Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-03-15

ដើម្បីដឹងថាវិទ្យាសាស្រ្ត ធ្វើឱ្យមនុស្សមានសីលធម៌ឬគ្មានសីលធម៌ យើងត្រូវយល់ន័យវិទ្យាសាស្រ្តនិងសីលធម៌ជាមុនសិន ។

ក. វិទ្យាសាស្រ្ត គឺជាចំណេះដឹងដែលកើតពីការសិក្សាស្រាវជ្រាវ ។

ខ. សីលធម៌ សម្គាល់ទៅលើទ្រឹស្តីពាក្យទូន្មានទាំងឡាយ ដែលដឹកនាំទៅរកផ្លូវល្អនឹងចៀសវាងផ្លូវអាក្រក់ពិសេសសីលធម៌សម្គាល់ទ្រឹស្តីអប់រំទាក់ទងទៅនិងផ្លូវចិត្ត ។ វិទ្យាសាស្រ្តធ្វើឱ្យមនុស្សមានសីលធម៌ ៖

  • វិទ្យាសាស្រ្តនាំឱ្យមនុស្សស្រឡាញ់សច្ចភាព
  • វិទ្យាសាស្រ្តនាំឱ្យមនុស្សស្រឡាញ់ការពិត ភាពសច្ចៈទូទៅ
  • វិទ្យាសាស្រ្តនាំឱ្យមនុស្សបណ្តុះមិនឱ្យលុះតាម ដំបូន្មាន អ្នកទៃបានដោយងាយ
  • វិទ្យាសាស្រ្តនាំឱ្យមនុស្សបណ្តុះគំនិត ពិចារណា មិនឱ្យជឿផ្តេសផ្តាស
  • វិទ្យាសាស្រ្តនាំឱ្យមនុស្សជឿលើអំពើល្អរបស់ខ្លួន ព្រោះវិទ្យាសាស្រ្តគ្មាន មាតុភូមិទេហើយដឹកនាំមនុស្ស ឱ្យទៅរកសេចក្តីសុខជាតាមផ្លូវកាយល្អរបស់មនុស្សឱ្យមនុស្ស​ ឱ្យទៅរកសេចក្ដីសុខជាតាមផ្លូវកាយ ចិត្ត និងសម្ហារ
  • វិទ្យាសាស្រ្តធ្វើឱ្យមនុស្សមានមហិច្ចតា ៖
  • វិទ្យាសាស្រ្តជាមធ្យោបាយបម្រើឱ្យអ្នកមាន
  • វិទ្យាសាស្រ្តជាមធ្យោបាយសង្កត់សង្កិនអ្នកទន់ ខ្សោយ
  • វិទ្យាសាស្រ្តចង្កើតគ្រឿងអាវុធប្រល័យលោក
  • វិទ្យាសាស្រ្តធ្វើអោយមនុស្សខ្ជិល​ ច្រអូស គ្មានកាងារធ្វើ
  • វិទ្យាសាស្រ្តបំផ្លាញជីវិតមនុស្សនិងសត្វព្រៃ

ដូច្នេះដើម្បីឱ្យវិទ្យាសាស្រ្តបម្រើមនុស្សជាតិវិទ្យាសាស្រ្តគប្បីមានទស្សនវិជ្ជាមានសីលធម៌បើ

បើវិទ្យាសាស្រ្តខ្វះ សីលធម៌គីជាមហន្តរាយ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login