Ask
Websites Login

សំណួរ

១. តើនរណារកឃើញ ស្រាវជ្រាវប្រាសាទអង្គរ​វត្តមុនគេបង្អស់ ? ឆ្នាំណា ?

២. ព្រះពុទ្ធសាសនាបានអប់រំមនុស្សដូចម្តេចខ្លះ ?

៣. ប្រាសាទព្រះវិហារជាកេរដំណែលខ្មែរ តាំងពីសម័យអង្គរដ៏រុងរឿង ​ហើយជាមរតកវប្បធម៌របស់ជាតិទៀតផង ។

៤. ចូរប្រាប់ពីតាំងនៃប្រាសាទព្រះវិហារ ?

៥. ប្រាប់ឈ្មោះព្រះមហាក្សត្រខ្មែរដែលបានកសាងនិងកាលសម័យដែលបានសាង ?

ចម្លើយ
១. អ្នកដែលរកឃើញប្រាសាទអង្គរវត្តមុនគេ គឺ ជនជាតិលិចនៃពិភពលោក
ជាជនជាតិ ព័រទុយហ្គរ ឈ្មោះលោក ឌីយេហ្កោដូគូតូដែលមករុករកស្រាវជ្រាវក្នុងឆ្នាំ១៥៥១ ។

២. ព្រះពុទ្ធសាសនាបានអប់រំមនុស្សដូចជា ៖

  • មនុស្សខ្មែរនិងជនជាតិដទៃទៀត ឲ្យជឿលើបុណ្យបាបកម្មផល មានពៀរវេរាក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិបន្តបន្តាប់ ។

  • ឲ្យមានការគោរពនូវសីលធម៌ ធម្មវិន័យ តាមពុទ្ធវចនៈ ទាំង៨៤០០០ធម្មក្ខន្ធ័

  • ពុទ្ធិ ចំណេះដឹងរបស់មនុស្ស ទោះជាកម្រិតណាក៏ដោយពិតជាកើតចេញពីការសន្សំ ព្យាយាម បន្តិចម្តងៗរបស់មនុស្ស មិនមែនជាអំណោយរបស់អាទិទេពឡើយ ។

  • ភាវៈ​អ្វីៗក្នុងលោកសុទ្ធតែមានកំនើតដោយសំខាន់ធាតុ គឺ ធាតុផ្សំគឺមនុស្សអាចបង្កើតភាវៈផ្សេងៗទៀតស្របតាមធម្មភាព ដែលទ្រ​ទ្រង់ភាវៈពោលគឺ ពិសោធបង្កើតរបស់មួយផ្សេង ឬអាចរកខុសត្រូវ ។ កំ​នើតភាវៈទាំងនោះតែមានចំនងទាក់ទងភ្ជាប់ហេតុនិងផល ។

  • សុខៈ ដើម្បីសំរេចនូវសេចក្កីសុខសុភមង្គលត្រូវតែសាងនូវអំពើល្អតាមរ​យះកាយ វាចា ចិត្ត ។

  • ទំនៀមទំ​លាប់ប្រពៃណី ក្នុងពិធីបុណ្យផ្សេងៗគេតែងយកព្រះពុទ្ធរូបជាធំ គ្មានសែនក្រុងពាលី គ្មានស្លាធម៌ដូង គ្មានសែនព្រេន មានន័យថាសូត្រធម៌ពុទ្ធសុទ្ធសាធដែលមានចែងក្នុងគម្ពីព្រះត្រៃបិតក ។ ឧបាសក ឧបាសិកាដែលក្នុងសំណាក់ព្រះពុទ្ធសាសនាខំរក្សាសីល ជំរះចោលនូវអវិជ្ជា គ្របបែបយ៉ាង ស្គាប់ពុទ្ធឳវាទ សន្សំកុសល មានសទ្ធាជ្រះថ្លា ធ្

  • មានអតីតជាតិ មានបច្ចុប្បន្នជាតិ និងអនាគតជាតិ

  • ចំហាយនៃក្ខន្អ័ (កម្មចាស់) នៅជាប់និងជិវិតថ្មីរូបរាងកាយថ្មី ហើយទទួលផលនៃអំពើទៅតាមនោះដែរ ។

៣.ប្រាសាទព្រះវិហារជាកេរដំណែលខ្មែរតាំងពីសម័យដ៏រុងរឿង ត្រូ​វប្រទេសជិតខាងរំលោភយកដោយអយុត្តិធម៌ បណ្តោយឲ្យកើតរឿងក្តី ​នៅលក្នុងតុលាការអន្តជាតិនៅដើមពាក់កណ្តាលទី២ នៃសតវត្សទី២០ ។

​៤. ប្រាសាទព្រះវិហារ មានទី​តាំងនៅលើគែមខ្ពង់រាបនៃជួរភ្នំដងរែក(ដែលពីដើម ស្ថិតនៅក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតនៅក្នុងខេត្តព្រះវិហារ) ។

៥. ប្រាសាទព្រះវិហារ សាងក្នុងរជ្ជកាលមហាក្សត្រខ្មែរមួយអង្គរព្រះនាម ​“ ព្រះបាទសូរ្យវរ្ម័នទី១នៅក្នុងអំ​ឡុងឆ្នាំ ១០១២-១០៥០ “ ។

Comments

×

×

One more step

Please login to share your idea

Register Login