Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-02-08

របាំស្នែងទន្សោងលពេលគេសំដែងតម្រូវពាក់ស្នែងលនៅ លើក្បាលហើយគេធ្វើកាយវិការត្រាប់តាមសត្វទន្សោង ។ តាមប្រវត្តិរឿងមានសេចក្តីជាអាទិ៍ថា ៖ កាលណោះមានព្រានព្រៃម្នាក់ឈ្មោះព័របានទទួលរាជបញ្ជាពីព្រះរាជាឲ្យបាញ់ទន្សោង ។ ទីបំផុតព្រាននោះត្រឡប់មកគាល់ស្តេចវិញដោយដៃទទេហើយរៀបរាប់ប្រាប់ព្រះរាជាថាខ្លួនបានជួបទន្សោងញី ឈ្មោលមួយគូរចេះរាំយ៉ាងល្អប្លែកនាំឲ្យខលួនជក់មើលពុំអាចបាញ់វាកើតឡើង ។ ម៉្យាងទៀតមានខ្លាធំមួយលបមកបប្រុងនិងចាប់ទន្សោងដែរក៏ចាប់មិនកើតបែរជាជួយគោះជើងឲ្យសត្វនោះទៅវិញ ហើយនៅជុំវិញទន្សោងទាំងពីរមានកន្លងមួយហ្លួងហើរប្រទក្សិណដោយបញ្ចេញសូរសៀងជួយធ្វើជាភ្លេងកំដរ​យ៉ាងពិរោះថែមទៀត​ផង ។ ព្រះរាជាទ្រង់សណ្តាប់សព្វគ្រប់ ហើយក៏ត្រាសឲ្យព្រានព័រធ្វើត្រាប់ទស្សនីយភាពនោះ​ថ្វាយព្រះរាជាទតការសំដែងកាយផវិការរបស់ព្រានព័រនេះហើយដែលកើតជារបាំស្នែងទន្សោង​នេះឡើងដែលតួសំដែងមាន៖

  • អ្នកពាក់ស្នែងទន្សោងពីរនាក់ តំនាំងទន្សោងញី ឈ្មោល
  • សំលេងស្គរសន្ធឹកខ្លាធំ
  • សំលេងស្គរពេក «ប្រដាប់ពិរោះដូចខ្លុយដែរ » តំណាងសូរសព្ទ​កន្លង់ ។

​ដោយដំណើររឿងដូចបាននិទានបែបនេះហើយទើបកើតជារបាំស្នែងទន្សោងរហូតតមក ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login