Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.​ តើវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក ?ចូររៀបរាប់ឲ្យបានក្បោះក្បាយ ?

២. គោលដៅនៃជិវិតរបស់មនុស្ស មិនគ្រាប់តែជាការរានមានជិវិតប៉ុណ្ណោះទេ​ ​​​តែត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ ។ ចូរបកស្រាយគំនិតខាងលើ ។

​​​​​​. ​ដើម្បីរស់ឲបានថ្នៃថ្នូរ តើអ្នកត្រូវធ្វើយ៉ាងណាខ្លះ ?

៤.​ ​អ្វីហៅថា សីលញ្ញាណ ? សីលធម៌ ? គុណធម៌ ?

៥. តើក្នុងការរស់នៅរបស់មនុស្សម្នាក់ៗ​​​​​​​​​​​​​​​​​​​​ ត្រូវមានសីលធម៌ប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?

ចម្លើយ

១. ​​វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ ៖

  • ទេសចរណ៍វប្បធម៌ ការធ្វើដំណើរកំាំសាន្តតាមតំបន់ ដែលមានប្រាសាទបុរា​ណ វត្តអារាម ទីកន្លែងសក្ការៈបូជា ប្រណីទំនៀមទំលាប់ ល្បែងប្រជាប្រិយរបាំងប្រិយ សំលៀកបំពាក់ជាដើម ។

  • ទេសចរណ៍ធម្មជាតិ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថានតំបន់ដែលបានការពារសត្វព្រៃ មច្ឆាជាតិ និង របៀគ្រប់គ្រងការរស់នៅ ជំនឿ ប្រពៃណីទំនៀមទំលាប់ និងជាតិភាគតិច ។

  • ទេសចរណ៍អរូបិយ ការធ្វើដំណើរកំសាន្តដែលទាក់ទងទៅនឹងសាលនា ​​ (ការគោរពអ្នកតា ភាពអស្ចារ្យជាដើម) ។

  • ទេសចរណ៍កែច្នៃ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលបាន​ប្រែក្លាយទៅជារមណីដ្ធាន កន្លែងកំសាន្ត មជ្ឈមណ្ឌលកីឡា និងកន្លែងពន្លឺ ព្រះអាទិត្យគ្រប់គ្រាប់ ដូច​ជាឆ្នេរសមុទ្រ...។

  • ទេសចរណ៍ជំនួញ ការធ្វើដំណើរកំសាន្តលំហែរបស់អ្នកបណ្តាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគ បញ្ហានេះទាក់ទងនិងវិស័យឧស្សាហកម្មទេសចរណ៍ ។

២. គោលដៅនៃជិវិតមនុស្ស មិនគ្រាន់តែជាការរស់រានមានជិវិតប៉ុណ្ណោះ តែត្រូវរស់ដោយសេចក្តីថ្លៃថ្នូរផងដែរ​ ។

+ បកស្រាយគំនិត

  • មិនរស់ដើម្បីរស់ មិនរស់ដើម្បីហូប

  • ត្រូវចេះរស់

  • រស់ចុះសំរង់ជាមួយអ្នកដទៃ

  • ស់ប្រកបដោយកិត្តិយស រស់មានប្រយោជន៏ដល់សង្គមជាតិ គ្រួសារ ខ្លួនឯង ជាដើម ។

៣. ដើម្បីរស់ឲ្យបានថ្លៃថ្នូរត្រូវ ៖

  • មានសីលធម៌ គុណធម៌រស់នៅល្អ

  • គោរពសិទ្ធិ ច្បាប់ និងសេរីភាពអ្នកដទៃ

  • ស្វះស្វែងមុខជំនាញ ចំណេះដឹង បច្ចេកទេស វិទ្យាសាស្រ្តតាមការវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពខ្លួន

  • ចូលរួមថែរក្សាបរិស្ថាន អនាម័យ

  • ចូលរួមកសាង ការពារសម្បិត្តិវប្បធម៌ សម្បត្តិធម្មជាតិ និងទឹក

  • ចូលរួមបំបាត់ បាតុភាពអវិជ្ជមាន

  • អភិវឌ្បន៍ខ្លួនឯងជានិច្ច ។

សន្និដ្ធាន បើមនុស្សម្នាក់ៗ ធ្វើដូចនេះបាន ទើប មានន័យថារស់នៅថ្លៃថ្នូរ ។

៤.និយមន័យ

  • សីលញាណ គឺ​ជាសំលេងមួយដែលស្ថិតនៅក្នុងខ្លួនយើង ហើយមានមុខងារជាអ្នកសង្កេត ពិនិត្យវិនិច្ឆ័យ សរសើរ ​ដាក់ទណ្ឌកម្ម នូវរាល់អំពើ ដែលយើងបានប្រព្រឺត្តកន្លងទៅ ។

  • គុណធម៌ ជាតំលៃល្អ ដែលស្តែងចេញតាមរយះកាយវាចា ចិត្ត ​និងសកម្មភាពរបស់មនុស្ស។

  • សីលធម៌ ជាធម៏ដែលនាំមនុស្សឪ្យឆ្ពោះទៅរកអំពើដែលជាកិសល ឬជាគន្លងនៃចរិយារបស់មនុស្សដែលរស់ប្រកបដោយគុណធម៏ ដើម្បីរស់នៅសមរម្យក្នុងសង្គម។ឬជាទ្រឺស្តី ពាក្យទូន្មានទាំងទ្យាយ ណាដឺកនាំមនុស្សទៅរកផ្លូវល្អ ។

៥. ការរស់នៅមនុស្សត្រូវមានសីលធម៌ប្រាំយ៉ាងគឺ ៖

+ សីលធម៌ផ្ទាល់ខ្លួន ដឹងខុសដឹងត្រូវ ល្អអាក្រក់ ក្លាហាន ហ៊ានទទួលខុសត្រូវលើអំពើរបស់ខ្លួន តាំងជាម្ចាស់នៃចិត្តរបស់ខ្លួនបាន ។

+ សីលធម៌ក្នុងគ្រួសារ ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជាឪពុកម្តាយ ។

  • ចិញ្ចឹមកូនមិនគិតពីការតបគុណវិញ ធ្វើឪ្យមានភាពសុខដុម ។

  • ស្រលាញ់និងឧបត្ថម្តកូនស្មើរៗគ្នា អប់រំកូនចៅជាពលរដ្ធល្អ ។

+ សីលធម៌ក្នុងវិជ្ជាជីវៈ មានមនសិការក្នុងការងាររក​តាមសមត្ថភាពនិងតាមសម្មាជីវ មិនរំលោភលើអ្នកតូចជាងខ្លួន មិនរំលោភធ្វើការហួសកម្លាំងនាំឪ្យខូចសុខភាព។

+ សីលធម៌ក្នុងសង្គម មានសាមគ្គីភាពល្អ មិនបង្ករទំនាស់ គោរពសិទ្ធិមនុស្ស ​ស្រលាញ់យុត្តិធម៏ស្រលាញ់មនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនាអ្នកដទៃ

+ សីលធម៌ពិភពលោក មានទំនាក់ទំនងល្អជាមួយបរទេសនិងមិនប្រកាន់ជាតិសាសន៍ពណ៍...។

គុណធម៌៥យ៉ាងមាន ៖

+ គោរពមាតាបិតា ចាស់ទុំ

  • ស្គាល់នូវអំពើល្អ និងអំពើអាក្រក់

  • សុច្ចរិត ស្មោះត្រង់ យុត្តិធម៌

+ គោរពសិទ្ធិមនុស្ស

  • ​​ភាពមិនរើសអើង (ភេទ ពូជសាសន៍)

  • ការអត់អោន និងអធ្យាស្រាយសណ្តោស

+ ព្រហ្មវិហាធម៌ទាំង៤

  • មេត្តា

  • ករុណា

  • មុទិតា

  • ឧបេក្ខា

+ សីលប្រាំ

  • មិនកាប់សម្លាប់ បាណាតិបា

  • មិនលួចទ្រព្យអ្នកដទៃ អទិន្នារ

  • មិនលួចប្រពន្ធ កូនគេ កាមេសុមិច្ចាចា

  • មិនភូតភូរកុហក មុសាវាទា

  • មិនសេពគ្រឿងស្រវឹង សុរាមេរិយៈ

+ ទសពីធរាធម៌ទាំង១០ប្រការ (ទាន សីល បរិច្ឆាក អាជ្ជវៈ មន្ទវៈ តបៈ អក្កោធន អវិហិង្សា ខន្តី អវិរោនធនៈ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login