Ask
Websites Login

១. រាជរដ្ឋាភិបាលមានមហិច្ឆតាក្នុងប្រែក្លាយប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មកាន់តែខ្លាំងក្លា ។ តើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មត្រូវពតឹងផ្អែកលើកត្តាគន្លឹះអ្វីខ្លះ ? ចូរបកស្រាយ ?

២. រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ។ តើមានបញ្ហាប្រឈមអ្វីខ្លះដែលរារាំងមិនឲ្យវិស័យនេះអាចពង្រឹងឧត្តមភាពរបស់ខ្លួនបានពេញលេញ ?

៣. តើធ្វើដូចម្តេចដើម្បីពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ  ?

៤. ច្បាប់ស្តីពីសហជីពត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៦ ស្របពេលដែលមានការរិះគន់ពីសំណាក់សាធារណៈជនមួយចំនួនតូច ។ តើអ្នកយល់ថាច្បាប់នេះផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះអង្គការវិជ្ជាជីវៈនិងទីផ្សារការងារកម្ពុជា ? ចូរពន្យល់ ។

៥. តើអ្នកយល់យ៉ាងណាចំពោះទស្សនៈលើកឡើង ការអភិវឌ្ឍន៍ជំនាញមិនបានពេញលេញក្នុងចំណោមយុវជនគឺជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។

ចម្លើយ

១. រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥.២០២៥ ដែលត្រូវអនុវត្តដោយគ្រប់ដណ្តប់លើវិសាលភាពសំខាន់ៗដូចជា៖

  • ជំរុញការអភិវឌ្ឍន៍វិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្ត ការ​វិនិយោគផ្ទាល់ពីបរទេសនិងក្នុងស្រុកព្រមទាំងកលើកកម្ពស់សហគ្រាសធុនតូចមិនមធ្យមទាំងក្នុងស្រុកនិងបរទេស ។
  • សមាហរណកម្មទៅនឹងបណ្តាញផលិតកម្មតំបន់ និងពិភពលោក តាមរយៈការទាក់ទាញវិនិយោគទុនិបរទេសធំៗនិងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស
  • ការតម្រង់ទិសការោអភិវឌ្ឍន៍កោតំបន់ឧស្សាហកម្ម ដើម្បីធានាបាននូវភាពប្រមូលផ្តុំកាតតភ្ជាប់សេដ្ឋកិច្ច និងប្រសិទ្ធិភាពសេវាដឹកជញ្ជូន​ការផ្គត់ផ្គង់អគ្គិសនី​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត
  • លើកទឹកចិត្តដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏ដូចជាការអភិវឌ្ឍន៍របៀបសេដ្ឋកិច្ចនិងសួនឧស្សាហកម្ម
  • ការយកកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្មកជួយដោះស្រាយបញ្ហាសង្គមដូចជា ការលើកកម្ពស់អាហាររូបត្ថម្ភកុមារ ការអភិវឌ្ឍន៍ចំណេះដឹង ការលើកកម្ពស់អត្តសញ្ញាណជាតិ ការជួយដល់ក្មេងកំព្រានិងជនពិការ..​. ។
  • ការលយកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្ម ដែលប្រើប្រាស់ចំនេះដឹង និងបច្ចេកទេសទំនើប និងមានប្រភពក្នុងប្រទេស ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកម្មសិទ្ធិជាតិ និងបង្កើតជាថ្នាលសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុក ។

២. កន្លងមកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានខិតខំពង្រឹងគុណភាព ឲ្យមានលក្ខណៈឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងប្រកខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាប៉ុន្តែនៅមានជួបបញ្ហាប្រឈមមួយចំនួនដូចជា ៖

  • គុណភាពនៅមានកម្រិតដោយពុំអាចឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទីផ្សារការងារព្រមទាំងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារបណ្តុះបណ្តាល និងឯកសារបច្ចេកទេស
  • ទស្សនអវិជ្ជមានរបស់មហាជន ពាក់ព័ន្ធការមិនសូវឲ្យតម្លៃចំពោះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលបណ្តាលកឲ្យអត្រាចូលរៀនរបស់សិស្សនៅមានកម្រិតទាប
  • ការមិនទាន់អនុវត្តពេញលេញនូវ ការទទួលស្គាល់កម្មវិធីអប់រំបណ្តុះបណ្តាលឆ្លងសាលា ស្របតាមការកំណត់ក្នុងក្របខ័ណ្ឌគុណវឌ្ឍិជាតិកម្ពុជា ជាពិសេសការផ្សារភ្ជាប់ពីសាលាចំណេះដឹងទូទៅនឹងគ្រឹះស្ថានអប់រំបណ្តុំបណ្តាលបច្ចេកទេស
  • របៀបសិក្សានិងកម្មវិធីសិក្សាមិនទាន់មានលក្ខណៈបត់បែនសម្រាប់សិស្ស ដែលតម្រូវជាចាំបាច់ត្រូវតែរៀននៅក្នុងថ្នាក់
  • ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានជំនាញបច្ចេកទេសនៅពុំទាន់ឆ្លើយតបទាំងស្រុងតាមតម្រូវការរបស់ទីផ្សារការងារដែលជាយថាហេតុបង្កើតនូវភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់និងតម្រូវការជំនាញ
  • ការបំពាក់ជំនាញទន់ និងជំនាញឥរិយាបថសង្គម នៅមានភាពខ្វះខាតក្នុងចំណោមសិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស
  • កង្វះការចូលរួមពីសំណាក់ដៃគូរពាក់ព័ន្ធ  ។

៣. ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយបញ្ហាប្រឈមនានា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ( ២០១៤.២០១៨ ) បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពជាច្រើន ។ ក្នុងនោះការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ គឺជាកម្មវិធីមួយក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខមដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលផ្តោតលើ៖

  • ការពង្រឹងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូត នៅតាមគ្រប់មុខសញ្ញា ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា​
  • កិច្ចសហការជាមួយក្រសួង និងស្ថាប័នក្នុងការរៀបចំស្តីពីតុលាការការងារ
  • ការពង្រីកក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍វិស័យឯកជន ដែលជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគូពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងទំនាក់ទំនងវិជ្ជាជីវៈ
  • ការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ការផ្តល់ប្រឹក្សាយោបល់កម្រិតបឋមផ្នែកច្បាប់
  • ការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកដោះស្រាយវិវាទការងារ ព្រមទាំងសហការជាមួយដៃគូរពាក់ព័ន្ធក្នុងការកសាងសមត្ថភាពរបស់មន្រ្តីដោះស្រាយវិវាទ​ការងារ និងរៀបចំការផ្សព្វផ្សាយពីការដោះស្រាយវិវាទការងារ
  • ការពង្រឹងយន្តការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល
  • ការពង្រឹងកក្រុមប្រឹក្សាអាជ្ញាកណ្តាល និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីបង្គាប់ ព្រមទាំងគាំគ្រឲ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
  • ការរៀបចំ និងពង្រឹងយន្តការតាមដានប្រមូលព័ត៌មាន លើកវិធានការទប់ស្កាត់ និងពន្យល់ដល់ភាគីពាក់ព័ន្ធនិងវិវាទអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
  • ការរៀបចំលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម និងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់គ្រងទិន្នន័យ
  • ការសិក្សាលទ្ធភាពក្នុងការផ្តល់សច្ចាប័នដល់អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ។

៤. ច្បាប់នេះត្រូវបានរៀបចំឡើងតាមរយៈយន្តការសិក្សានិងពិគ្រោះយោបល់ត្រីភាគីនិងគាំទ្រផ្នែកបច្ចេកទេសដោយអង្គការអន្តរជាតិខាងការ ( ILO ) ដែលមាន ១៧ជំពូក និង១០០មាត្រាហើយត្រូវបានរដ្ឋសភាកម្ពុជាអនុម័ដោយទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត់ កាលពីថ្ងៃទៅ០៤ មេសា ២០១៦ និងបានប្រកាសអោយប្រើដោយព្រះរាជក្រមចុះថ្ងៃទី ១៧ ឧសភា ២០១៦ ។ ច្បាប់នេះ បង្កើតឡើងក្នុងគោលដៅធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយណាដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងផ្លូវទឹក ធានានូវសិទ្ធិសេរីភាពក្នុងការចរចារជាសមមូលហភាពរវាងកម្មករនិយោជិក និងនិយោជកព្រមទាំងជំរុញឲ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍន៍ការងារសមរម្យ បង្កើនផលិតភាពក និងការវិនិយោគ ។

          តាមការពិនិត្យច្បាប់នេះបង្ហាញពីសញ្ញាណវិជ្ជមាន និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អង្គការវិជ្ជាជីវៈ និងទីផ្សារកា​រងារមានជាអាទិ៍ ៖

  • បន្ធូរបន្ថយលក្ខខណ្ឌជាច្រើនក្នុងការបង្កើតសហជីព ហើយរំពឹងទុកថាចំនួនសហជីពមូលដ្ឋាននឹងមានការកើនឡើងដើម្បីធានា ការពារសិទ្ធិនិងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិក
  • កំណត់ោអំពីការដោះស្រាយវិវាទរបស់សហជីព និងសមាគមន៍និយោជក និងរួមចំណែកកាត់បន្ថយបញ្ហាអស្ថេរភាពដែលកើតចេញពីបាតុកម្ម និងកូដកម្មខុសលច្បាប់ ។ នេះជាកត្តាមួយ កទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែកើនឡើង ដើម្បីបង្កើនឱកាសការងារដ៏សម្បូរបែបដល់យុវជនកម្ពុជា
  • ធានានូវសិទ្ធិសេរីភាព ក្នុងការចរចាជាសមូលភាពរវាងសហជីព កម្មករនិយោជិក និងនិយោជក
  • ជំរុញោឲ្យមានសុខដុមរមនាកទំនាក់ទំនងវិជ្ជាជីវៈ
  • ធានាសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្ម
  • លើកកម្ពស់សិទ្ធិ និងសុខុមាលភាពកម្មករនិយោជិក
  • អភិវឌ្ឍន៍ការងារសមរម្យសំដៅបង្កើនផលិតភាព និងការវិនិយោគ ដើម្បីបង្កើនការងារថ្មីបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរួមចំណែកចូលរួមដល់ការអភិវឌ្ឍន៍ជាតិ
  • ធានាស្ថិរភាពនិរន្តភាពនៃដំណើរការចង្វាក់ផលិតកម្ម សេ​វាកម្ម ពាណិជ្ជកម្មរបស់រោងចក្រ សហគ្រាសោគ្រឹះស្ថាន ។

៥. ការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសក្នុងប្រទេសកម្ពុជា បាននិងកំពុងចូលរួមចំណែកក្នុងការស្រូបយកកម្លាំងពលកម្មមួយភាគធំ ។ ជាមួយគ្នានេះកម្ពុជាក សំបូរទៅដោយកម្លាំងពលកម្មវ័យក្មេង ដែលជាឱកាសក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ។ ប៉ុន្តែកមម្លាំងពលកម្មវ័យក្មេងទាំងនោះភាគច្រើនបានបោះបង់ចោលការសិក្សាមុនពេលបញ្ចប់កម្រិតបឋមសិក្សា  ដែលបានបង្កើតនូវរនាំងដោយមិនអាចបន្តការសិក្សានៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ។   ដូច្នេះយុវជន មួយភាគធំមិនោមានជំនាញពេញលេញ ក៏ដូចជាមិនបានបំពាក់ជំនាញស្របតាមតម្រូវការទីផ្សារការងារ ​ដែលបង្កការលំបាកក្នុងការឈានចូលទីផ្សារការងារទទួលបានប្រាក់ចំណូល ទាបមិនបានទទួលបានឱកាសការងារល្អប្រសើរ ។ បន្ថែមលើនេះយុវជន ដែលមិនទទួលបានការអប់រំនឹងគ្មានជំនាញអាចប្រឈមនឹងភាពគ្មានការងារធ្វើរយៈពេលយូរ ឬពុំអាចរក្សាការងារបានជាប់លាប់អាស្រ័យ ដោយខ្វះជំនាញបែបឥរិយាបថក និងសង្គមដើម្បីសម្របខ្លួនក្នុងកន្លែងការងារ ។

          ប្រសិនបើទីផ្សារការងារមិនទាន់អាចស្រូបទាញយកកម្លាំងយុវជនជាតិអតិបរមា ដើម្បីបំពេញសេចក្តីត្រូវការ ជាការសបញ្ជាក់ឲ្យឃើញពីបញ្ហាប្រឈមចំពោះកង្វះកម្លាំងពលកម្មជំនាញ និងអាចបង្កើតផលិតភាពការងារឬតម្លៃបន្ថែមផ្សេងទៀត ។ ជាយថាហេតុទីផ្សារការងារនឹងងគម្លាតជំនាញធ្ងន់ធ្ងរហើយពុំអាចជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រកួតប្រជែងសមត្ថភាពនិងទាញយកអត្ថប្រយោជន៍អតិបរមាពីកម្លាំងពលកម្មវ័យក្មេងបានឡើយ ។ លើសពីនេះទៀតតាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងឧស្សាហកម្មនៅកម្ពុជា ក៏កំពុងជំរុញនិងលើកកម្ពស់ការអភឥិវឌ្ឍន៍ជំនាញរបស់កម្លាំងពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងកពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដែលកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងចំពោះវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាទំនើបការស្រាវជ្រាវនិងការបង្កើតថ្មីជាដើម ។

          ដូច្នេះការមានផលលោកផ្នែកកម្លាំងមនុស្ស​ប៉ុន្តែខ្វះជំនាញជាក់លាក់នឹងបាត់បង់នូវភាពប្រកួតប្រជែងផ្នែកទីផ្សារការងារហើយពុំអាចជំរុញសំទុះនៃកំណើនការអភិវឌ្ឍន៍សង្គមកិច្ច និងកាតបន្ថយភាពក្រីក្រ​ក្នុងកម្រិតគ្រួសារនិងសង្គមបានឆាប់រហ័សឡើយ ។

Comments

×

×

One more step

Please login to share your idea

Register Login