Ask
Websites Login

សំនួរ      

១. តើអ្នកយល់យ៉ាងណាចំពោះនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កើតរបបសន្តិសុខសង្គម ?

២. ដូចម្តេចដែលហៅថា ហានិភ័យសង្គម ? ចូររៀបរាប់ ? មានគោលការណ៍គ្រឹះប៉ុន្មានចំណុច ?

៣. ចូររៀបរាប់ពីទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៦ របស់បេឡាជាតិរបបសន្តិសុខសង្គម ?

៤. ចូររៀបរាប់ពីប្រភពធនធានរបស់បេឡាជាតិរបបសន្តិសុខសង្គម ?

៥. តើឧត្តរជីវីតគឺជាជនប្រភេទណាខ្លះ ? ចូរឲ្យឧទាហរណ៍ ?

ចម្លើយ

១. ចំពោះទស្សនៈរបស់ខ្ញុំផ្ទាល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតរបបសន្តិសុខសង្គមនោះគឺជាការមួយដែលត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាលបានធ្វើដើម្បីការពារចំពោះប្រជាពលរដ្ឋរបស់ខ្លួនណា ដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុដោយសារមហានិភ័យសង្គមតាមរយៈការផ្តល់នូវធនធានខាងហិរញ្ញវត្ថុ វត្ថុប្រើប្រាស់ចំាបាច់ឬក៏ការផ្តល់សេវាកម្មផ្សេងៗ ។ ម៉្យាងវិញទៀត ការបង្កើតរបបសន្តិសុខសង្គម បានធានាសមាជិកសង្គមមិនឲ្យធ្លាក់ទៅក្នុងហានិភ័យ នៃការបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ ។ ការផ្តល់ជូនការការគាំពារចំពោះប្រជាពលរដ្ឋផ្នែកលើទស្សនទាន នៃការចែករំលែកនិងគោលការណ៍សាមគ្គីធម៌ ក្នុងសង្គមធានាបាននូវសន្តិសុខប្រាក់ចំណូល ។ តាមរយៈរបបនេះ សមាជិកសង្គមត្រូវបានគាំពារឲ្យធ្លាក់ទៅក្នុងហានិភ័យនៃការបាត់បង់ប្រាក់ចំណូល ដោយសារហានិភ័យសង្គមជាយថាហេតុណាមួយឡើយ ។ ការនេះញុំាងពួកគេឲ្យមានជំនឿទុកចិត្តមកលើសង្គមទាំងមូល ដែលជាបច្ច័យនាំទៅដល់ភាពនឹងនរក្នុងសង្គម ធានាស្ថេរភាពនិងភាពសុខដុមរមនានៅក្នុងសង្គមនឹងរួមចំណែកជួយពន្លឿនដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។

២. ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគតដោយឥតព្រៀងទុកជាមុនធ្វើឲ្យោប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចរបស់បុគ្គល ។ ហានិភ័យសង្គមមានគោលការណ៍គ្រឹះ៥ចំណុចគឺ៖

១. កត្តាធម្មជាតិ

ក. ទាក់ទងទៅនឹងភូគព្ភសាស្រ្ត ដូចជាការរញ្ជូយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្តាលមកពីការរញ្ជួយផែនដីនៅបាតសមុទ្រ ការហូតច្រោះដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង

ខ. ឧតុសាស្រ្ត ដូចទឹកជំនន់ ខ្យល់ព្យុះ រន្ទះ អាកាសធាតុប្រែប្រួលក្តៅខ្លាំង ត្រជាក់ខ្លាំង

២. កត្តាសង្គមមានដូចជាការកើតកលយុគ្គសង្គ្រាមក្នុងស្រុកឬសង្គ្រាមឈ្លានពានពីបរទេស វិបត្តិនយោបាយច្បាប់ទម្លាប់នានានៅក្នុងប្រទេស រដ្ឋបាលទាក់ទងនឹងការចាត់ចែង និងការរៀបចំគោលនយោបាយរបស់ប្រទេស  វិសមភាពសង្គម

៣. កត្តាគ្រួសារ ការរៀបអាពាហ៍ពិពាហ៍ជាសកត្តាមួយធ្វើឲ្យកមានបន្ទុកគ្រួសារ ហើយបន្ទុកនេះត្រូវបន្តដល់កូនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាទីជម្រកសម្រាប់ស្នាក់អាស្រ័យ ។ ការចូលរួមវិភាគទានសង្គម មានជាអាទិ៍ ពិធីបុណ្យ ចូលរួមអាពាហ៍ពិពាហ៍ ។

៤. កត្តាសរីរៈសាស្រ្ត ជំងឺ និងឧបទ្ទវហេតុផ្សេងៗ សម្រាកមាតុភាព ពីការភាព ទុព្វលភាព ជរាភាព និងមរណៈភាពមេគ្រួសារជាដើម ។

៥. កត្តាវិជ្ជាជីវៈ

ក. អសន្តិសុខមុខរបរ មានដូចជាវិបត្តិសេដ្ឋកិច្ច កូដកម្ម ឡុកអ៊ៅ និកម្មវេលា (គ្មានការងារធ្វើ )

ខ. គ្រោះថ្នាក់ការងារ នៅកន្លែងធ្វើការ ធ្វើដំណើរពីកន្លែងធ្វើការទៅលំនៅស្ថាន និងវិលមកវិញ និងជំងឺវិជ្ជាជីវៈ ។

៣. ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៦របស់បេឡាជាតិរបបសន្តិសុខសង្គម មានដូចជា ៖

 • ពង្រឹង ពង្រីក និអភិវឌ្ឍន៍ផ្នែកហានិភ័យការងារ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
 • បន្តរៀបចំបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឲ្យដំណើរការ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦នេះ
 • រៀបចំបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឲ្យដំណើរការ ផ្នែកប្រាក់សោធន
 • បន្តដាក់ភ្នាក់ងារ បេឡាជាតិរបបសន្តិសុខសង្គម និងសម្របសម្រួលជាមួយមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ឲ្យផ្តល់សេវាកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរជាងមុន ។
 • បន្តធ្វើការផ្សព្វផ្សាយ សម្របសម្រួលនិងពន្យល់ណែនាំពីការអនុវត្តគោលនយោបាយ ផ្នែកហានិភ័យដល់ម្ចាស់ោសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិក
 • បន្តចុះផ្សព្វផ្សាយអប់រំជូនដំណាងនិយោជិក សហជីព ប្រតិភូបុគ្គលិក អ្នកបើកបរ និងកម្មករនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន
 • បន្តធ្វើការចុះអង្កេតគ្រោះថ្នាក់ការងារចំពោះជនរងគ្រោះដែលជាសមាជិក ប.ស.ស
 • បន្តចុះស្រាវជ្រាវសហគ្រាស គ្រឹះស្ថានដែលបង្កើតថ្មីឲ្យមកចុះបញ្ជិកានៅប.ស.ស
 • បន្តចុះបញ្ជិកាកម្មករឡើងវិញ
 • បណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា ។

៤. ប្រភពធនធាន នៃបេឡាជាតិរបបសន្តិសុខសង្គម មានដូចខាងក្រោម ៖

 • ធនធានដំបូងដែលរដ្ឋផ្តល់សម្រាប់ការបង្កើតក បេឡាជាតិរបបសន្តិសុខសង្គម
 • ការផ្ទេរក្នុងលក្ខណៈអន្តរាគមន៍សាធារណៈដែលមានចែងក្នុងថវិការដ្ឋ ដូចជាឧបត្ថម្ភសម្រាប់ដំណើរការ និងឧបត្ថម្ភធនជាមូលធន
 • ភាគទានរបស់សមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គម និងនិយោជិកដែលទុកសម្រាប់ហិរញ្ញិប្បទានលើផ្នែកនីមួយៗ នៃរបបសន្តិសុខសង្គម
 • ប្រាក់ពិន័យពីការយឺតយូរក្នុងការបង់ភាគទានឬការផ្តល់តារាងងបៀវត្ស ព្រមទាំងការប្រាក់ពីការយឺតយូរនេះ
 • ផលចំណេញដែលបានមកពីការវិនិយោគ
 • អំណោយ និងអច្ច័យទានផ្សេងៗ
 • ប្រភពធនធានដទៃទៀតដែល បេឡាជាតិរបបសន្តិសុខសង្គមអាចទទួលបានស្របតាមលច្បាប់ ។

៥. ឧត្តរជីវី គឺអ្នកនៅរស់រាន្តមានជីវីតដែលជាសហព័ទ្ធ កូន និងឪពុកម្តាយ (ប្តីឬប្រពន្ធ ) ឬជនចាស់ជរាដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវីតហើយមានលក្ខណៈសម្បត្តិ និងបានបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

 • ប្រពន្ធ ឬប្តីមានការលែងលះគ្នាឬបែកបាក់គ្នា បានរៀបការពេញច្បាប់ដោយមានចុះបញ្ជីងអត្រានុកូលដ្ឋាន មុនពេលមានគ្រោះថ្នាក់ឬមុនពេលជនរងគ្រោះបាត់បង់ជីវីត ទោះជាការរៀបការនេះធ្វើឡើងក្រោយពេល ដែលមានគ្រោះថ្នាក់ការងារក៏ដោយ ។
 • កូនទាំងអស់ដែលនៅក្នុងបន្ទុកជនរងគ្រោះហើយឪពុកម្តាយរបស់គេមានសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវព្រមទាំងកូនចិញ្ចឹមស្របតាមច្បាប់ជាធរមាន
 • ឪពុកម្តាយ ឬជនចាស់ជរាដែលស្ថិតនៅក្រោមអាណាព្យាបាល និងនៅក្នុងបន្ទុកដោយផ្ទាល់ នៃអ្នករងគ្រោះថ្នាក់ ។

Comments

×

×

One more step

Please login to share your idea

Register Login