីការតែងតាំង
  • ធ្វើជាអ្នកតំណាងឪ្យរដ្ឋាភិបាល
  • ទទួលខុសត្រូវផ្ទាល់ចំពោះមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ
  • មិនតម្រូវឪ្យមានការចូលរួមពីប្រជាពលរដ្ឋជាតិ
  • ទទួលអំណាចតាមរយៈការធ្វើប្រតិភូកម្មពីថ្នាក់ជាតិ
  • អនុវត្តក្នុងនាមស្ថាប័នដែលធ្វើប្រតិភូកម្មឪ្យ ។

user icon

Sokhen(4 years ago)  ល្អរណាស់

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login