Answer 1


ប្រវត្តិនៃវង់ភ្លេងអាយ៉ៃៈ វង់ភ្លេងអាយ៉ៃ គឺយកតាមឈ្មោះអ្នកបង្កើតវង់ភ្លេងនេះមកដាក់តែម្តងគឺតាយ៉ៃ ។ គាត់កើតនៅឆ្នាំ១៨៧៨ នៅឈើនាងខ្ពស់ ឃុំព្រះពុទ្ធនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គាត់ស្លាប់នៅឆ្នាំ១៩៥៨ ។

  • កាលពីជំនាន់តាយ៉ៃៈ វង់ភ្លេងនេះមានទ្រខ្សែ៣មួយ ចាប៉ីដងវែង១ ប៉ីអ១ ខ្លុយ១ ស្គរដៃ១ និងក្រាប់១គូ ។
  • នៅជំនាន់តាម៉ុក តាសង្ហាផនៈ វង់ភ្លេងនេះប្រើឧបករណ៍​ដែលបំបែកខ្លួនចេញពីវង់ភ្លេងមហោរីដូចជា៖  ទ្រអ៊ូ ទ្រសោ ឃឹមតូច តាខេ ខ្លុយ​ ស្គរដៃ​ និងឈិង១គូ ។
  • អត្ថន័យនៃវង់ភ្លេងអាយ៉ៃៈ គេប្រគុំវង់ភ្លេងនេះសំរាប់កំដរចំរៀងអាយ៉ៃឆ្លើយឆ្លង ចោទសួរគ្នាតាមរយៈឃ្លោងឃ្លា កាព្យ សុភាសិត និងប្រគំជូនអាយ៉ៃរឿង ។ តាមការណិតវាបំបែកខ្លួនចេញពីវង់ភ្លេង ការបុរាណដោយសារតាយ៉ៃផ្ទាល់ ។

សព្វថ្ងៃប្រជាពលរដ្ឋបានយកវង់ភ្លេងអាយ៉ៃទៅប្រគំកំដររៀបអាពាហ៍ពិពាហ៍ជំនួសល​វង់ភ្លេងការបុរាណវិញ ។ គេចូលចិត្តប្រើឧបករណ៍​ដែលមានចំនួនតិច ងាយប្រគំមានចង្វាក់ញាប់ ច្រៀងត្រង់ៗហើយលឿន បាត់សភាពយោលយោគ យឺត អែនអន់ បែបបុរាណនៅហើយ ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login