Ask
Websites Login

សំណួរ

១. តើអ្នកយល់ពាក្យនេះ តើអ្នកត្រូ​វប្រកា​ន់អាកប្បករិយាបែបណា ​ក្នុ​ងរយៈ​ពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោ​សល្យ ?

២. ហេតុអ្វីបានជាអ្នកជ្រើសរើសមុខវិជ្ជាជី​វៈជាគ្រូបង្រៀន ?

៣. មតិមួយបានពោលថា “ ការសិក្សាវប្បធម៌ អរិយធម៌ “ មានសារៈសំខាន់ណាស់សំរាប់មនុស្សខ្មែរ ។ ចូរស្រាយបំភ្លឺ ។

៤. ចូរអ្នកបង្ហាញពី សិទ្ធិសេរីភាព លទ្ធិប្រជាធិតេយ្យ និងការអនុវត្តរបស់វា ។

៥. តើកិច្ចការពារបរិស្ថានជាភារកិច្ចរបស់នរណា ? ចូរពន្យល់ ។

ចម្លើយ

១. ក្នុងរយៈពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យត្រូវប្រកាន់អាកប្បកិរិយាដូចតទៅ ៖

  • យក​ចិត្តទុកដាក់គោរពវិន័យ និងបទបញ្ជារបស់មហាវិទ្យាល័យ

  • យកចិត្តតាមដាន គិត សង្កេត ត្រិះរិះ​ពិចារណា វិភាគធ្វើសំយោគប្រៀ​បធៀបលើ​ប្រធានបទ​និ​មួយៗ ដែលលោកសាស្ត្រចារ្យដាក់ឲ្យ ។

  • ខិតខំយោបល់ស្តាប់មតិអ្នកដទៃ ស្តាប់ការណែនាំរបស់គ​ណៈគ្រប់គ្រងមហាវិទ្យា ស្តាប់ការណែនាំរបស់សាស្ត្រចារ្យ ។

  • ខិតខំត្រង់ត្រា​ប់រាល់ពេលពុទ្ធទាំងឡាយ ដែលលោកសាស្ត្រចារ្យផ្តល់ជូ​ន ។

  • ខិតខំសិក្សា និងស្វ័យសិក្សាដើម្បីស្រាយបញ្ហាដែលមាននៅក្នុង​ប្រធា​នបទនី​មួ​យៗ ដើ​ម្បីបញ្ចេញមតិរបស់ខ្លួនជូនអ្នកដទៃស្តាប់ ។

  • ខិតខំបំពេញការងារ ដែលសាលាប្រគល់ជូន ក៏ដូចជាកិច្ច​ការទាំងនោះទៅប្រគល់ជូនឲ្យទាន់ពេ​លវាលា ។

  • ខិតខំសិក្សា និងស្វ័យសិក្សាស្រាវជ្រាវ ។

  • ខិតខំស្រាវជ្រាវដក​បទពិសោធន៍ល្អៗ ក្នុងការរៀន និងការបង្រៀន (សំណំភារះឧបទេសគ្រប់គ្រាន់វិ​ន័យសិស្ស ការលើកទឹកចិត្ត កិច្ចតែងការបង្រៀ​ន) ។

  • ចេះស្វ័យវាយតម្លៃ និងកែលម្អឲ្យទាន់ពេលវេលា ដើម្បីក្លា​យជាគ​រុ​និស្សិតល្អ និងក្លាយជាគ្រូបង្រៀនល្អទៅអនាគត ។

២. បា​នជាខ្ញុំជ្រើសរើសមុខវិជ្ជា​ជីវៈជាគ្រូបង្រៀនព្រោះ ៖

  • ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តម និងមានគុណប្រយោជន៍ ចំពោះជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាល​​​​​​ធ​នធានមនុស្ស ដើម្បីអភិវឌ្ឍសង្គមជាតិដូច មានជាពាក្យស្លោកមួយឃ្លាបានលើកឡើងថា ” ដាំក្នុងសាលាផ្លែក្នុងសង្គម ” ។

  • ជាអ្នកកសាងគ្រិះរបស់ជិវិតមនុស្សលោក

  • ជាវិស្វករនៃដួងប្រលឹង

  • ជាអ្នកកសាងសតិបញ្ញារបស់ជាតិ

  • ជាបុព្វការីជន

  • ជាអ្នកចង្អុលបង្ហាញ ពីសេចក្កីសុ​ខសុវត្ថិភាពសង្គម

  • ជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គមជាតិ

  • ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅរបស់ប្រជាជាតិនៅលើពិភពផែនដី

  • ជាអ្នកលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ឬជាអ្នក​មាន​ចិត្តបុណ្យដ៏ប្រសើរ

  • ជាអ្នកចង្អុលផ្លូវភ្លីស្វាង និងរុងរឿងរបស់ជាតិ

  • ជាបុគ្គលគួរឲ្យគោរព

  • ជាឃ្លាំងនៃសតិបញ្ញារបស់មនុស្ស

  • ជាឪពុកម្តាយទីពីររបស់នៅលើផែនដី ។

៣ . មតិមួយបានពោលបាន “ ការសិក្សាវប្បធម៌ អរិយាធម៌ “មានសារៈសំខាន់ណាស់សំរាប់មនុស្សខ្មែរគឺ ៖

  • បានស្គាល់ច្បាប់អំពើមូលដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ

  • យល់កាន់តែច្បាស់ពីអ្វីដែលខ្លួនមានដែលល្អហើយគេស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណ ។

  • ចេះបណ្ដុះមនោសញ្ចេតនា មនសិការ ថែរក្សានិងការពារ សម្បត្តិវប្បធម៌ជាតិខ្លួន ។

  • ស្គាល់ច្បាប់នូវប្រភពលក្ខណៈជាតិ ដោយចេះប្រៀបធៀបវប្បធម៌ អរិយធម៌បរទេសដែលល្អ ឪ្យមកជារបស់ជាតិ ស្របតាមចំណង់ចំណូលចិត្តប្រជាជាតិខ្លួននិងព្រលឹងជាតិខ្លួន ។

ដូចនេះការសិក្សាវប្បធម៌ អរិយាធម៌មានសារៈសំខាន់សំរាប់មនុស្ស ដែលយើងគួរគប្បីស្វែងយល់ឪ្យស៊ីជម្រៅថែមទៀត នូវអត្តសញ្ញាណរបស់ជាតិខ្មែរ ។

៤. + និយមន័យ​

  • សិទ្ធិ គឺជាអ្វីៗដែលជាតម្រូវការសំខាន់ សម្រាប់រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ ដើម្បីរស់កើតជាមនុស្ស ។

  • សេរីភាព ភាពសេរីរបស់មនុស្ស គ្មានព្រំដែនកំណត់ដែនមានតាំងពីកំណើតមកម្លេះ ។

  • លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ។

+ ក្នុងការអនុវត្តត្រូវចេះប្រើសិទ្ធិរបស់ខ្លួន ដើម្បីកុំឪ្យក្លាយទៅជាការរំលោភសិទ្ធិ ។

  • ព្រំដែននៃសិទ្ធិគឺច្បាប់ ។

  • ព្រំដែននៃច្បាប់គឺសិទ្ធិ ។

  • ការប្រើប្រាស់សិទ្ធិមិនគោរសិទ្ធិច្បាប់នាំឪ្យអាណាធិបតេយ្យ

  • ការប្រើប្រាស់នមិនគោរសិទ្ធិនាំឪ្យផ្គាច់ការ ។

តាមគោលការល្អៗ នៃរបបប្រជាធិបតេយ្យ ដូចជា ៖

  • មានសមភាព មិនរើសអើង មិនប្រកាន់វណ្ណៈពណ៌សំបូរ មានភាតរភាព និងការអនុគ្រោះ អធ្យាស្រ័យគ្នា ការទទួលការខុសត្រូវខ្ពស់ ដោយបំពេញ ភារកិច្ច តាមតួនាទី ឋានៈ និងយុត្តិធម៌ ។ យល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងតម្លាភាព មានសិទ្ធិនិយាយស្ដីបញ្ចេញមតិ វែកញែករកខុសត្រូវ ទាមទារឪ្យរដ្ឋាភិបាល ធ្វើតាមឆន្ទះរបស់ខ្លួន ។

  • មានសិទ្ធិចូលរួមប្រជុំ និងអប់រំឬបង្កើតសមាគមន៍ផ្សេងៗ

  • មានសិទ្ធិក្នុងជំនឿសាសនាផ្សេងៗ ។

  • មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌

  • គោរពតាមលទ្ធផលនៃការបោះឆ្នោត ។

  • សេរីភាពលើវិស័យសេដ្ឋកិច្ច ដោយរាស្រ្ដជាម្ចាស់កម្មសិទ្ធិ លើទ្រព្យធនខ្លួននិងជំនួញផ្សេងៗ

  • មិនរំលោភលើសិទ្ធិអ្នកដទៃ​ ដោយមានតុលាការឯករាជ្យ ដើម្បីកាត់ទោសលើជនល្មើស ។

  • មានប្រព័ន្ធពហុបក្សជំទាស់ក្នុងសភា ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងល្អ ។

  • មាននិតិអាជ្ញា ជាការគ្រប់គ្រងច្បាប់

  • មន្ដ្រីរាជការ ទាហាន នគរបាល ប្រកាន់ជំហរ អព្យាក្រឹត ។

ដូចនេះ សិទ្ធិ សេរីភាព នគរបាល លទ្ធិប្រជាធិបតេយ្យជារបស់បាននាំមកនូវសេចក្ដីថ្លៃថ្នូវ សុភមង្គល សមភាព យុត្តិធម៌ សាមគ្គីភាព និងអភិវឌ្ឍសង្គមយ៉ាងពិតប្រាកដ ។

៥. កិច្ចការពារបរិស្ថានជាភាវកិច្ច ៖

+ បេសកកម្មក្រសួងបរិស្ថាន ​៖

  • គ្រប់គ្រងបរិស្ថាន តាមដានត្រួតពិនិត្យ និងណែនាំធអនុវត្តកម្មវិធីបរិស្ថានជាតិ

  • ជាសេនាធិការឪ្យរាជរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិ

  • យុទ្ធសាស្រ្ដក្រសួងបរិស្ថានឈរលើការប្រកាន់ដោយផ្ទាល់និងសហការជាមួយ ស្ថាប័នផ្សេងព្រមទាំងចូលរួមរបស់ប្រជាជន ។

+ កិច្ចការបរិស្ថានជាភារកិច្ចរបស់យើងទាំងអស់គ្នានិងមនុស្សជាតិ នៅលើពិភពលោកទាំងមូល ។​

ដូចនេះ នរណាជាអ្នកទទួលខុសត្រួវ ក្នុងកិច្ចការពារគុណភាពបរិស្ថាន ។ បញ្ហានេះបើនិយាយជារួមជាភារកិច្ចរបស់មនុស្សជាតិទាំងមូល ដោយឡែកនៅកម្ពុជាជាភារកិច្ចរបស់មនុស្សគ្រប់រូប ដែលរស់នៅលើទឹកដីនៃប្រទេសនេះ ។ បើនិយាយពីបរិស្ថាន គ្មានក្របខណ្ឌបែងចែក រវាងប្រទេសមួយ ឃុំមួយ ឬ មូលដ្ឋានជាក់ស្ដែងណាមួយឡើយ ។

បរិស្ថានមិនចាំបាច់ធ្វើលិខិតឆ្លងដែរទេ ម្នាក់ត្រូវមានជំហរ និងទស្សនៈ កិច្ចការពារបរិស្ថាន គឺជាភារកិច្ចរបស់មនុស្សគ្រប់ជាតិសាសន៍ គ្រប់ពណ៌ សម្បុរ គ្រប់និន្នាការ នយោបាយ និងគ្រប់សាសនាទាំងអស់ វាមិនមែនជាភារកិច្ចដោយឡែកតែបុគ្គលណាមួយ ឬ ស្ថាប័នណាមួយដោយឡែកឡើយ ។

Comments

×

×

One more step

Please login to share your idea

Register Login