Ask
Websites Login

សំណួរ

១. ហេតុដូច​ម្តេចបានជាគេនិយាយថា ” ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពល ដែលជុំរុញបុគ្គលឲ្យទទួល​ជោគជ័យក្នុងជីវិត ?

២. តើអ្នកត្រូវស្គាល់អ្វីខ្លះពីខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការប្រលង ?

៣. ​ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន ? ព្រោះអ្វី ?

៤. តើអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីបង្ហាញថា អ្នកស្រលាញ់មនុស្សដទៃដូចស្រលាញ់ខ្លួនឯង ?

៥.ការយោគយល់ការសន្តោសប្រោសប្រណីរវោងមនុស្សនិងមនុស្សបានផ្តល់ផលប្រយោជន៍អ្វីដល់សង្គមជាតិ ?

ចម្លើយ

១. បានជាគេ​និយាយថា “ ការស្គាល់​ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គលឲ្យទទួលជោគជ័យក្នុង​ជិវិតព្រោះថា

  • ស្គាល់ខ្លួនឯងគឺស្គាល់ចំ​ណុចខ្លាំង ចំ​ណុចខ្សោយរបស់ខ្លួ​ន ស្គាល់សមត្ថភាព ទំនោរ កំ​លាំងកាយកំលាំងស្មារតី​​ ស្គាល់ទីតាំងភូមិសាស្រ្ត... ។

  • ស្គាល់ការងារសមស្របតា​មសមត្ថភាព ​កំលាំងកាយបញ្ញាចេះប្រមាណ ចេះកំណត់ខ្លួ​​នឯង។

  • ​​ចេះរៀប​ចំគំរោងផែនការ ការងារសមស្រ​ប។

  • ចេះធ្វើការសម្រេចចិត្តច្បាល់​លាស់។

  • ចេះធ្វើការងារបានល្អ ​បានលទ្ធផលលគួរមោទនភាព មិនខុសឆ្គង ហើយតែងតែទទួលបានជោគជ័យក្នុងរា​​ល់ការងារ ។

  • ជានិច្ចកាលតែងមានការគាំទ្រពីមហាជន ។

២. ដើម្បីទទួលបានជោគជ័យក្នុងការប្រលងខ្ញុំត្រូវស្គាល់ខ្លួ​នឯងពី ៖

  • សមត្ថភាពលើមុខវិជ្ជានីមួយៗដែលទាក់ទងនិងការប្រលង

  • ​បំ​ប៉នបន្ថែមមុខវិជ្ជា​ណា ដែលដឹងថាខ្លួនឯងខ្សោយ

  • ស្គាល់ច្បា​ស់អំ​ពីតួនាទី និងភារ​​កិច្ចជាបេក្ខជន ។

៣. បានជាខ្ញុំ​ចង់ក្លាយជាគ្រួប​ង្រៀន ៖

  • ចង់ឲ្យកុមារាកុមារី យុវជ​នជា​អ្នកបន្តវេនពី មនុស្ស​ចាស់ធ្វើការអភិវឌ្ឍខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិ ។

  • អ​ប់រំឲ្យមានចំណេះដឹងទូលំ​ទូលាយ

  • អ​ប់រំឲ្យមានសីលធ​ម៌ និងគុណធម៌ល្អ

  • អប់រំឲ្យមានលក្ខណះវិទ្យាសាស្រ្តនិងបច្ចេកទេសជឿនលឿន

  • អ​ប់រំឲ្យមានវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ ។

  • ​អប់រំឲ្យមានសុខភាពមាំមួន

  • អប់រំឲ្យមានមនសិកាខ្ពស់ ចំ​ពោះប្រទេសជាតិ

  • អបរំឲ្យ​មានសាមគ្គីភាំពល្អ

  • អ​ប់រំឲ្យមានល្បិច និងវិធីសាស្រ្តសំរាប់ផ្ដល់ចំណេះដឹងនិងអប់រំមនុស្សជំនាន់ក្រោយ ក្លាយជាពលរដ្ឋល្អពិតប្រាកដ ។

  • អប់រំឲ្យយល់ដឹងពីបរិស្ថានល្អ

  • ខិតខំស្រាវជ្រាវចំណេះដឹងថ្មី ស្រាវជ្រាវបទពិសោធន៍ល្អៗ ដល់អ្នកបន្ត​វេន

  • ចេះស្វ័យអភិវឌ្ឍខ្លួនឯងឥតឈប់ឈរ ។

+ ពីព្រោះ ៖

  • គ្រូជាអ្នកដឹកនាំ ខាងសតិ​បញ្ញារបស់មនុស្ស

  • គ្រូជាអ្នកកសាងបញ្ញារបស់​ជាតិ​ គ្រូល្អនាំឲ្យយុវជនល្អ នាំឲ្យប្រទេសមានការអ​ភិវឌ្ឍ ថ្លៃថ្នូរនិងរុងរឿង

  • គ្រូជាអ្នកកសាងធនធានមនុ​ស្សសំរាប់អភិវឌ្ឍប្រទេសជាតិ

  • គ្រូជាអ្នកបង្ហាញផ្លូវឆ្ពោះទៅរកសន្តិសុខ សេចក្ដីថ្លៃ​ថ្នូរនិងសុភមង្គល

  • គ្រូជាវិស្វករខាងសតិបញ្ញារ​​បស់ជាតិ

  • គ្រូជាអ្នកកសាងគុណធ​ម៌ និងគុណភា​ពរបស់មនុស្សក្នុ​ងសង្គម

  • គ្រូជាគ្រូពេទ្យបំបាត់ភាពល្ងង់ខ្លៅលើពិភពផែនដី

  • គ្រូជាអ្នកសង់គ្រឹះរ​បស់ជីវិតមនុស្សយើង ។

៤. ដើម្បីបង្ហាញថា អ្នកស្រលាញ់មនុស្សដទៃដូចស្រលាញ់ខ្លួនឯងត្រូវ ៖

  • គោរពសិទ្ធិប្រជាធិតេយ្យ

  • កាពារសេចក្ដីថ្លៃថ្នូររ​បស់មនុស្ស

  • ​ប្រកាន់ព្រហ្មវិហារធម៌

  • អប់រំ​ណែនាំអ្នកដទៃឲ្យមករកផ្លូវល្អ

៥. ការ​​យោគយល់ ការសន្តោស​ប្រណីរវាងមនុស្សនិង​មនុស្សបានផ្តល់ប្រយោជន៍ដល់សង្គមជាតិដូចជា ៖

  • សុខសុវត្ថិភាពផ្ទាល់ខ្លួ​ននិងសង្គម និងមាន​​សាម​គ្កីភាពល្អ

  • សេចក្ដីថ្លៃថ្នូរ កិត្តិ​យសខ្ពង់ខ្ពស់ឧត្តុមឧត្តម

  • ពលរដ្ឋល្អក្នុងសង្គមប្រ​ជាធិ​បតេយ្យ

  • ​សង្គម​មានការអភិវឌ្ឍ ។

( វិញ្ញាសាទី ៦ )

១. ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធ​នធានមនុស្ស ? ចូរបកស្រាយបំភ្លីឲ្យបានក្បោះក្បាយ ។

២. បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់ ។ តើវប្បធម៌ទាំងនោះ​ជះឥទ្ធិពលយ៉ាងណាខ្លះចំពោះយុវជនខ្មែរ ?

៣. ក្នុងនាម​ជាបុគ្គលសិក្សាមួយរូប តើអ្នកត្រូវមានវិធានការបែបណា ដើម្បីទប់​ស្កាត់វប្បធម៌ពាលាអាវាសែទាំងនោះ ?

៤. ហេតុអ្វីបានជាអ្នកជ្រើសរើសមុខវិជ្ជាជី​វៈជាគ្រូបង្រៀន ?

៥. តើពាក្យគរុនិស្សិតមានអត្តន័យ៉ាងដូចម្តេច ?

ចម្លើយ

១. ប្រទេសជាអភិវឌ្ឍទៅ​បានអាស្រ័យដោយធនធាន​មនុស្ស ៖

១. ​សេចក្កីផ្ដើម ធនធានមនុស្សជា ប្រភពថាមពលមនុស្សដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ ។

២. ​បកស្រាយគំនិតប្រធាន ទាមទារនូវគំនិតអប់រំ៤យ៉ាងគឺ ៖

+ ការបណ្តុះបណ្តាល​នូវបញ្ញាស្មារ​តី ទាក់ទងទៅនឹងការត្រិះរិះពិចារណា ចេះថ្លឹងថ្លែងវែកញែកបណ្តាចំនេះវិជ្ជា​នានា គួរផ្សំសីលធម៌ គុណធម៌សង្គម ពោលគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និ​តទៅ​និងប្រពន្ធខួរក្បា​ល (ចំណេះដឹង) ទូលាយ ប​ច្ចេកទេសវិទ្យាសាស្រ្តទំនើប ​មាន​ចំណេះធ្វើនិង​បទពិសោធន៍សិក្សា ​ស្រាវជ្រាវ គោរពសិទ្ធិមនុស្ស ប្រជាធិ​បតេយ្យ​ មនសិកាជាតិ សាមគ្គី​ល្អ គតិយុត្តិធម៌ រ​ហ័សរហួ​ន ឈ្លាសវៃ ។

+ ការបណ្តុះបណ្តាលនូវផ្លូ​វគំ​និត ឆន្ទះមោះមុត ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុ​ងការអភិវឌ្ឍប្រ​ទេស ​​ទប់ស្គាល់និ​ងសកម្មភាពអស​កម្មភាព ស្តែងចេញជា​​ស្មារតីសាមគ្គី​ជាតិ អហិង្សាបង្កើត​នូវបានការស្រលាញ់ថែលរក្សាការពារនូវអត្តសញ្ញាណជាតិ ដែលជាប្រលឹងជាតិមាតុភូមិ ។

+ ស្នាដៃ ដែលជាទេពបកោសល្យរបស់បុគ្គលគ្រប់រូប គឺជាកោសិការបស់សង្គម ៖

បុគ្គលម្នាក់ៗត្រូវតែធ្វើអ្វីដែលជាប្រយោជន៍ដល់សង្គមខ្លួ​ន ” រស់​មិនទម្លន់​ផែនដី “ ។ មិនប្រកាន់ វណ្ណៈ ឋានៈ ពណ៌ សម្បុរ និទ្នាការ​នយោបាយ ជំនឿ សាស​នា “ ស្ថាបនិ​​កដ៏ស​កម្ម ​ក្នុងការក​សាងនូវប្រវត្តិសាស្រ្ត របស់សង្គមជាតិ ” ។

  • អ​ប់រំនិង​បណ្តុះ​បណ្តាលលើការកាយសម្បទារ សុខភាពអនាម័យ ៖ បុគ្គ​លគ្រ​ប់រូបត្រូ​វប្រកា​ន់ខ្ចាប់នូវទស្ស​នះ ហូបស្អាត​ រស់នៅស្អាត នាំឲ្យទទួលបាននូវសុខភាពល្អមាំមួ​ន ​កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ នាំឲ្យអភិវឌ្ឍប្រទេសបានជឿនលឿន ។

៣. សេចក្កីសន្និដ្ឋាន រួមសេចក្ដីមកចំណុចសំខាន់ៗ ដូចបានពោលខាងលើ គឺជាប្រ​ភព ជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ ដែលពុំអាចខ្វះចំណុចណាមួយបានឡើយ។

២. បច្ចប្បន្នវប្បធម៌បរទេសបានហូរចូរមកកម្ពុជាច្រើនណាស់ ។ វប្បធម៌ទាំងនោះជះឥទ្ធិពល ចំពោះយុវជនកម្ពុជាខ្មែរគឺ ៖

  • តន្រ្តីញាក់ញ័រខុសពីលក្ខណៈជាតិខ្មែរ

  • ភាពយ​ន្តអាសអាភាស កាប់សម្លាប់ ឆក់ប្លន់ ល្បិចកល ខ្មៅងងឹត

  • សំលៀកបំពាក់ស៊ីវិល័យ ហួសហេតុហួរពីបរទេស

  • ម៉ូតសក់ ឬកពារកិរិយាមារយាទ បរទេស “ ចា​ប់ដៃ ញាក់ចិញ្ចឹម លើកដៃ ដំណើរលោត ”

  • អត្តចរិកទំនៀមទំលាប់ប្រពៃណី ឥរិយាបថ​ ដេក ដើរ ឈរ អង្គុយ ប្រាសចាកនិង​ចរឹកលក្ខណៈរ​បស់ជាតិខ្លួន ។

  • ​សំភារៈប្រើប្រាស់ច្រើនតែបទេសនិយម មិ​ន​​ចូលចិត្តប្រើប្រាស់នូវរបស់ជាតិខ្លួ​ន ។

៣. ក្នុ​ងនាមខ្ញុំ ជាបុគ្គលិកសិក្សាមួយរូបខ្ញុំត្រូវមានវិធាន​ការ ដើម្បីទបើស្កាត់វប្បធ​ម៌ពាលាអាវាសែទាំងនោះដូចតទៅ ៖

  • បណ្តុំស្មារតីស្រលាញ់សិ​ល្បៈវប្បធម៌ជាតិ ឲ្យចូលជ្រៅក្នុងស្រទាប់យុវជន

  • ផ្សព្វផ្សាយសិល្បៈនិងវប្បធម៌បរទេស នៅគ្រិះស្ថានសិក្សានានានិងនៅទីសាធារណៈ។

  • ទប់ស្គាត់វប្បធម៌បរទេសណាដែលមិ​នផ្តល់ជាប្រយោវជន៍ដល់ផ្តល់ជាប្រយោជន៍ដល់សង្គមជាតិខ្មែរ​

  • បង្កើតស្នាដៃនូវអ្វី ដែលជារបស់ខ្លួនឲ្យបានច្រើនហើយមានលក្ខណៈសុក្រឹតល្អប្រណិត ដែលជាទីពេញនិយមរបស់ពលរដ្ឋ

  • ស្រាវជ្រាវស្វែងយល់ ស្វ័យកែលំអវប្បធម៌ជាតិឲ្យស៊ីជម្រៅថែមទៀត ។

  • រួបរួមគ្នាលើកតំឡើងសិល្បៈ វប្បធម៌ជាតិឲ្យបានព្រមៗគ្នា

  • អប់រំឲ្យជាពលរដ្ឋ យុវជននិយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឲ្យបានទូទាំងប្រទេស ។

  • អប់រំនិងវិធានការ ទៅលើទ្រឹស្តីនៃព្រំប្រទល់នៃសិទ្ធិសេរីភាពរប​ស់យុវជន ពលរដ្ឋឲ្យយល់ពីសិទ្ធិនិងច្បាប់ សិទ្ធិនិង​ការទទួលខុសត្រូវ ដើម្បីបំបាត់ភាព អាណាធិបតេយ្យ ឲ្យអស់ពីក្នុងស​ង្គមជាតិ ព្រមទាំងបំបាត់ការរំលោភសិទ្ធិ ។

  • អប់រំ​សីលធ៌ទាំង៥ សីលធម៌ ផ្ទាល់ខ្លួន គ្រួសារសង្គមវិជ្ជាជីវៈអន្តជាតិ ។

  • អប់រំសីលធម៌ដើ​ម្បីសេចក្កីថ្លៃថ្នូរ ក្នុងការរស់នៅរបស់មនុស្ស ។

  • ខិតខំពន្យល់ហេតុផលនូវអ្វី ដែលជាសីលធម៌ ជាកត្តាប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី

  • អប់រំឲ្យគេយល់ច្បាស់នូវអ្វី ដែលជាលក្ខណៈជាតិ អត្តសញ្ញាណជាតិ ​ដើម្បីទប់ស្កាត់ការបំ​ផ្លាញវប្បធម៌ជាតិខ្មែរ ។

  • វាយបកនិងទប់ស្កាត់ឲ្យទាន់ពេលវេលា លើអ្នកដែលមាន​​​ការបង្កលើការប្រព្រឹត្តល្បែងពាលាអាវាសែ ​ផ្តេសផ្តាស ការទិញទឹកចិត្តសិល្បករ ទិញស្នាដៃអ្នក ​និព​ន្ធបុរាណនានា ។

  • ជារួមវាយ​បកស្រាយនិងទប់ស្កាត់ ឲ្យទា​ន់ពេលវេលាទៅលើអ្នកណា ​ដែលមាន​បំ​ណងមិនល្អ ​ចង់បំ​បាត់សិល្បៈវប្បធ​​ម៌ជាតិ ។

៤. បា​នជាខ្ញុំជ្រើសរើសមុខវិជ្ជា​ជីវៈជាគ្រូបង្រៀនព្រោះ ៖

  • ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តម និងមានគុណប្រយោជន៍ ចំពោះជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាល​​​​​​ធ​នធានមនុស្ស ដើម្បីអភិវឌ្ឍសង្គមជាតិដូច មានជាពាក្យស្លោកមួយឃ្លាបានលើកឡើងថា ” ដាំក្នុងសាលាផ្លែក្នុងសង្គម ” ។

  • ជាអ្នកកសាងគ្រិះរបស់ជិវិតមនុស្សលោក

  • ជាវិស្វករនៃដួងប្រលឹង

  • ជាអ្នកកសាងសតិបញ្ញារបស់ជាតិ

  • ជាបុព្វការីជន

  • ជាអ្នកចង្អុលបង្ហាញ ពីសេចក្កីសុ​ខសុវត្ថិភាពសង្គម

  • ជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គមជាតិ

  • ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅរបស់ប្រជាជាតិនៅលើពិភពផែនដី

  • ជាអ្នកលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ឬជាអ្នក​មាន​ចិត្តបុណ្យដ៏ប្រសើរ

  • ជាអ្នកចង្អុលផ្លូវភ្លីស្វាង និងរុងរឿងរបស់ជាតិ

  • ជាបុគ្គលគួរឲ្យគោរព

  • ជាឃ្លាំងនៃសតិបញ្ញារបស់មនុស្ស

  • ជាឪពុកម្តាយទីពីររបស់នៅលើផែនដី ។

៥. ពាក្យគរុនិស្សិតមកពីពាក្យ គរុ+ ​និស្សិត

  • គរុ គ្រូ, គំរូ

  • និស្សិត គឺជាអ្នករៀនដែលស្ថិត​នៅក្នុងការគ្រ​ប់គ្រងនៃគ្រូ ។ និង គឺអ្នករៀនដែលស្ថិតនៅក្រោមកំរិតការយល់ដឹងខ្ពស់ ។

  • គរុនិស្សិត ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យជាអ្នករៀនមុខវិជ្ជាជីវៈផ្នែកខាងគ្រូបង្រៀ​ន ។

Comments

×

×

One more step

Please login to share your idea

Register Login