Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីសម្រេចបាននូវវគោលនយោបាយចតុកោណទី៣ ក្នុងអាណត្តិទី៤នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពនិងជំនាញឲ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញក្រតួតប្រជែកក្នុងតំបន់អាស៊ាននាពេលខាងមុខ ។ ក្រសួងក៏បានរៀបចំផែនការដូចខាងក្រោម ៖

  • ធ្វើសមាហរណកម្មក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (៨កម្រិត ) ស្តង់ដារជាតិសមត្ថភាពកម្មវិធីសិក្សាផ្នែកលើាមត្ថភាពដែលមានសព្វថ្ងៃចំនួន ២១មុខរបរលើ ៣ វិស័យគឺ វិស័យសំណង់ (៧មុខរបរ ) វិស័យមេកានិច (៧មុខរបរ ) វិស័យសេវាធុរកិច្ចនិងបច្ចេកវិទ្យា គមនាគមន៍​ព័ត៌មានវិទ្យា (៧មុខរបរ ) ចូលទៅក្នុងតំបន់ ដើម្បីឲ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាមានគុណភាពនិងកម្រិតប្រហាក់ប្រហែលគ្នា ។
  • ពង្រឹងគុណភាព នៃការផ្លល់សេវាព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានទីផ្សារការងារ ។
  • ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ឲ្យមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឲ្យកមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេសដើម្បីពង្រីកការវិនិយោគ និងទីផ្សារការងារ ។
  • ជំរុញឲ្យមានការទទួលស្គាល់សមត្ថភាពជំនាញ ពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចសកលលោក រួមទាំងឲ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើ ក្របខណ្ឌគុណវិឌ្ឍិយោងអាស៊ាន (ASEAN Qualification Reference Frame Work –AQRRF ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login