Answer 1


ការអប់រំសីលធម៌ ពលរដ្ឋនៅក្នុងសាលារៀនផ្ដល់នូវសារៈសំខាន់ណាស់ ពីព្រោះ៖
            យើងទាំងអស់គ្នាបានជ្រាបស្រាប់ ហើយថាសព្វថ្ងៃនេះសង្គមខ្មែរ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងប្រាជ្ញា ស្មារតីសីលធម៌ និងមនុស្សធម៌។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិ ការងារ និងការងារនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺគេឲ្យតម្លៃតែទៅលើភាពហ៊ឺហារ ខ្ពស់មុខ ខ្ពស់មាត់សម្រាប់ខ្លួន និងក្រុមគ្រួសារគេតែប៉ុណ្ណោះ។

            កត្តាទាំងនេះបណ្ដាលមកពីចិត្តលោភៈទោសៈ មោហៈ ខ្វះសីលធម៌ ដែលគ្របសង្កត់លើខ្លួនគេ ធ្វើឲ្យពួកគេមើលឃើញតម្លៃពិត របស់សង្គម និងរបស់មនុស្សនៅលើពិភពផែនដីនេះ។

            អាស្រ័យហេតុដូចនេះហើយទើបយើងសង្កេតឃើញថានៅក្នុងសង្គមជាតិយើងគេតែងតែជួបប្រទះនូវការកាប់សម្លាប់ និងសង្រ្គាមមិនឈប់ឈរ ដែលជារូបភាពធ្វើឲ្យសង្គមជាតិយើងអាប់ឱនកិត្តិយសពីមួយថ្ងៃទៅមួយថ្ងៃ។

            ដើម្បីចូលរួមចំណែកកាត់បន្ថយ ឬលុបបំបាត់នូវរាល់កត្តាអសកម្ម និងទង្វើអសីលធម៌ទាំងឡាយដូចបានរៀបរាប់ត្រួសៗខាងលើ ការអប់រំសីលធម៌ ពលរដ្ឋនៅក្នុងសាលារៀនមានសារៈសំខាន់ខ្លាំងណាស់គឺ៖

  1. អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារ និងយុវជនឲ្យបានល្អប្រសើរ ចេះគោរពច្បាប់ស្គាល់ពីតួនាទីរបស់ខ្លួន ជាប្រជាពលរដ្ឋនាពេលអនាគតសាកសម ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ
  2. អប់រំយុវជនឲ្យចេះ យោគយល់គ្នា ស្គាល់តម្លៃ សន្តិភាព ស្គាល់ន័យនៃជីវិតចាងផ្លូវលោក និងផ្លូវធម៌
  3. អប់រំយុវជនឲ្យរៀនរស់នៅឲ្យបានសុខដុមរម្យនាជាមួយអ្នកដទៃនៅក្នុងសង្គម ទោះបីមានិន្នការនយោបាយ សាសនា វប្បធម៌ ផ្សេងពីគ្នាក៏ដោយ
  4. អប់រំយុវជន ឲ្យចេះឈឺឆ្អាបចំពោះ សង្គមក្នុងបំណងឲ្យសង្គមមនុស្សមានការអភិវឌ្ឍពីគ្រប់វិស័យទាំងផ្នែកស្មារតី និងសម្ភារៈ

ជាពិសេសទៅទៀតនោះ ត្រូវបំពេញនូវតួនាទី៖

  • ស្គាល់ គោរពខ្លួនឯង និងអ្នកដទៃ
  • ស្គាល់តម្លៃ សិទ្ធិ សើរភាពជាមូលដ្ឋាន
  • ស្គាល់ពីជីវភាពពិត និងការវិវត្តសង្គម

            សរុបសេចក្ដីមកទោះបីជាវិទ្យាសាស្រ្ត បច្ចេកទេសមានការរីកចម្រើនយ៉ាងណាក៏ដោយក៏មនុស្សមិនអាចរស់នៅដោយគ្មានចំណេះដឹង ជាពិសេសនូវមុខវិជ្ជាសីលធម៌នេះបានឡើយ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login