Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2017-09-26

ក/ ព្រហ្មទាំងបួននៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងដូចតទៅ៖

  1. តំណាងព្រហ្មវិហារធម៌
  2. ជាមុខរបស់ព្រះពោធិសត្វ លោកេស្វរៈ ឬអវលោកេស្វរៈ
  3. មុខ៤ វង់ញញឹម ប្រិមប្រិយ ភ្នែកបិតព្រិមៗសំលឹងចុះក្រោម
  4. ញញឹមក្នុងក្ដីសង្ឃឹមប្រកបដោយភាពដ៏ អាថ៌កំបាំងតាមរយៈបបូរមាត់ ពីព្រោះពោធិសត្វបានស្ថិតនៅលើជីវិតរបស់សត្វលោក
  5. ញញឹម ពីព្រោះព្រះអង្គបានបង្រួបបង្រួមឲ្យមានសន្ដិភាព បានស្វែងរកស្ដីស្ងប់ឈ្នះខ្លួនឯង ឈ្នះលើបុគ្គលបាបធម៌
  6. ញញឹម ពីព្រោះឃើញវប្បធម៌ អរិយធម៌ដ៏រុងរឿង
  7. ញញឹមព្រោះព្រះអង្គបានប្រោសសត្វលោកឲ្យឆ្លងផុតពីសេចក្ដីទុក្ខ និងផ្លូវរំលត់ទុក្ខ
  8. ភ្នែកបិទព្រិមៗ គឺជាកាយវិការ តាំងសមាធិហៅថាមុទ្រ របស់ព្រះសម្មាសម្ពុទ្ធ
  9. ប្រើបញ្ញាចក្ខុដែលអាចឃើញវែងឆ្ងាយគ្មានទីកំនត់ខុសពីការមំសចចក្ខុដែលអាចមើលឃើញក្នុងចម្ងាយមួយមានកំណត់
  10. ជាការប្រមើលមើលពីជីវិតសត្វលោកដែលមានភព្វ និងអភព្វ។

ខ/ ហើយប្រាសាទនេះត្រូវបានកសាងឡើង៖

  1. ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧
  2. នៅសតវត្សទី១២ និងដើមសតវត្សទី១៣។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login