Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2017-09-27

ប្រភពនៃគ្រោះថ្នាក់កើតមានឡើងចំពោះកុមារបច្ចុប្បន្នមាន ឬ សកម្មភាព ដែលចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិកុមារមានៈ

ក. ឧស្សាហនីយកម្មៈ

  • ការរីកចម្រើនខាងផ្នែកសេវាកម្មៈ សណ្ឋាគារ ក្លឹបកំសាន្ដ និងការផ្សាយពាណិជ្ជកម្ម រូបភាពអាសអាភាស។
  • កុមារបម្រើផ្លូវភេទ។

ខ. សន្ដិសុខៈ

  • ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់
  • ប្រើកុមារជាកងឈ្លប ជាអ្នកស៊ើបការ ឬនាំសារជាដើម
  • យកកុមារធ្វើជារនាំង ឬជាខែលសម្រាប់ការពារសុវត្ថិភាពរបស់ពួកអ្នកធំ។
  • បញ្ហាមីនៈ កុមារជនបទស្លាប់ដោយសារមីនញឹកញាប់ និងកុមារខ្លះត្រូវបានគេឲ្យដើរជួរមុខដើម្បីបន្ទុះគ្រាប់មីន
  • ប្រើកុមារឲ្យធ្វើជាចំណាប់ខ្មាំង។

គ. ឧក្រិដ្ឋកម្មៈ

  • ពួកឧក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់ ជម្រិត
  • ប្រើកុមារជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ សម្លាប់មនុស្ស ឬបង្កៃគ្រាប់...។

ឃ. ការរើសអើងៈ មនុស្សចាស់ច្រើនរំលោភបំពានលើកុមារគ្រប់បែបយ៉ាងដូចជាៈ

  • មិនឲ្យកុមារទទួលបាននូវការអប់រំ រៀនសូត្រ
  • កុមារមិនត្រូវបានគេទទួលឲ្យធ្វើការងារ (ការងារស្រាល) ឬកេងប្រវ័ញ្ចលើកម្លាំងកុមារ(ឲ្យធ្វើដូចមនុស្សធំ តែឲ្យប្រាក់តិច ឬមិនឲ្យ)
  • កុមារត្រូវបានគេបង្ខំ ឬគម្រាមឲ្យបម្រើការងារតាមផ្ទះ ឬបនពេស្យាចារ។

ង. គ្រឿនញៀនៈ

  • ក្រោមឥទ្ធិពលគ្រឿងញៀន កុមារបានសេពគ្រឿងញៀនមាន បារី ស្រា ថ្នាំញៀនគ្រប់ប្រភេទ...។
  • គេប្រើកុមារឲ្យជួញដូរគ្រឿងញៀន...។

ច. អំពើហិង្សាៈ ការរំលោភលើសិទ្ធិសេរីភាពកុមារដូចជា

  • កុមារត្រូវបានគេវាយ ដំ (ជម្លោះប្ដីប្រពន្ធវាយកូន គ្រូវាយសិស្ស...)។

ឆ. កសិកម្ម-កសិដ្ឋាន-សិប្បកម្ម-សេវាទេសចរណ៍ៈកុមារត្រូវបានគេប្រើឲ្យធ្វើការលើកការងារខាងលើដើម្បីរក ប្រាក់។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login