Ask
Websites Login

សំនួរ      

១. ដើម្បីទទួលបានការងារល្អប្រសើរឈានទៅរកអភិវឌ្ឍន៍អាជីពក្នុងពេលអនាគតតើយុវជនគួរតែត្រៀមខ្លួនដូចម្តេច ?

២. មតិភាគច្រើនយល់ថា « ការខិតខំបំពេញការងារនិងទទួលបានប្រាក់បៀវត្ស​រ៍ច្រើនគឺជាការគ្រប់គ្រាន់សម្រាប់ជីវីតការងាររបស់បុគ្កលម្នាក់ៗ» ។ តើអ្នកយល់យ៉ាងណាដែរ ?

៣. អ្នកប្រាកដជាធ្លាប់មានក្តីសុបិនតាំងពីក្មេង ដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យមុខរបរ ឬអាជីពអ្វីមួយ តើអ្នកមានវិធីដូចម្តេចដើម្បីសម្រេចនូវគោលដៅ នៃក្តីសុបិននោះ ?

៤. យើងដឹងថាកម្លាំងពលកម្មនៅតាមទីជនបទភាគច្រើនក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តធ្វើចំណាកស្រុកដោយប្រថុប្រថាននិងខុសច្បាប់ទៅធ្វើការនៅប្រទេសជិតខាងដោយយោងហេតុផលថាការងារនៅក្នុងប្រទេសកម្ពុជាមានតម្លៃទាបនិងពិបាកស្វែងរកខណៈពេលស្ថានភាពជាក់ស្តែងការងារនៅក្នុងប្រទេសកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើន លើគ្រប់វិស័យ ។ ប្រសិនបើ អ្នកជាភ្នាក់ងារផ្នែកផ្តល់សេវាការការសាធារណៈតើអ្នកមានវិធីសាស្រ្តបែបណាក្នុងការជួបជ្រោមជ្រែងដល់កម្លាំងពលកម្មទាំងនោះ ?

៥.​មតិមួយពោលថា «ការសិក្សាផលធ្វើការបន្ថែមផងក្នុងពេលដំណាលគ្នាជាមាគ៌ាឆ្ពោះទៅឱកាសការងារកាន់តែទូលាយ ចូរបកស្រាយ ។

ចម្លើយ

១. អាជីពសម្រាប់មនុស្សម្នាក់មានន័យថាជាការបំពេញការងារដោយប្រើប្រាស់ចំណេះដឹង និងជំនាញជាក់លាក់ហើយបន្តអនុវត្តក្នុងរយៈពេលយូរ (ឬពេញមួយជីវីតការងារ ) ចំពោះមុខរបរឬការងារមួយប្រភេទដែលទទួលបាននូវវឌ្ឍនភាពក្នុងតួនាទីការទទួលខុសត្រូវលទ្ធផល និងភាពជោគជ័យក្នុងការងារនោះ ។ ក្នុងន័យនេះការជ្រើសរើសការងារឬមុខរបរត្រូវតែរិះគិតពីគោលដៅអនាគតឲ្យបានហ្មត់ចត់ដោយត្រូវចោទសួរខ្លួនឯងថា តើចង់ជ្រើសយកការងារមួយដែលមានគោលដៅទ័លច្រកឬក៏ជ្រើសយកការងារដែលអាចអភិវឌ្ឍន៍ជាអាជីពសម្រាប់គោលដៅយូរអង្វែង ។

          ដើម្បីទទួលបានការងារ និងអភិវឌ្ឍន៍អាជីពយុវជនគួរពីនិត្យលើចំណុចខ្លះៗដូចខាងក្រោម ៖

  • គិតរៀបចំផែនការអាជីពឲ្យបានកាន់តែលឿនកាន់តែប្រសើរ ដោយគិតចាប់ពីការសិក្សានៅកម្រិតអប់រំចំណេះទូទៅ ។
  • ជ្រើសរើសមុខវិជ្ជាសិក្សាបន្តតាមរយៈជម្រើសការអប់រំឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជិវៈដោយពិនិត្យលើចំណូលចិត្តនិងលទ្ធភាពរបស់ខ្លួន ។
  • ស្វែងរកយល់ព័ត៌មានទីផ្សារការងារ ឲ្យបានទូលំទូលាយ ដើម្បីវិភាគរកភាពចង្វាក់គ្នារវាងជម្រើសមុខវិជ្ជាសិក្សា និងតម្រូវកការទីផ្សារការងារ ។
  • ក្នុងពេលកំពុងសិក្សាត្រូវខិតខំស្រូបយកចំណេះដឹង និងបំប៉នជំនាញឲ្យបានពេញលេញ ដើម្បីបង្កើនភាពប្រកួតប្រជែងនិងសក្តានុពល
  • ស្វែងរកឱកាសធ្វើកម្មសិក្សាការងារស្ម័គ្រចិត្ត និងការងារក្រៅម៉ោង ដើម្បីទទួលបានបទពិសោធន៍និងចំណេះធ្វើសម្រាប់ត្រៀមរកការងារ
  • ក្នុងពេលស្វែងរការងារត្រូវរៀបចំខ្លួនឲ្យបានល្អដោយផ្តោតលើការស្វែងយល់កពីប្រភពការងារ វិធីស្វែងរកការងារ ការរៀបចំប្រវត្តិរូបនិងពាក្យស្នើសុំការងារ ការត្រៀមសម្ភាសការងារ និងការបង្កើតជម្រើសការងារសម្រាប់ខ្លួនឯងឲ្យបានច្រើន
  • ពេលទទួលបានការងារត្រូវខិតខំបំពេញការងារ ប្រកបដោយភាពហ្មត់ចត់ការទទួលខុសត្រូវខ្ពស់សីលធម៌វិជ្ជាជីវៈ និងយកចិត្តទុកដាក់ថែរក្សាការងារឲ្យបានជាប់លាប់
  • ត្រូវយល់ដឹងពីវប្បធម៌កន្លែងការងារ និងប្រើប្រាស់ទាំងជំនាញបច្ចេកទេស និងជំនាញទន់ឲ្យអស់ពីសមត្ថភាពដើម្បីសម្របខ្លួនក្នុងបរិបទការងារនិងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន
  • មិនគួរគិតបារម្ភខ្លាំងពេកអំពីប្រាក់ខែ ឬអត្តប្រយោជន៍ផ្សេងៗដែលរំពឹងចង់បានពីក្រុមហ៊ុន ឬកន្លែងការងារខណៈពេលដែលសមត្ថភាពរបស់ខ្លួនមិនបានឆ្លើយតបតាមតម្រូវការរបស់និយោជិក គឺជាមធ្យោបាយដ៏ចម្បងនិងសំខាន់បំផុតសម្រាប់កសាងអាជីពនិងភាពជោគជ័យនៅលមាគ៌ានេះ ។ 

២. គោលដៅរបស់មនុស្សភាគច្រើន គឺរំពឹងចង់បានការងារ ដែលខ្លួនចូលចិត្តហើយរកប្រាក់ចំណូលបានច្រើនសម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួន និងការរស់នៅប្រចាំថ្ងៃ ។ យើងមិនបដិសេធទេថាប្រាក់ឲឬធនធាន គឺជាមធ្យោបាយដ៏សំខាន់ក្នុងការធានានូវតម្រូវការមូលដ្ឋានចាំបាច់មនុស្ស រាប់ទាំងចំណីអាហារសម្លៀកបំពាក់ទីជម្រកសុខភាពអនាម័យ និងការអប់រំជាដើម ។ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ដែរថាតម្រូវការរបស់មនុស្ស ពិតជាគ្មានដែនកំណត់អាចវាស់វែងបាន ​ហើយមានលក្ខណៈខុសប្លែកពីមនុស្សម្នាក់ទៀត ឬពីសង្គមមួយទៅសង្គមមួយទៀត ។ ដូច្នេះការកំណត់យកមូលបទប្រាក់បៀរវត្សរឺតែម៉្យាង ដើម្បិវាស់វែងពីភាពស្កប់ចិត្តរបស់មនុស្ស គឺពិតជាលំបាកនិងមិនអាចអនុវត្តជាទូទៅឡើយ ។

ដោយឡែកសម្រាប់ហេតុផលប្រាក់បៀវត្សរ៍និងជីវិតការងារគេគួរពិចារណាលើចំណុចខ្លះៗដូចខាងក្រោម ៖

  • ជ្រើសរើសការងារ ដែលអាចធានាផ្គត់ផ្គង់គ្រប់គ្រាន់នូវតម្រូវការមូលដ្ឋានចាំបាច់សម្រាប់ការស់នៅ និងមិនមានការបារម្ភពីការខ្វះខាតឬបាត់បង់ការងារ
  • ជ្រើសរើសការងារដែលខ្លួនចូលចិត្តពិតប្រាកដហើយអាចពុះពារបំពេញលុះត្រាសម្រេចលទ្ធផលទោះបីមានការលំបាក ឬឧបសគ្គក៏ដោយ
  • ថ្លឹងថ្លែងរវាងនិរន្តភាពការងារនិងប្រាក់បៀវត្សរ៍ ឧទាហរណ៍៖ តើគួរជ្រើសយកការងារដែលមានដំណើរកទ័លច្រកឬរងសម្ពាធខ្លាំងប៉ុន្តែមានប្រាក់បៀវត្សរ៍ច្រើន​ ? ឬក៏ជ្រើសយកការងារ ដែលមានជំនប់ចិត្តក្នុងការបំពេញហើយអាចបន្តដំណើរលើមាគ៌ាអាជីពដ៏វែងឆ្ងាយទោះបីប្រាក់ចំណូលមិនច្រើន លើសលប់ក៏ដោយ
  • ម៉្យាងទៀតគួរពិចារណាថាសារសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នាក្នុងវ័យបំពេញការងារគឺការបង្កើតលនូវតុល្យភាពរវាងការងារ និងជីវភាពរស់នៅ ។ បានន័យថាយើងមិនអាចទទួលរងនូវសម្ភាធការងារ ឬភាពតប់ប្រមល់ពេញមួយជីវីតការងារបានឡើយ ពីព្រោះកត្តានេះពាក់ព័ន្ធជាចាំបាច់ចំពោះសុខភាពសុភមង្គលរបស់បុគ្គលផ្ទាល់ខ្លួន
  • ផ្ទុយទៅវិញបើមនុស្សម្នាក់ជ្រើសរើសបំពេញការងារមួយ ដែលខ្លួនចូលចិត្តពិតប្រាកដហើយការងារនោះបានផ្តល់ត្រឡប់កមកវិញនូវភាពពេញចិត្ត ឬការសប្បាយចិត្ត ទោះបីជាទទួលបានប្រាក់បៀវត្សរ៍មិនច្រើនយ៉ាងណាក្តីក៏ចាត់ជាជម្រើសដ៏ល្អសម្រាប់អភិវឌ្ឍន៍អាជីពទៅថ្ងៃអនាគត់​។

៣. ក្តីសុបិនអ្វីម្យ៉ាង គឺជាចំណុចចាប់ផ្តើមនៃការឈានឆ្ពោះទៅកំណត់គោលដៅកអាជីពឬជីវីត​របស់បុគ្គលគ្រប់រូប ។ យុវជនអាចមានក្តីសុបិនមួយឬច្រើន ដែលចង់នាំខ្លួនឯងឲ្យដល់គោលដៅអ្វីមួយ ឬក្លាយជាបុគ្គលណាម្នាក់ក្នុងពេល​អនាកត់តាមរយៈការប្រឡូកក្នុងជីវីតការងាររបស់ខ្លួន ។ ប៉ុន្តែ​ក្តីសុបិនក្នុងដំណាក់កាលយុវវ័យ ច្រើនតែពុំសូវមានភាពច្បាស់លាស់ និងអាចរក្សាបាននូវចំណាប់អារម្មណ៍ជាយូរអង្វែងនោះឡើយ ។ ពោលគឺមានការប្រែប្រួលតាមវឌ្ឍ​នាការរបស់វ័យ និងបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងជីវីត ។

ប្រសិនអ្នកមានគោលបំណងចង់បានអ្វីមួយឬក្លាយជាបុគ្គលណាមួយិគួររៀបចំផែនការអាជីពឲ្យបានច្បាស់លាស់ដែលអាចអនុវត្ត​បាននិងឈានទៅសម្រេចគោលដៅនោះតាមរយៈ ៖

  • សិក្សាស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់លាស់ ដោយរួមបញ្ចូលការពិនិត្យលើចំណូលចិត្តជំនាញគុណតម្លៃនិងបុគ្គលិកលក្ខណៈផ្ទាល់របស់ខ្លួន
  • រៀបចំផែនការអាជីពដែលមានកំណត់ពីគោលដៅត្រូវអនុវត្ត (ឧទាហរណ៍ ៖​គោលបំណង​ពិតប្រាកដរបស់អ្នកគឺអ្វី ? )
  • រៀបចំបញ្ជីអាទិភាពនៃ​គោលដៅ (ឧទាហរណ៍ ៖ គោលដៅរយៈពេលខ្លីឬវែង​ ត្រូវអនុវត្តភ្លាម ឬរង់ចាំពេលបន្ទាប់ )
  • ពីនិត្យរកមើលតើគោលដៅខ្លីនិងវែងនោះ មានឧបសគ្គរារាំងដែរឬទេ ។ ប្រសិនបើមានត្រូវកំណត់បញ្ហាឲ្យច្បាស់ ។
  • ត្រូវហ៊ានដោះស្រាយបញ្ហាដោយពិនិត្យលើលទ្ធភាព និងកត្តាពាក់ព័ន្ធនានាដូចជា៖ បញ្ហាគ្រួសារ បញ្ហាពេលវេលា បញ្ហាថវិកា និងបញ្ហាដែលមានឥទ្ធិពលពីខាងក្រៅផ្សេងទៀត ដែលរារាំងដល់ការសម្រេចគោលដៅរបស់អ្នក ។
  • ត្រូវហ៊ានោចំណាយគ្រប់បែបយ៉ាង (ពេលវេលានិងថវិកា ) និងចូលរួមដោយសកម្មក្នុងការរៀបចំអនុវត្តនិងតាមដានដំណើរការសម្រេចអាជីពកដោយខ្លួនឯង ។

៤. ចរន្តនៃការធ្វើចំណាក់ស្រុក ( ពីជនបទមកទីប្រជុំជនឬទីក្រុង ឬក៏ចំណាក់ស្រុក​ទៅបរទេស ) ដើម្បីគោលដៅការងារនិងគោលដៅផ្សេងៗទៀត គឺជានិន្នាការទូទៅនិងពិបាកចៀសវាងទាំងក្នុងបរិបទប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍន៍នៅជុំវិញពិភពលោក ។ ជាក់ស្តែងកម្លាំងពលកម្មរបស់កម្ពុជានៅតាមទីជនបទទូទាំងប្រទេស បានបង្កើតនូវទម្លាប់ នៃការធ្វើចំណាក់ស្រកទៅធ្វើការនៅប្រទេសជិតខាងទាំងក្នុងរយៈពេលខ្លី វែងនិងតាមរដូវកាល ដើម្បីស្វែងរកចំណូលសម្រាប់ជីវភាពគ្រួសារ ។ ចំណុចគួរកត់សម្គាល់ពាក់ព័ន្ធនឹងលំហូរ នៃចំណាកស្រុកនេះគឺ៖

  • ភាពមិនស្របច្បាប់ នៃចំណាក់ស្រុកដែលមានលក្ខណៈប្រថុយប្រថាន និងប្រកបដោយគ្រោះថ្នាក់គ្រប់បែបយ៉ាង
  • ការបាត់បង់ឱកាសប្រកួតប្រជែងសម្រាប់ទីផ្សារការងារក្នុងស្រុកអាស្រ័យដោយលំហូរកម្លាំងពលកម្មទៅក្រៅច្រើនហួសហេតុ និងអាចប្រឈមនូវកង្វះកម្លាំងពលកម្មសម្រាប់ឱកាសការងារ​ជាច្រើនដែលបង្កើតឡើងតាមរយៈវិនិយោគទុនផ្ទាល់ពីបរទេស ។
  • ការផ្តល់ព័ត៌មាន ទីផ្សារការងារមិនបានគ្រប់ជ្រុងជ្រោយ​ដែលជាជាហេតុបណ្តាលឲ្យកម្លាំងពលកម្មភាគច្រើនលំបាកក្នុងការធ្វើសេចក្តីសម្រេចចិត្តចំពោះជម្រើសការងារ ។
  • កត្តាគម្លាតប្រាក់ឈ្នួលរវាងការងារក្នុងស្រុកនិងការងារនៅបរទេស

ក្នុងន័យនេះភ្នាក់ងារសេវាការងារសាធារណៈគួរអនុវត្តចំណុចសំខាន់ៗដូចខាងក្រោម ៖

  • បង្កើតការពង្រីកមជ្ឍមណ្ឌលការងារនៅតាមបណ្តាលខេត្តគោលដៅសំខាន់ៗទូទាំងប្រទេស
  • ជំរុញការរៀបចំកម្មវិធី ឬវេទិកាការងារនៅតាមជនបទឲ្យបានច្រើនិងញឹកញាប់ ដើម្បីផ្សព្វផ្សាយអំពី​ឱកាសការងារគ្រប់ប្រភេទនៅក្នុងប្រទេស ។
  • ប្រមូលចងក្រងប្រកាសដំណឹងជ្រើសបុគ្គលិកគ្រប់ប្រភេទ និងគ្រប់វិស័យដើម្បីផ្តល់ជម្រើសការងារកាន់តែទូលំទូលាយ
  • ប្រមូលចុះឈ្មោះកម្លាំងពលកម្មឬអ្នកស្វែងរកការងារគ្រប់ប្រភេទ ដើម្បីផ្គូរផ្គងទៅកាន់កឱកាសការងារដែលទំនេរោឬស្របតាមតម្រូវការរបស់និយោជក
  • ពង្រឹងយន្តការផ្សព្វផ្សាយតាមមធ្យោបាយ ឬបណ្តាលគ្រប់ប្រភេទអំពីព័ត៌មានទីផ្សារការងារនិងឱកាសការងារជូនដល់កម្លំាងពលកម្មសិស្សនិស្សិតនិងសាធារណៈជនទូទៅ
  • រៀបចំសិក្ខាសាលា និងវេទិកាផ្សព្វផ្សាយអំពីការធ្វើចំណាក់ស្រុកដោយសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់ទីជនបទក្នុងប្រទេសកម្ពុជា
  • រឹតបន្តឹងកិច្ចសហការជាមួយនិយោជក ដៃគូរអភិវឌ្ឍន៍អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធដើម្បីជំរុញដំណើរការទីផ្សារការងារដែលមានលក្ខណៈឆ្លើយតបរវាងផ្នែកតម្រូវការ  និងផ្នែកផ្គត់ផ្គង់កម្លាំងពលកម្ម  ។

៥.  ទោះបីមនុស្សអាចធ្វើការសិក្សាពេញមួយជីវីត ប៉ុន្តែគោលដៅសំខាន់មួយ នៃការបណ្តុះបណ្តាលជំនាញនិងចំណេះដឹងគឺដើម្បីអនុវត្ត និងប្រើប្រាស់លជំនាញឯកទេសនៅក្នុងកន្លែងការងារជាក់ស្តែង ។ ដូច្នេះប្រសិនបើការសិក្សាមានគោលដៅឆ្ពោះទៅកាន់ការងារដោយចៀសមិនផុតអ្នកសិក្សាគ្រប់រូប គួរតែរំពឹងគិតពីភាពប្រទាក់ក្រឡាគ្នារវាងការសិក្សា និងការបង្កើតទម្លាប់ធ្វើការឬការស្វែងរកបទពិសោធន៍ដែលពាក់ព័ន្ធដើម្បីត្រៀមទុកជាមុន​។

          ធម្មតាទីផ្សារការងារមានភាពប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដើម្បីទទួលបានការងារល្អ និងបុគ្គលិកឆ្នើមដែលតម្រូវឲ្យអ្នកស្វែងរកការងារបង្ហាញពីសក្តានុពលរៀងៗខ្លួនទៅកាន់និយោជក ។ ក្នុងន័យនេះបុគ្គលដែលមានទំាងជំនាញទាំងបទពិសោធន៍ងាយនឹងទទួលបានឱកាសការងារល្អស្របតាមបំណង ។ ដូច្នេះដើម្បីឈានចូលទីផ្សារការងារដោយរលូនប្រកបដោយលក្ខណៈសម្បត្តិប្រកួតប្រជែងយុវជនសិស្ស និស្សិត គួរតែពិចារណាចំពោះការបង្កើតបទពិសោធន៍ការងារតាំងពីពេលសិក្សានៅឡើយតាមរយៈ ៖

  • ការបំពេញការងារស្ម័គ្រចិត្តសម្រាប់កិច្ចការសង្គមឬសហគមន៍
  • ការហាត់ការឬកម្មសិក្សាការងារនៅតាមក្រុមហ៊ុន ឬសហគ្រាសដែលខ្លួនមានបំណងចូលធ្វើការ
  • ការធ្វើការងារក្រៅម៉ោងសិក្សា ចំពោះការងារដែលអាចជួយរឹតបន្តឹងលើការសិក្សាបែបទ្រឹស្តីក្នុងសាលានិងអាចរកប្រាក់កម្រៃបន្ថែម
  • ការស្វែងយល់ពីរបៀបធ្វើការវប្បធម៌ការងារសម្ពាធការងារនិងការទំនាក់ទំនង ដើម្បីបណ្តុះឆន្ទៈនិងភាពសម្របខ្លួនបានល្អប្រសើរក្នុងការដណ្តើមយកឱកាសការងារក្នុងពេលខាងមុខ
  • ការទទួលយកភាពបរាជ័យ ឬឧបសគ្គដើម្បីជាការសាកល្បង និងត្រៀមខ្លួនសម្រាប់ថែរក្សាការងារពិតប្រាដក ។

Comments

×

×

One more step

Please login to share your idea

Register Login