Ask
Websites Login

សំណួរ

១. ដើម្បីឪ្យជិវិតអាពាហ៍ពិពាហ៍មានតម្លៃ តើអ្នកត្រូវបំ​ពេញលក្ខ័ខណ្ឌអ្វីខ្លះមុនពេលរៀបការ ​?

២. នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយចំ​នួនកំពុងប្រឈមមុខទៅបញ្ហាអសកម្ម ( ស្រី ស្រា ល្បែង គ្រឿងញៀន...) ។ តើកត្តាទាំងនេះបណ្តាលមកពីកត្តាអ្វីខ្លះ ?

៣. នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយចំ​នួនកំពុងប្រឈមមុខទៅបញ្ហាអសកម្ម ស្រី ស្រា ល្បែង គ្រឿងញៀន ។ តើអ្នកត្រូវមានភារកិច្ច និង អាកប្បកិរិយាបែបណាចំពោះបញ្ហានេះ ?

៤. តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំណត់ “ មនុស្សដែលអាច ធ្វើមេដឹកនាំដ៏ល្អបាន ត្រូវឈរលើខន្តីនិយមជានិច្ច ” ​។ តើគោលខន្តីសំខាន់ៗដែលត្រូវប្រកា​ន់មានអ្វីខ្លះ ?

៥. ជី​វិតជាវត្ថុដ៏មានតម្លៃបំផុត។ តើយុវជន ត្រូវស្វែងរកការថែរក្សាជីវិតឲល្អប្រសើរតាមវិធី ឬលក្ខណះអ្វីខ្លះ ?

ចម្លើយ

១. ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មានតម្លៃ ៖

  • មានសុខភាពល្អ កាយសម្បទានមាំមួន

  • មានមុខរបរ មានធនធាន មានកម្រិតវប្បធម៌ចុះស​ម្រុងនិងសង្គម

  • ចេះយល់ចិត្តគ្នា

  • ឮមានការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង

  • បំពេញកិច្ចសន្យាចំ​ពោះសង្គមតាមផ្លូវច្បាប់

  • សន្យាមិនប្រើអំពីហិក្សាដដោយគោរពសិទ្ធិទៅវិញទៅមក

  • ស្មោះត្រង់ រួមសុខទុក្ខជាមួយគ្នា

  • មិនចម្លងរោគ ។

ស្គាល់ចំណុចសំខាន់ៗដែលស្វាមី ភរិយាមានសុភមង្គល

+ ប្តីត្រូវ

  • ស្រលាញ់​ស្មោះ​សំដីផ្តែមល្ហែមរកភរិយា

  • មិនមើលងាយភរិយាដូចទាសី

  • មិនមានចិត្តក្បត់

  • ប្រគល់ដំណែងជាមេផ្ទះពេញលក្ខណៈ

  • ផ្តល់គ្រឿងអលង្ការផ្សងៗតាមការគួរ

+ ភរិយាត្រូវ

  • ត្រៀមម្ហូបអាហារតម្រូវតាមពេលវេលា

  • រាប់អានញាតិទាំងសង់ខាងយ៉ាងស្មោះស្មើរ

  • រក្សាទ្រព្យដែលប្តីរកបានឲគង់វង្ស

  • មិនក្បត់ចិត្តមានសាហាយ

  • ពូកែចាត់ចែងការងារ

  • ឧស្សាហ៍ធ្វើអ្វីឲបានសម្រេច ។

២. នៅក្នុងសង្គមជីវិភាពរស់នៅប្រចាំថ្ងៃ យុវជ​នមួយចំនួនកំពុងប្រឈមមុខទៅ​បញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...) កត្តាទាំងនេះបណ្តាលមកពីកត្តា ៖

+ កត្តាគ្រូសារ ៖

  • ​ភាពក្រីក្រដែលងាយនឹងអូសតាមយុវជនឲ្យដើរទៅចូលផ្លូវខុស

  • គ្រូសារខ្លះមធ្យម ឬក៏ធូរធារប៉ុន្តែបណ្តាយកូនឲ្យខ្វះការអប់រំ ឬក៏ទំរើសកូ​​ន

  • ឪពុកម្តាយរវល់នឹងការប្រកបមុខរបរ ការងារមន្រ្តីរាជការ..ដោយមិនបានមើលថែរក្សាហើយមានទស្សនៈការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅភារកិច្ចតែមូយរបស់គ្រូ​សារ “

  • ឪពុកម្តាយខ្វះការតាមដានអប់ឬទម្រើសកូនខ្លាំងពេកជាហេតុនាំឲងាយស្រួលដល់មិត្តភក្តិអូសទាញទៅរកផ្លូវខុសដោយងាយ ។

+ កត្តាសាលារៀន ៖

  • ជីវភាពគ្រូបង្រៀនមានគម្រិតទាបជាងជីវភាពសិស្សមិនសូវហ៊ានស្តីបន្ទោសអប់រំ ណែលនាំព្រោះខ្លាចអំពើហិក្សាដែលសិស្សបានបង្ករឡើងគ្រប់រូបភាពជាយថាហេតុចំពោះខ្លួនជាគ្រូបង្រៀន

  • សាលារៀនមានពេលវេលាតិចក្នុងការអប់រំពេលខ្លះខ្លាចឥទ្ធិពលឪពុកម្តាយសិស្សពេលបុណ្យសក្តិអំណាចតួនាទីធំ

  • ប៉ុន្តែការអប់រំមិនមានតែនៅក្នុងសាលាទេ នៅក្រៅសាលារៀនមាន

  • ការអប់រំច្រើនណាស់ពោលគឺខ្វះភាពសហកាពីសហគម ។

+ កត្តាសង្គម ៖

  • កត្តាចូលរួមពីមជ្ឈដ្ឋានសង្គមមានកម្រិតទាប

  • អំណាចច្បាប់​នៃសង្គមចំពោះបញ្ហានេះនៅធូរលុង ។

  • ការវាយលុកផ្នែកយុត្តិធម៌បរទេសយ៉ាងអាណាធិបតេយ្យជាហេតុអោយុវជនភ្លើតភ្លើនអនុវត្តគ្មានដែនកំណត់ ។

  • ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនបានជួយយកចិត្តទុកដាក់ក្នុងការអប់រំឲមានលក្ខណៈខ្លាំងខ្លានៅឡើយចំពោះការផ្សព្វផ្សាយរបស់ខ្លួ​នដើម្បីអប់រំយុវជន​ប្រកបទៅដោយគុណប្រយោជន៍ ។

+ កត្តាផ្ទាល់ខ្លួន ៖

  • ​ការសេពគប់មិត្តភក្តិមិនល្អ

  • ការស្វែងយល់អំពីអ្វីៗ ដែលប្លែកៗតាមការអូ​សទាញរបស់សម្ភាៈនិយម លុយកាក់ ដោយសារតែខ្វះការអប់រំក្រីក្រ

  • អាងទៅលើបុណ្យសក្តិរបស់ឪពុកម្តាយ....

៣. ស្ថិតនៅចំពោះមុខបញ្ហាអសកម្មទាំងនេះយុវជន យុវនារីត្រូវមានភារកិច្ច និង អាកប្បកិរិយាដូច​តទៅ ៖

  • រស់នៅត្រូវមានសីលធម៌ល្អ គោរពឪពុកម្តាយបងប្អូន ចាស់ព្រឺទ្ធាចារ្យ ដើម្បីឲសាកសមជាកូនល្អ សិស្សល្អ

  • ត្រូវគោរពច្បាប់សង្គមឲ្យបានខ្ចាប់ខ្ចួន​ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ របស់សង្គមជាតិ

  • ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រួសារ និងកសាងប្រទេសជាតិ

  • ត្រូវតែចៀសវាងនូវអំពើអបាយមុខ (ស្រី ស្រា ល្បែង គ្រឿងញៀន...) ឲ្យបានដាច់ខាត

  • ត្រូវចូលខ្លួន​គ្រប់សកម្មភាពសង្គមឲ្យបានខ្ចាប់ខ្លួនដើម្បីទប់ស្គាត់នូវ​អំពើអបាយមុខទាំងនេះ ដើម្បីឲ្យសង្គមមានស្ថេរភាព

  • មិនត្រូវសេគគប់សមាសភាពមិនល្អ ហើយត្រូវតែយកហេតុការណ៍ឲ្យសមត្ថកិច្ច

  • និយាយជារួម យុវជនត្រូវតែធ្វើអ្វីៗ ដើម្បីសុភមង្គលគ្រួសារ សាលារៀន និងស​ង្គ​ម ឲ្យមានការរីកចម្រើនថ្លៃថ្នូ​រ ។

៤. តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំណត់ថា”មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អត្រូវឈរលើខ​ន្តីនិយមជានិច្ច ” ។ គោលខ​ន្តីសំខា​ន់ៗដែលត្រូវ​ប្រកា​ន់មាន ៖

  • ខ​ន្តីចំពោះសេចក្តីលំ​បាក គីការអត់ធន់ចំពោះការលំបាករបស់ការងារ មិនរុញចំពោះឧបគ្គល ការនឿយហត់ សេ​ចក្តីស្រេកឃ្លាន ​ក្តៅត្រជាក់ជាដើម ។

  • ខន្តីចំពោះទុក្ខវេទនា ដូចជាការឈឺចាប់ ជំងឺតម្កាត់ ភាពសោក​សៅ ការព្រាត់ប្រាស់ របូសជាដើម ។

  • ខ​ន្តីចំពោះការឈឺចា​ប់ ដូ​ចជាការទទួលរងនូភាពអមនុស្សធម៌ ដោយត្រូវគេនិន្ទា មូលបង្កច់ ចំអក ឡកឡឺយ ប្រមាថមើលងាយ រារាំងមិនឲសំរេចកិច្ចការ

  • ខន្តីចំពោះកិលេសដូចជាការអត់ធន់ចំពោះអារម្មណ៍របស់យើងដែលស្រើបស្រាលខុសឆ្គង អត់ធន់ចំ​ពោះការ បញ្ចូរអួតលើកជើងចង់បានអ្វីមិនត្រូវតាមធម៌ ជាពិសេសអត់ធន់ចំពោះចិត្តចង់ធ្វើតាមចិត្តខ្លះការពិ​ចារណា។

  • ខន្តីចំពោះការបដិបត្តិធម៌ គីជាប្រតិបត្តិតាមទសពិធរាជទាំង១០ឲ្យបានត្រឹមត្រូ​វ ។

  • ខន្ត្តីចំពោះល្ងង់ខ្លៅរបស់ខ្លួនគឺត្រូវចេះអត់ធន់កុំបង្ខំធ្វើអ្វីដែលខ្លួនចង់បានទាំងគ្មានការសិក្សាឡើយព្រោះវានាំឲមានផលអាក្រក់។

  • ខន្តីចំពោះអ្នកតូ​ច ឬ​អ្នកក្រោមបង្គាប់ ដើម្បីចៀសវាងការបែកបាក់សាមគ្គី ។

៥. ជីវិតជាវត្ថុដ៏មានតំលៃបំផុត ។ វិធីឬលក្ខណៈដែលយុវជន ត្រូវស្វែងរកការរក្សា​ជីវិតឲ្យបានល្អប្រសើរ ៖

  • ត្រូវចេះរៀបចំផែនការគ្រូសារ

  • មិនត្រូវរៀបចការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានពិចារណា ដែលនាំឲ្យទទួលផលវិបាកធ្ងន់ធ្ងរ ។

  • ត្រូវសំរេចចិត្តឲ្យបានត្រឹមត្រូវមុននិងរៀបអាពាហ៍ពិពាហ៍ព្រោះជាជំរើសនៃសុភមង្គល ។

  • ចៀសវាងការមានផ្ទៃពោះឆាប់ញឹកញាប់ច្រើនដងពេកព្រោះនាំឲគ្រោះថ្នាក់ដល់ជីវិត ។

  • ​មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូន ដើម្បីធានាសុវត្ថិភាព ។

  • បំបាត់អំពើហិក្សាគ្រាប់យ៉ាងលើស្រ្តី

  • បំប៉នចំណីអាហារដល់ស្រ្តីពេលមានផ្ទៃពោះ និងអំលុងពេលបំបៅដោះ ។

  • មិនត្រូវប្រព្រឹត្តអំពើពាលា អាវាសែ ស្រី​ ស្រា ល្បែងស៊ី​ និងគ្រឿងញៀន ។

  • មានលំហត់ប្រាណជាប្រចាំ(កីឡា) ។

  • រក្សាអនាម័យឲ្យបានល្អ ។

Comments

×

×

One more step

Please login to share your idea

Register Login