Ask
Websites Login

សំនួរ

១. តើសេវាស្តាស្តីនីតិសម្បទាមានអ្វីខ្លះ ?

២. កាតព្វកិច្ចរបស់នយោជិក ជាមួយបេឡាជាតិរបបសន្តិសុខសង្គម ទាក់ទងនឹងគ្រោះថ្នាក់ការងារលើកម្មករនិយោជិករបស់ខ្លួន ?

៣. កាតព្វកិច្ចរបស់កម្មករនិយោជិក ឬសិទ្ធិវន្តជាមួយនិយោជិក និងបេឡាជាតិរបបសន្តិសុខសង្គមទាក់ទងនឹងគ្រោះថ្នាក់ការងារ ?

៤. ដើម្បីធ្វើឲ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ តើត្រូវមាននយោបាយយ៉ាងណា ?

៥. តើគោលការណ៍គំាពារសង្គមមានអ្វីខ្លះ ?

ចម្លើយ

១. សេវាស្តានីតិសម្បទាមាន ៣ចំណុចសំខាន់ ៖

          ១. សេវាកែលំអកាយសម្បទា មានជាអាទិ៍ បង្វឹកបង្ហាត់ធ្វើយ៉ាងណាឲ្យជនរងគ្រោះអាចរស់នៅប្រកបការងារនិងជីវភាពសង្គមបាន ដោយការព្យាយាមតាមរយៈការធ្វើចលនា ការផ្តល់អវៈយវៈសប្បនិមិត្ត និងការសម្រួលធ្វើចលនា នានាដូចជារទេះរុញ ឬរទេះស្វ័យប្រវត្តិដែលអាចឲ្យជនរងគ្រោះបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន ។ បង្វឹកជនរងគ្រោះ ឲ្យចេះប្រើសម្ភារៈឬអាវៈយវៈសប្បនិមិត្តសម្រាប់ការងារប្រចាំថ្ងៃ នឹងទំនាក់ទំនងសង្គម ។

          ២. បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឲ្យជនរង់គ្រោះអាចត្រឡប់ធ្វើការងារវិញបាននៅកន្លែងដដែល ឬនៅកន្លែងផ្សេងស្របទៅតាមសម្បទា ដែលយើងបានបណ្តុះបណ្តាល ។ ករណីខ្លះទៀតត្រូវបណ្តុះបណ្តាលជំនាញថ្មីដើម្បីឲ្យជនរង់គ្រោះអាចប្រកបរបរចិញ្ចឹមជីវីតស្របតាមពិការភាពរបស់ខ្លួន  ហើយនិងតម្រូវការជាក់ស្តែងរបស់សង្គម

          ៣. ការស្វែងរកទីផ្សារការងារជូនជនរងគ្រោះ ៖ នៅពេលដែលជនរងគ្រោះត្រូវបានបណ្តុះបណ្តាលហើយយើងត្រូវរកទីផ្សារជូនគាត់ដើម្បីឲ្យមានលទ្ធភាពរកចំណូលឡើងវិញ តាមអ្វីដែលនយោបាយរបស់ររដ្ឋមាន ។ ការងារនេះទាមទារឲ្យមា​​នកាតព្វកិច្ចរបស់នយោជកជ្រើសរើសជនពិការចូលធ្វើការ ដែលមានចែងក្នុងគោលនយោបាយរបស់រដ្ឋ ។

២. ក្រោយពីកម្មករនិយោជិកទទួលរងគ្រោះថ្នាក់ការងារ​ ឬក្រោយពីបានទទួលដំណឹងពីកម្មករនិយោជិក ឬសិទ្ធវន្តរបស់កម្មករនិយោជិកអំពីព័ត៌មានទាក់ទងនឹងគ្រោះថ្នាក់ការងារ និយោជកត្រូវរៀបចំឯកសារ លិខិតបញ្ជូនអមជាមួយៀជនរងគ្រោះជូនទៅមូលដ្ឋានកសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាជាមួយ ប.ស.ស ។ ក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរនៃមថ្ងៃធ្វើការ និយោជកត្រូវផ្ញើររបាការណ៍គ្រោះថ្នាក់ការងារមកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំង​រៀបចំឯកសារដើម្បីទាមទារតាវកាលិកពីបេឡាជាតិរបបសន្តសុខសង្គម មានជាអាទិ៍តាវកាលិកការព្យាបាល ក្នុងករណីដែលព្យាបាលុំនៅមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀងោជាមួយ ប.ស.ស តាវកាលិកបញ្ចូនជនរងគ្រោះតាវកាលិកប្រាក់បំណាច់ប្រចាំថ្ងៃ សោហ៊ុយបូជាសព តាវកាលិកបាច់បង់សមត្ថភាពការងារអចន្រ្តៃយ៍ និងតាវកាលិកឧត្តរជីវីជាដើម ។

៣. នៅពេលជនរងគ្រោះថ្នាក់ការងារ​ដែលកើតឡើងនៅពេលដែលកំពុងធ្វើការ ការធ្វើដំណើរពីលំនៅស្ថានទៅកន្លែងធ្វើការ និងត្រលប់មកវិញ ឬជំងឺវិជ្ជាជីវៈ កម្មករនិយោជិក ឬសិទ្ធិវន្តត្រូវរាយការណ៍ទៅនិយោជន អំពីគ្រោះថ្នាក់ការងារដែលធ្លាក់មកលើខ្លួន ហើយនឹងត្រៀមឯកសារមួយចំនួនតាមរយៈនិយោជកដើម្បីដាក់ជូនបេឡាជាតិរបបសន្តិសុខសង្គមពិនិត្យ និងសម្រេច ។ ឯកសារនោះមានជាអាទិ៍ វិក័យបត្រដែលចំណាយលើការព្យាបាលផ្ទាល់ខ្លួននៅពេលដែលប្រើប្រាស់សេវាជាមួយមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើតប្តីឬប្រពន្ធនិងកូន និងសំបុត្រមរណៈភាពក្នុងករណីជនរងគ្រោះបាត់បង់ជីវីត ។

៤. ដើម្បីធ្វើឲ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ ត្រូវមានគោលការណ៍ដូចជា ៖

  • ត្រូវផ្សព្វផ្សាយតាមរយៈនិយោជក ឬអ្នកតំណាងដើម្បីផ្តល់ព័ត៌មានទៅដល់កម្មករនិយោជិក
  • ត្រូវបណ្តោះបណ្តាលជនបង្គោល របស់សហគ្រាសគ្រឹះស្ថានឬតំណាងកម្មករនិយោជិកដើម្បីផ្សព្វផ្សាយ
  • ផ្សព្វផ្សាយតាមរយៈប្រព័ន្ធអប់រំដោយផ្ទាល់ តាមរយៈពន្យល់ដល់ក្រុងជនគោលដៅ
  • ផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមានជាអាទិ៍ ទូរទស្សន៍ វិទ្យុ កការសែត គេហទំព័រ ហ្វេសប៊ុក ការបោះផ្សាយខិតប័តណ្ណ កូនសៀវភៅតូចៗ ព្រឹត្តបត្រព័ត៌មាន ។

៥. គោលការណ៍គាំពារសង្គមមានដូចជា ៖

  • មូលនិធិសាមគ្គីធម៌ៈ សាមមគ្គីភាព គឺជាតម្លៃមូលដ្ឋានដ៏សំខាន់ នៃការគាំពារសង្គម ។ ចំពោះការរអនុវត្តន៍វាគឺជាយន្តការដូចៗគ្នា សំរាប់បែងចែងជាថ្មី នៃប្រាក់ចំណូល ចំពោះជនទាំងឡាយណា ដែលជាគ្រួសារកជនពិការមានកូនក្នុងបន្ទុក ។ តាមរយៈការយោគយល់នេះ កម្មករនិយោជិកត្រុវតែងរំលែកកនូវកំរិតដូចគ្នា នៃការប្រឈមនឹងគ្រោះថ្នាក់ និងហានិភ័យដោយមិនគិតពីប្រភេទឧស្សាហកម្ម ដែលកម្មករនិយោជិកកំពុងបម្រើការឲ្យ ។
  • ប្រាក់ចំណូលៈ គោលការណ៍នេះត្រូវបានអនុវត្តន៍ នៅពេលដែលមានការកំណត់នូវចំនួនការបង់អត្ថប្រយោជន៍ (តាវកាលិក ) ។ វាពាក់ព័ន្ធនឹងកចំនួនការប្រាក់ភាគទាន ដែលផ្អែកលើប្រាក់ខែរបស់កម្មករ និយោជិក ។ បរិបទនេះ​គឺត្រូវធានាថា កម្មករនិយោជិក​មិនមានអារម្មណ៍ទទួលសម្ពាធ ផ្នែកហិរញ្ញវត្ថុប្រសិនបើកម្មករនិយោជិកមានពិការភាព ឬទុព្វលភាព ។ ។ក្នុងកករណីមរណៈភាពរបស់សាមីជនដែលត្រូវបានធានា ប្រាក់ចំណូលជំនួយត្រូវផ្តល់ទៅឲ្យសមាជិកក្នុងបន្ទុកតាមរយៈសោធនប្រចាំខែ ។
  • សមភាពៈ មូលដ្ឋានគ្រឹះ នៃគោលការណ៍នេះគឺស្ថិតក្នុងការអនុវត្តន៍ និងបញ្ញត្តិរបស់ខ្លួន ។ តាមរយៈបរិបទនេះ កការគាំពារគ្រោះថ្នាក់គឺមានគោលដៅកំណត់យកការកាត់បន្ថយគ្រោះថ្នាក់ឲ្យនៅកំរិតសូន្យនិងជំរុញឲ្យមានវប្បធម៌នៃការរស់នៅប្រកបដោយសុខភាពល្អ គួរត្រូវបានអនុវត្ត ពីព្រោះការកំណត់អនុវត្តន៍នេះអាចប្រព្រឹត្តទៅបានមែន​ ប្រាក់ចំណូលពិតរបស់កម្មកករនិយោជិត នឹងឡើងកាន់តែខ្ពស់ស្របនឹងគំរូសេដ្ឋកិច្ចថ្មីដែលផ្តោតទៅលើសង្គមមានប្រាក់ចំណូលខ្ពស់  ។​ បរិបទនេះ ក៏ផ្តល់ឲ្យឱកាសសំរាប់កម្មករនិយោជិកដែលត្រូវបានលើកទឹកចិត្ត ឲ្យត្រលប់ទៅធ្វើការឡើងវិញ ។ ការស្តារនីតិសម្បទាក៏ត្រូវផ្តល់ឲ្យកម្មករនិយោជិតដែលទទួលរងនូវពិការភាព និងទុព្វលភាព ។

Comments

×

×

One more step

Please login to share your idea

Register Login