Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និមិត្តរូបភាពតាមការនិយមប្រើរបស់ចាស់បុរាណខ្មែរយើងមានដូចខាងក្រោម ៖

ក. អំពីពណ៌

  • ក្រហម តាងវីរភាព
  • ខៀវ តាងមេត្រីភាព
  • ខ្មៅ តាងទុក្ខព្រួយ
  • បៃតង តាងសង្ឃឹម
  • លឿង តាងសន្តិធម៌
  • ស តាងសេចក្តីបរិសុទ្ធ
  • ស្វាយ តាងភក្តីភាព ។

ខ. អំពីសត្វ

  • កណ្តៀរ តាងព្យាយាម
  • ឃ្មុំ តាងការងារ
  • ឆ្កែ តាងភក្តីភាព
  • ឆ្មា តាងពុតត្បុត
  • ជ្រូក តាងលោភៈ
  • ត្មាត តាងហីនភាព
  • ទា តាងចិត្តសាវា
  • ពពែ តាងចិត្តមោហៈ
  • ពីងពាង តាងកាមកិលេស
  • ព្រាបស តាងសន្តិភាព
  • មាន់ តាងសេចក្តីប្រយ័ត្ន
  • មេអំបៅ តាងអំណួត
  • រាជសីហ៍ តាងអំណាច
  • លា តាងភាពក្លីភ្លើ
  • ស្វា តាងភាពក្រលេមក្រលឺម ។

គ. អំពីវត្ថុ

  • កាកបាទក្រហម តាងជំនួយសង្រ្គោះ
  • កួរស្រូវ តាងភោគផល
  • ក្រចកសេះ តាងសុភមង្គល
  • ខ្សែបូ តាងមិត្តភាព
  • ជញ្ជីង តាងមិត្តភាព
  • ឈើឆ្កាង តាងមរណភាព
  • ដៃចាប់ដៃ តាងមិត្តភាព
  • ផ្កាកុលាប តាងស្នេហា
  • ភ្លើងទៀន តាងចំនេះវិជ្ជា
  • យុថ្កា តាងអំណត់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login