Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អង្គការសមាគមអាស៊ានមានគោលបំណងដូចជា ៖​

     ១. ថែរក្សា និងលើកម្ពស់សន្ដិភាព សន្ដិសុខ ស្ថិរភាព និងពង្រីកបន្ថែមទៀតនូវតម្លៃឆ្ពោះទៅរកសន្ដិភាពក្នុងតំបន់ ។

     ២. លើកកម្ពស់រឹងមាំនៃតំបន់តាមរយៈការជំរុញឪ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយសន្ដិសុខ និងសង្គមវប្បធម៌ ។

     ៣. រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងគ្មានអាវុធប្រល័យលោកផ្សេងទៀត ។

     ៤. ធានាប្រជាជននិងរដ្ឋសមាជិកអាស៊ានេស់នៅប្រកបដោយសន្ដិភាពជាមួយពិភពលោកទាំងមូលក្នុងបរិយាកាសយុត្តិធម៌ប្រជាធិបតេយ្យនិងភាពសុខដុនរមនា ។

     ៥. បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួមដែលមានសិ្ថរភាពវិបុលភាព មានការប្រកួតប្រជែងខ្ពស់ និងសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្រមសម្រួលចលនាពាណិជ្ជករ អ្នកមានវិជ្ជាជីវៈអ្នកមានទេពកោសល្យនិងពលករ និងលំហរដោយម្ចាស់ការនៃទុន ។

     ៦. កាត់បន្ថយភាពក្រីក្រនិងបង្រួមគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ានតាមរយៈការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ ។

     ៧. ពង្រីងលទ្ធិប្រធិបតេយ្យលើកម្ពស់អភិបាលកិច្ចល្អនិងល្អនិងនីតិរដ្ឋការពារនិងលើកកម្ពស់ សិទ្ធិមនុស្ស និងសេរីភាពជាមួយដ្ឋានដោយយកចិត្តទុកដាក់ចំពោះសិទ្ធិនិងការទទួលខុសត្រូវរបស់សមាជិកអាស៊ាន ។

     ៨. ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅតាមគោលការណ៍នៃសន្តិសុខពេញលេញចំពោះការគំរោមគំហែងគ្រប់រូបភាពឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមដែននានា ។

     ៩. លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្ដរភាពដើម្បីធានាការពារបរិស្ថានតំបន់ និងនិរន្ដភាពនៃធនធានធម្មជាតិនិងការអភិរក្សមត័ក និងគុណភាពនៃជីវភាពរស់នៅខ្ពស់របស់ប្រជាជន ។

     ១០. អភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជីតសិទ្ធិក្នុងការអប់រំនិងការសិក្សាក្នុងមួយជីវិតនិងលើផ្នែកវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យាដើម្បីផ្ដល់ជូនប្រជាជនអាស៊ាននិងការពង្រីងសហគមន៍អាស៊ាន ។

     ១១. លើកកម្ពស់ភាពសុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជន អាស៊ានដោយការផ្ដល់ឪ្យនូវលទ្ធភាពទទួលបានសមភាពក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និងយុត្ដិធម៍ ។

     ១២. ពង្រីងកិច្ចសហប្រតិបត្តិការក្នុងការកសាងបរិស្ថានប្រកបដោយសុវត្ថិភាព សន្ដិសុខនិងភាពគ្មានគ្រឿនញៀនសម្រាប់ប្រជាជនអាស៊ាន

     ១៣. ជំរុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ានក្នុងនោះគ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវបានលើកទឹកចិត្តឪ្យចូលរួមនិងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ។

      ១៤. ជំរុញអត្តសញ្ញាណអាស៊ានតាមរយៈការជំរុញឪ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌និងមរតកចម្រុះក្នុងតំបន់

     ១៥. ថែរក្សាតួនាទីស្នូលដ៏សកម្មរបស់អាស៊ានជាកម្លាំងចលចរដ៏សំខាន់ទំនាកទំនង និងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្រៅតំបន់ក្នុងស្ថាបត្យកម្មតំបន់ ប្រកបដោយភាពបើកចំហមានតម្លាភាពនិងការរួមបញ្ចូលគ្នា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login