Ask
Websites Login

សំណួរ

( វិញ្ញាសាទី ១១ )

១. ហេតុអ្វីកាលនោះ ប្រទេសកម្ពុជា មិនប្រើកំលាំង ?

២. តើកាកបាទក្រហមអន្តជាតិ ចាប់បដិសន្ធិនៅពេលណា ហើយអ្នកផ្តើមគំនិតឈ្មោះអ្វី ? ជនជាតិណា ?

៣. តើបដិរូបកាក​បាទ​ក្រហមជាអ្វី ? គោលការណ៍ជាមូលដ្ឋានមានអ្វីខ្លះ ?

៤. តើកាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំណា ? ​ហើយគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហមទទួលស្គា​ល់​នៅថ្ងៃ ខែ ​ឆ្នាំណាដែរ ?

៥ . តើលក្ខណៈសម្បត្តិនៃភូមិ ឃុំមានសុវត្តិភាពមានប៉ុន្មានយ៉ាង ? ចូររៀ​បរាប់ ។

ចម្លើយ

១. កាលនោះប្រទេសកម្ពុជាមិនរំដោះស្រាយបញ្ហាដោយប្រើកំលាំងទ័ពទេដោយយោងទៅលើមូលហេតុពី​រយ៉ាងគឺ ៖

  • សៀមជាប្រទេសជិតខាងមានភូមិផងរបងជាមួយគូរដោះស្រាយដោយធម៌អហិង្សា ​គឺគ្រាន់រាប់គ្នាជា​មិត្ត ។ ចង់ឲ្យប្រទេសបានសុខ ដំ​បូងគឺសន្សំមិត្តភក្តិឲ្យបានច្រើន ពិសេសមិត្តភក្តិដែលមានព្រំប្រទល់ជាប់ជាមួយគ្នា ។

  • ប្រទេសខ្មែរធ្លាប់មានឈ្មោះបោះសម្លេងលើឆាកអន្តជាតិជាជាតិធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់ ។ ដូនេះគូរតែដោះស្រាយបញ្ហា ដោយឈរលើគោលការណ៏ច្បាប់អន្តជាតិ ។

២. កាកបាទក្រហមអន្តរជាតិចាប់បដិសន្ធិឡើងនៅថ្ងៃទី ០៨ ឧសភា ឆ្នាំ១៨៦៣ ។ អ្នកផ្តួតផ្តើមគំនិតនូវអង្គការនេះ គឺលោកហង់រីឌុយណង់(HENRY DUNANT) អតីតជាពាណិជ្ជករ ហើយលោកជាជនជាតិស្វីល ។

៣. រូបកាកបាទក្រហម គឺសញ្ញាកាកក្រហមលើផ្ទៃពណ៍ស ​នៅប្រទេសម៉ូស្លីមវិញ គេប្រើសញ្ញាអឌ្ឍចន្ទ ក្រហមលើផ្ទៃស​គឺនៅផ្ទៃពណ៍សមាន ចំនិតរូបលោកខែក្រហម ។ តែបដិទាំងពីរខុសតែរូបរីអត្តន័យក៏ដូចគ្នា ។ រីឯគោលការណ៍ជា​មូលដ្ឋានរបស់(I.C.R. C)មាន៧ប្រការគឺ ៖

+ ភាពមនុស្សធម៌

+ ភាពមិនលំអៀ​​ង

+ ភាពអព្យាក្រិត

+ ឯករាជ្យភាព

+ ការបំ​រើដោយស្មគ្ត័ចិត្ត

+ ឯកភាព

​+ សកលភាព

៤. កាក​បាទក្រហម​កម្ពុជា ជាអ្នកជំនួយការដល់រាជរដ្ឋាភិបាលធ្វើសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំ​បាក ​របស់ប្រជាពលរដ្ឋក្រីក្របំផុត ជនរងគ្រោះដោយគ្រាប់មីន ដោយទំនាស់អាវុធដោយគ្រោះធម្មជាតិដោយជំងឺរាតត្បាតនិងលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ​របស់អាជ្ញធរមូលដ្ឋានស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ។ កាកបាទក្រ​ហមកម្ពុជាត្រូវបានបង្កើតឡើង នៅថ្ងៃទី១៨ ខែ ​កុម្ភៈ ឆ្នាំ១៩៥៥ហើយត្រូវបានស្គាល់ពីគណៈកម្មាធិការអ​ន្តជាតិកាកបាទក្រហម នៅថ្ងៃទី៦ ខែ តុលា ​ឆ្នាំ ១៩៦០

៥. ភូមិ ឃុំមានសុវត្តិភាព គឺ ភូមិ​ ឃុំដែលមានលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម ៖

  • គ្មានសកម្មភាពលួចប្លន់គ្រប់ប្រភេទ

  • ​គ្មានការផលិត ​ការចែកចាយនិងប្រើប្រាស់គ្រឿនញៀនខុសច្បាប់

  • គ្មានអំពើអានាចារ្យ ការជួញដូរស្រ្តី កុមារ ​និងអំពើហិង្សាក្នុងគ្រួសារ

  • គ្មានក្មេងទំនើង

  • គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។

Comments

×

×

One more step

Please login to share your idea

Register Login