Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-02-16

នៅលើពិភពលោកលទាំងមូលប្រជាជនផ្តោតអារម្មណ៍ទៅលើសិទ្ធិគ្រប់យ៉ាងរបស់ខ្លួន ហើយបានកំណត់យកថ្ងៃទី១០ធ្នូរៀងរាល់ឆ្នាំចារិកទុកជា«ទិវាអន្តរជាតិ»សំរាប់មនុស្ស ទាំងអស់រំឮកឡើងវិញនូវគុណសម្បត្តិដែលគេបានប្រតិបត្តិលើមនុស្សជាតិផងគ្នា ។ ដូចនេះថ្ងៃទី១០ធ្នូ បានញុំាងឲ្យយើងគ្រប់គ្នាពិចារណាឡើងវិញដើម្បីបង្កើននូវការគោរពសិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរថែមទៀត ។ យើងមានកាតព្វកិច្ចក្នុងការប្រតិបត្តិចំពោះថ្ងៃ១០ធ្នូ តាមមុខតួនាទីរៀងៗខ្លួនតាំងពីស្ថាប័នរដ្ឋ ឯកជន វត្តអារាម សហគ្រាស ឬហាងជំនួញធំៗ  ។ល។ រហូតដល់គ្រួសារនីមួយៗផងដែរ ។ ​ដោយឡែក ស្ថាប័នរដ្ឋ និងសាលារៀនចំណេះដឹងទូទៅគេបានប្រារព្ធធ្វើ ដោយឡែកដូចជា៖

          នៅស្ថាប័នរដ្ឋៈ តាំងពីមន្ទីរសភាជាតិ​ ទីស្តីការគណៈរដ្ឋមន្រ្តីគ្រប់ក្រសួង​នានាគួរតែចាត់តាំងឲ្យមានមិទ្ទិញរំឮកខួបទិវា ១០ធ្នូនៅតាមស្ថាប័ននីមួយៗដោយផ្សព្វផ្សាយ​ដល់បុគ្គលិករាជការអំពីខ្លឹមសារនៃទិវានេះឲ្យបានជ្រួតជ្រាបគ្រប់ៗគ្នា ។ យ៉ាងហោចណាស់ក៏ឲ្យបុគ្គលិកយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួននិងសិទ្ធរបស់អ្នកដទៃដែរ(ដោយឡែកព្រំដែននៃការប្រើបប្រាស់សិទ្ធិឲ្យបានត្រឹមត្រូវ ) នៅក្នុងស្ថាប័នខ្លួន ។

  • គួរកំណត់ឲ្យមានសិក្ខាសិលា(១ពេល) ដើម្បីផ្លាសប្តូរយោបល់ពីគ្នាស្តីពីខ្លឹមសារនៃទិវាសិទ្ធមនុស្ស១០ធ្នូ ។
  • តាមិទ្យុល ទូរទស្សន៍គួរមានព្រះសង្ឃទេសនា ល្បែងកំសាន្ត កំណាព្យឬឆាកល្ខោន ឬគួរបង្កើតឲ្យមានល្បែងប្រជាប្រិយស្តីពីការគោរពសិទ្ធិមនុស្ស ។
  • គួរធ្វើទេយ្យទានចំពោះព្រះសង្ឃ ឬមជ្ឈមណ្ឌលកុមារកំព្រា ជនពិការដោយសារសង្គ្រាម(តាមលទ្ធភាពដែលអាចធ្វើបាន )
  • កងទ័ព នគរបាលក៏គួរអនុញ្ញាតិឲ្យមានការប្រារព្ធពិធីបុណ្យនេះផងដែរព្រោះទាហាន និងប៉ូលីសមានតួនាទីនិងកាតព្វកិច្ចដ៏ថ្លៃថ្នូរបំផុតចំពោះសាធារណៈជននិងប្រទេសជាតិទាំងមូល ។

សាលារៀនចំណេះដឹងទូទៅៈ លោកគ្រូ អ្នកគ្រូជាប្រភពផ្ទេរចំណេះដឹងឲ្យមនុស្សរាល់រូបមានពុទ្ធិសំខាន់ទី ១ព្រមទាំង​ប្រភពអប់រំទូទៅសំខាន់២បន្ទាប់ពីការអប់រំផ្ទាល់របស់អាណាព្យាបាល ។ ១០ធ្នូជាទិវាប្រកបដោយអភិលក្ខិតកាលរបស់មនុស្សជាតិលើពិភពលោក ។ ការមិនរវល់ឬមិនអើពើចំពោះទិវា១០ធ្នូគឺជាការបដិសេធចោលនូវភាពខ្លួនជាមនុស្សជាតិ និងបោះបង់ចោលនូវភាពថ្លៃថ្នូររបស់ខ្លួន ។

ដូច្នេះសូមលោកគ្រូ អ្នកគ្រូផ្តោតការយកចិត្តទុកដាក់ចំពោះ អរិយធម៌នៃសិទ្ធិមនុស្ស៖​

  1. ប្រារព្ធពិធីរំឮកថ្ងៃបុណ្យសិទ្ធិមនុស្ស ១០ធ្នូនៅគ្រប់សាលារៀនរាល់ឆ្នាំ
  2. ធ្វើបឋមថាពន្យល់សិស្សអំពីខ្លឹមសារនៃថ្ងៃ១០ធ្នូនៅពេលមុនថ្ងៃប្រារព្ធពិធីទិវាសិទ្ធិមនុស្សចំនួន១ថ្ងៃ
  3. ណែនាំឲ្យសិស្សពីភាក្សាគ្នាតាមក្រុមនៅថ្ងៃ៩ធ្នូ អំពីសិទ្ធិណាមួយដែលគេចូលចិត្តប្រកបដោយបរិយាកាសរីករាយរៀលឆ្នាំ

ការធ្វើដូចនេះបង្កើតបានជាទម្លាប់មួយ ក្នុងការលើកតំកើងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្ស ហើយនាំឲ្យកើតមានសន្តិភាពយូរអង្វែងផង ។ នាយកសាលាគួរចាត់លោកគ្រូអ្នកគ្រូឲ្យនាំសិស្សទៅចូលរួមទិវា១០ធ្នូនៅតាមទីកន្លែងណាដែលនៅជិតជាងគេ ពិសេសក្នុងវត្តអារាមដែលនៅជិត សាលាជាងគេ (ប្រសិនបើមិនអាចធ្វើពិធីនៅតាមសាលារៀននីមួយៗបាន) ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login