Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-02-07

ជាបឋមយើងត្រូវស្គាល់ន័យនៃវប្បធម៌

(Culture) វប្បធម៌ = វប្ប + ធម៌

វប្បៈ សំណាបព្រោះអោយលូតលាស់រីកចម្រើន

ធម៌ៈ ទ្រឹស្តីឆ្ពោះទៅរកអនុវត្តយ៉ាងសកម្ម

ដូចនេះវប្បធម៌សំដៅយកធម៌ទាំងឡាយណាដែលធ្វើឲ្យមានការលូតលាស់រីកចម្រើនក្នុងសង្គមដោយការសិក្សាអប់រំ និងអនុវត្តន៍ ។ ចំនែកតាមន័យវចនានុក្រមខ្មែរវប្បធម៌សំគាល់នូវការ ផ្សាំ​ការបណ្តុះចំណេះវិជ្ជា និងប្រាជ្ញាស្មារតីអោយបានចំរើនលូតលាស់ដោយវិទ្យាសាស្រ្តឬសិល្បៈផ្សេងៗ ។

អរិយធម៌= អរិយ + ធម៌

អរិយៈ ប្រសើរ ខ្ពងខ្ពស់ ថ្លៃថ្នូរ រុងរឿង

ធម៌ៈ ធាតុ វិធី ធម៌ភាព សភាវៈ ទ្រទ្រង់.... ។

ដូចនេះអរិយធម៌គឺធម៌ទាំងឡាយណាដែលជាសភាព និងតំលៃនៃការលូតលាស់ដុះដាលរីកចម្រើនល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូរ ក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមដែលប្រកបដោយសណ្តាប់ធ្នាប់ល្អ គ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់ ជំនឿ ចំណេះ ចំនង់ ចំនូលចិត្តគ្រប់យ៉ាងក្នុងគោលដៅស្វែងរកសេចក្តីសុខ ។

          អរិយធម៌ក្តោបន័យនៃមែកធាងផ្សេងៗជាច្រើន ប៉ុន្តែអត្ថន័យជាទូទៅមាន៖

អរិយធម៌ៈ វប្បធម៌ សង្គមធម៌

          ជាការពិតណាស់ខ្មែរយើងបានទទួលអរិយធម៌​ វប្បធម៌ពីឥណ្ឌាដោយយើងអាចបញ្ជាក់បានតាមការគោរពប្រតិបត្តិសាសនា ។ នៅដើមគ្រឹស្តសករាជ ខ្មែរទទួលសាសនាធំៗពីរគឺ ពីប្រទេសឥណ្ឌាគឺព្រាហ្មសាសនា និងពុទ្ធសាសនា ។

          ព្រាហ្មសាសនា ឬព្រហ្មញ្ញសាសនានិងពុទ្ធសាសនាហូរចូលមុនព្រះពុទ្ធសាសនាតាមរូបភាពផ្សេងៗជាច្រើន ដូចជាតាមពួកឈ្មួញឥណ្ឌា តាមទំនាក់ទំនងពាណិជ្ជកម្មតាមអាពាហ៍ពិពាហ៍ ... ។ លិទ្ធិសាសនានេះហើយបានជ្រួកជ្រាបយ៉ាងខ្លាំងមកលើជនជាតិខ្មែរ ។ ម៉្យាងទៀតយើងអាចបញ្ជាក់តាមប្រវត្តិសាស្រ្តថានៅស.វទី១នៃគ្រឹស្តសករាជ មានចម្បាំងដណ្តើមទឹកដីខ្មែររវាងស្តេចឥណ្ឌាព្រះបាទ ហ៊ុនទៀននិងស្តេចខ្មែរព្រះនាងលីវយី ។ ក្រោមពីទទួលជ័យជំនះព្រះបាទហ៊ុន ទៀនក៏បានរៀបអភិសេក និងក្សត្រីលីវ យី ធ្វើជាអគ្គមហេសី ហើយប្រកាសខ្លួនជាស្តេច ដោយរៀបចំទឹកដីកន្លែងខ្មែរតាមរបៀបឥណ្ឌា ។ ហេតុនេះហើយទើបធ្វើឲ្យលទ្ធិព្រាហ្មកំរិតដុះដាលឡើងជាកំដាប់ ។

          ប៉ុន្តែទោះបីជាមានការហូរចូលអរិយធម៌បរទេសតាមលក្ខណៈបែបនេះក៏ដោយ ក៏ខ្មែរយើងពីដើមឡើយពិតជាកមានអរិយធម៌របស់ខ្លួនយ៉ាងពិតប្រាកដ ដែលមិនអាចបដិសេធន៍បាន ។ យ៉ាងណាមិញមុនព្រះបាទហ៊ុន ទៀន ចូលមកលើទឹកដីខ្មែរ ខ្មែរយើងមានជីវិតរស់នៅលើទឹកដីនេះរួចទៅហើយ ជាហេតុបញ្ជាក់ថា គឺខ្មែរយើងមានអរិយធម៌របស់ខ្លួនរួចទៅហើយ ។ គ្រាន់តែខ្មែរយើងនេះផ្សំវប្បធម៌ អរិយធម៌របស់ខ្លួននិងវប្បធម៌ អរិយធម៌បរទេសធ្វើយ៉ាងណាអោយធាតុផ្សំទាំងឡាយ រួចជាមូលជាធាតុទ្រទ្រង់ទស្សនៈ និងបនោសាស្រ្តរបបស់ជាតិខ្លួនសមប្រកបដោយតាមកាលៈទេសៈជីវភាព រស់នៅនិងទំនោរបស់សង្គមដែលមានទំនាក់ទំនងដ៏ប្រសើរ ។

          ដូចនេះអរិយធម៌សំគាល់នូវការរស់នៅ របៀបរស់នៅទង្វើកិច្ចការរបស់មនុស្សនិងគ្រប់មែងធាងក្នុងផ្នែកគ្រឿងប្រដាប់ប្រើប្រាស់ កិច្ចការ លំអ សិល្បៈក្តីជាការស្វែងរកសេចក្តីសុខ គ្រប់គ្រងលើជីវីតមនុស្ស និងចលនាសង្គមមនុស្សឆ្ពោះទៅរកគោលដៅមួយ ដ៏គាប់ប្រសើរ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login