Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-02-11

ប្រសាទខ្មែរ​នីមួយៗមានទំនាក់ទំនងទៅនឹង​សាសនា ។ ការស្ថាបនាប្រាសាទទាំងនោះពុំមែនជាព្រះរាជាដំណាក់ សំរាប់​មហាក្សត្រស្នាក់នៅនោះទេ ។ ប៉ុន្តែជាបូជនីយដ្ឋានសំរាប់គោរពបូជា​ពេលមានពិធីម្តងៗ ។​ក្រៅពីនេះមានបុព្វហេតុជាច្រើនដែលមានទំនាក់ទំនងទៅនឹងការស្ថាបនាប្រសាទទាំងនោះគឺ៖

  • បុព្វហេតុសាសនាៈ ការកាន់សាសនាខុសគ្នាបានធ្វើឲ្យស្តេចខ្មែរពុំព្រមគោរពបូជាប្រាសាទដដែលៗ ហើយបានចាត់ឲ្យគេស្ថាបនាប្រាសាទផ្សេងៗទៀតតម្រូវតាម បំណងនិងជំនឿរបស់ព្រះ​អង្គ។
  • បុព្វហេតុកិត្តិយសៈ ការស្ថាបនាប្រាសាទចង់បញ្ជាក់ពីថ្វីព្រះហស្ថ​ការប៉ិនប្រសប់ទេពកោសល្យ​ និងប្រាជ្ញាវៀងវៃរបស់ព្រះអង្គ ។
  • បុព្វហេតុទម្លាប់ៈ ការស្ថាបនាជាទម្លាប់លមួយដែរ ។ ដើម្បីបង្ហាញស្នាដៃ និងទុកជាកេ​រដំណែលនៃរជ្ជកាលរបស់ព្រះអង្គ ។ ទ្រង់បានបញ្ជឲ្យស្ថាបត្យករជំនាញៗស្ថាបនា​ប្រាសាទរំលេចដោយក្បាច់ចម្លាក់ល្អប្រណីតទាំងនេះឡើង ។
  • បុព្វហេតុប្រវត្តិសាស្រ្តៈ ការស្ថាបនាប្រសាទប្លែកៗក្នុងបំណងធ្វើឲ្យកិត្តិនាមព្រះអង្គល្បីសុសសាយក្នុងប្រវត្តិសាស្រ្ត ។
  • បុព្វហេតុសង្រ្គាមៈ ការស្ថាបនាប្រាសាទធំហើយមាំមានទ្វារចេញចូលច្រើនជាមធ្យោបាយ​ដើម្បីទប់ទល់និងខ្មាំងសត្រូវ
  • បុព្វហេតុបំលាស់ប្តូរទីក្រុងៈ ការផ្លាសប្តូរទីក្រុង​តម្រូវឲ្យព្រះមហាក្សត្ររៀបចំស្ថាបនាទីក្រុងថ្មីជាដរាបដូចជាៈ  នៅលើភ្នំគូលែន នៅរលួស ​នៅសៀមរាប នៅលង្វែក​ នៅឧដុង្គជាដើម ។​


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login