Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សារព័ត៍មានមានសារៈសំខាន់ណាស់ចំពោះខ្លួនឯងផ្ទាល់គ្រួសារ និងសង្គមជាតិគឺ ៖

ក. ចំពោះខ្លួនខ្ញុំផ្ទាល់

  • វាបានផ្តល់ព័ត៍មានថ្មី ប្លែកឱ្យខ្ញុំបានដឹងពីគ្រប់មជ្ឈដ្ឋាន ក្នុងស្រុកនិងក្រៅស្រុក
  • ព័ត៍មានជួយឱ្យខ្ញុំមានចំណេះដឹង បង្កើនសមត្ថភាពការយល់ដឹង និងដើរទាន់ការរីកចម្រើននៃសង្គមបច្ចេកវិទ្យា សង្គមទំនើប
  • អាចឱ្យខ្ញុំយកប្រយោជន៍ផ្សេងៗ
  • ជួយឱ្យខ្ញុំមានបម្រុងប្រយ័ត្នជាមុន និងរកវិធីដោះស្រាយរាល់បញ្ហាដែលមានឡើង ចំពោះព័ត៍មានហេតុការណ៍ និងជួយប្រាប់តៗគ្នាដើម្បីសុវត្ថិភាពរួម ។

ខ. ចំពោះគ្រួសារ

  • ព័ត៍មានវាបានជួយឱ្យគ្រួសារយល់ចិត្តកាន់តែច្បាស់ កាត់បន្ថយអំពើហិង្សា ជម្លោះផ្សេងៗ
  • ជួយឱ្យគ្រួសារបានយល់ជ្រូតជ្រោបពីវិធីបង្កាជំងឺផ្សេងៗ ដើម្បីសុវត្ថិភាពគ្រួសារទាំងមូល
  • យល់ដឹងពីព័ត៍មានបរិស្ថាន និងចូលរួមជួយការពារបរិស្ថានជាដើម ។

គ. ចំពោះសង្គមជាតិ

  • វាបានផ្តល់ដំណឹងប្រជាជន អ្នកដឹកនាំឱ្យបាន ជ្រូតជ្រាបពីដំណឹងក្នុងស្រុក និងក្រៅស្រុក ដើម្បីជូនជ្រាប និងរកវិធីដោះស្រាយរាល់បញ្ហាដែលមានឡើង ។ ឧទាហរណ៍ នៅក្នុងតំបន់មួយគ្មានទឹកដីដើម្បីធ្វើស្រែដូចនេះព័ត៍មានត្រូវផ្សព្វផ្សាយដំណឹងនេះជូនដល់ប្រជាជននិងថ្នាក់ដឹកនាំប្រទេសចាត់វិធានការដោះស្រាយពីបញ្ហាទឹកជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ។
  • ជួយឱ្យសង្គមមានការផ្លាស់ប្តូរអ្វីដែលមិនល្អ មិនជឿនលឿនទៅជាសង្គមមានការរីកចម្រើនដើរទាន់សង្គមវិទ្យាសាស្រ្តនិងទាន់សម័យដូចគេ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login