Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-02-11

ជាគម្ពីរស្តីពីសូត្រ(Aphorisme) ដែលអង្គព្រះសម្ពុទ្ធទ្រង់ត្រាស់ទេសនា ក្នុងសម័យផ្សេងៗមានសូត្រខ្លះព្រះអរិសាវ័កសំដែងដូចព្រះសារី​បុត្តត្ថេរ ព្រះមោគ្គល្លានត្ថេរ អានន្ទត្ថេរ​ ។ គម្ពីរសុត្តន្ត ឬគម្ពីរព្រះសូត្រមាន៥៖

១. ទីឃនិកាយៈ សូត្រមានសេចក្តីពិស្តារ

២. មជ្ឃិមនិកាយៈ សូត្រមានសេចក្តីមធ្យម

៣. សំយុត្តនិកាយៈ សូត្រមានសេចក្តីប្រកាសប្រហែលៗគ្នា

៤. អង្គុត្តរនិកាយៈ សូត្រមានសេចក្តីជាក្រុមជាពួក

៥.ខុទ្ទកនិកាយៈ សូត្រមានសេចក្តី​ខ្លីៗ

          ក្រៅពីនេះមាននិកាយតូចៗដទៃទៀត​ជាច្រើន៖

  • ទីឃនិកាយៈសូត្រមានសេចក្តីពិស្តារ
  • មជ្ឃិមនិកាយៈ សូត្រមានសេចក្តីមធ្យម
  • សំយុត្តិនិកាយៈ សូត្រមានសេចក្តីប្រហែលៗគ្នា
  • អង្គុត្តរនិកាយៈ សូត្រមានសេចក្តីជាក្រុមជាពួក
  • ខុទ្ទកនិកាយៈ​សូត្រមានសេចក្តីខ្លីៗ
  • ខុទ្ទកបាឋៈ អត្ថបទខ្លីៗ
  • ធម្មបទៈ ផ្លូវនៃសច្ចធម៌
  • ឧទានៈ គាថាធ្វើឲ្យកើតក្តីរីករាយ
  • ឥតិវុត្តកៈ សូត្រដែលស្តីថា«មានដូច្នេះ»
  • វិមានវត្ថុៈ និទានស្តីពីវិមាននៅទេវបុរី
  • បេតវត្ថុៈ និទានស្តីពីប្រេត
  • ថេរគាថាៈ គាថាព្រះថេរទេសនា
  • ថេរីគាថាៈ គាថាព្រះនាងថរីទេសនា
  • ជាតកៈ និទានជាតក
  • និទ្ទេសៈ ការសម្តែងពន្យល់
  • បដិសម្ភិទាៈ វិជ្ជាវភាគ
  • អបទានៈ ជីវភាពព្រះអរហន្ត
  • ពុទ្ធវង្សៈ ប្រវត្តិអង្គព្រះសម្ពុទ្ធ
  • ចរិយាបិដកៈ វិធីប្រតិបត្តិតាមពុទ្ធចរិយា ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login