Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-01-31

បានជាគេនិយាយថា “ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គលឪ្យទទូលបានជោគជ័យក្នុងជិវិត” ព្រោះ៖

  • ស្គាល់ខ្លួ​នឯងគឺស្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់​ខ្លួន ស្គាល់សមត្ថភាព ទំនោរ កំលាំងកាយ កំ​លាំងស្មារតី ស្គាល់ទីតាំងភូ​មិសាស្រ្ត ... 
  • ស្គាល់ការងារសមស្របតាមសមត្ថភាព​ កំលាំងកាយបញ្ញាចេះប្រមាណ ចេះកំណត់ខ្លួនឯង
  • ចេះរៀបចំគំរោងផែងការ ការងារសមស្រ​ប
  • ចេះធ្វើការសម្រចចិត្តច្បាស់លាស់
  • ចេះធ្វើការងារបានល្អ បានមលទ្ធផលគួរមោទនភាព មិនខុសឆ្គងហើយតែ​ងទទួលបានឃជោគជ័យក្នុងរាល់ការងារ
  • ជានិច្ចកាលតែងមានការទ្រពីមហាជន។


Comments

Answer 2


user icon ចំណេះដឹងទូទៅ 2019-02-15

ក្នុងពេលមានមនុស្សស្លាប់ ជនជាតិនីមួយៗ​ សុទ្ធតែមានការកា​ន់ទុក្ខរៀងៗខ្លួន ។ ចំពោះជនជាតិខ្មែរយើង ពេលមានឪពុកម្តាយ រឺ អ្នកមានគុណស្លាប់ គេត្រូវកាន់ទុក្ខដោយកោរសក់ ស្លៀកពាក់សា មិនលាបប្រេងម្សៅតតុបតែងខ្លួន និងមិនបញ្ចេញអាកប្បកិរិយាសប្បាយរីករាយឡើង ។

 សព្វថ្ងែនេះ យើងឃើញមានជនជាតិខ្មែរមួយចំនួន ​បានទទួលវប្បធម៌អឺរ៉ុប  ដោយយកសំពតខ្មៅមួយបន្ទះ មកខ្ទាស់និងអាវ រឺ ធ្វើប៉ានដែខ្មៅ រឺចងក្រវ៉ាតខ្មៅ ដើម្បី បញ្ជាក់ការ​កាន់ទុក្ខរបស់ខ្លួន ។

វិញ្ញាសារទី១០

១. តើអ្នកបានស្គាល់ពិធីបុណ្យអ្វីខ្លះ ដែលខ្មែរយើងបាននិយ​ម ? ហើយបុណ្យណាខ្លះដែលប្រជាពលរដ្ឋខ្មែរ ទូរទាំងប្រទេស ធ្វើទាំងអស់គ្នាក្នុងពេលតឺមួ​យ ​?

          ១. បុណ្យប្រពៃណីរបស់ខ្មែរយើង មានច្រើនដូចជា ៖ បុ​ណ្យភ្ជុំបិណ្ឌ បុណ្យពិសាទបូជា បុណ្យមាឃបូជា បុណ្យចូលឆ្នាំ បុណ្យចូលវស្សា បុណ្យចេញវស្សា បុណ្យផ្កា បុណ្យកឋិន​ទាន បុណ្យបច្ច័យបួន បុណ្យចំរើនព្រះជន្ម...​។ល។ ពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរយើងនិយម ធ្វើទាំ​ងអស់គ្នាក្នុងពេលតែមួយ គឺបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ ។


Comments

Answer 3


user icon ចំណេះដឹងទូទៅ 2019-02-15

ក្នុងពេលមានមនុស្សស្លាប់ ជនជាតិនីមួយៗ​ សុទ្ធតែមានការកា​ន់ទុក្ខរៀងៗខ្លួន ។ ចំពោះជនជាតិខ្មែរយើង ពេលមានឪពុកម្តាយ រឺ អ្នកមានគុណស្លាប់ គេត្រូវកាន់ទុក្ខដោយកោរសក់ ស្លៀកពាក់សា មិនលាបប្រេងម្សៅតតុបតែងខ្លួន និងមិនបញ្ចេញអាកប្បកិរិយាសប្បាយរីករាយឡើង ។

 សព្វថ្ងែនេះ យើងឃើញមានជនជាតិខ្មែរមួយចំនួន ​បានទទួលវប្បធម៌អឺរ៉ុប  ដោយយកសំពតខ្មៅមួយបន្ទះ មកខ្ទាស់និងអាវ រឺ ធ្វើប៉ានដែខ្មៅ រឺចងក្រវ៉ាតខ្មៅ ដើម្បី បញ្ជាក់ការ​កាន់ទុក្ខរបស់ខ្លួន ។


Comments

Answer 4


user icon ចំណេះដឹងទូទៅ 2019-02-15

ព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវព្រះពុទ្ធវច​នៈ ។ ព្រះត្រៃបិដកប្រែ​ថាកញ្ជីបី ។ ពាក្យបិដក អាចប្រែថាទូ ឬ បណ្តល័យបានដែរ ។ ដូចនេះព្រះត្រៃបិដក គឺជា  កញ្ជើ រឺ ជាទូ រឺជាឃ្លាំងសំរាប់ផ្ទុក ​​រឺ ទ្រទ្រង់​នូវវចនៈទាំងឡាយ ដែលព្រះសម្មាសម្ពុទ្ធសម្តែងមានចំនួនទាំងអស់ ៨៤០០០ធម្មក្ខន្ធ ។ ​ព្រះត្រៃបិដកចែកចេញជាគម្ពីរ គឺ ៖

  • វិន័យបិដក មាន១៣ភាគ មាន ​២១០០០ធម្មក្ខន្ធ
  • សុត្តនបិដក ​មាន៦៤ភាគ​ មាន២១០០០ធម្មក្ខន្ធ
  • អភិធម្មបិដក មាន ៣៣ភាគ មាន៤២០០០ធម្មក្ខន្ធ​

គម្ពីនីមួយៗមានលក្ខណៈខុសគ្នា

  • វិន័យបិដក ៖ ជាគម្ពីរស្តីពីច្បាប់ក្រឹត្យក្រម ដែលព្រះ ពុទ្ធបញ្ញត្តិ ហាមប្រាម និង អនុញ្ញាត ទុកសំរាប់ជាគោលប្រព្រឹត្តនៃបព្វជិត និង គ្រហស្ថ ។ ម៉្យាងទៀតព្រះវិន័យ​បិដក ជាកញ្ចក់សំរាប់ឆ្លុះបញ្ចាំងមើលប្រវត្តិរបស់ព្រះពុទ្ធ ក្នុងការអប់រំទូន្មាន ​ប្រៀបប្រដៅពុទ្ធបរិស័ទ និងសាវ៍ក ដើម្បីផ្សាយសច្ចធម៌ ។
  • សុត្តបិដក ​៖ ជាគម្ពី​រស្តីអំពីសូត្រ ឬ ជាអត្តបទធម៌ ដែលជាព្រះពុទ្ធទ្រទ្រង់ទេសនាពន្យល់ ប្រោសមនុស្សសត្វ អោយធ្វើអំពើល្អ ស្គាល់បុណ្យបាប ល្អ​អាក្រក់ក្នុង សម័យកាលផ្សេងៗ ។
  • អភិធម្មបបិដក ៖ ជាគម្ពីរស្តីអំពីកងធម៌ដ៏ជ្រោលជ្រៅ ជាបរមត្ថវិជ្ជាបានដដល់ទស្សនៈវិជ្ជាព្រះសាសនា ដែលចែងអធិប្បាយអំពីចិត្តនិពា្វន...។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login