Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-03-15

ចំពោះសំណេរពាក្យ “សំលេង សម្លេង និងសំឡេង” គឺមានសំណេរបីបែប ៖

ក. សំលេង

ប្រសិនបើយើងសសរសេរ “សំលេង” គេអាចច្រឡំថាជាពាក្យកម្លាយពីឫស លេង តាមរយៈផ្នត់ដើម (សំ) ដែលមានការកត់ត្រាសូរ(អម) ឬអាចច្រឡំនឹងឃ្លា សំលេង ដែលសំ ជាប្រធាននៃកិរិយាសព្ទ លេង ។

ខ. សម្លេង

តែបើយើងសរសេរ “សម្លេង” បែបនេះវិញនោះគេអាចច្រឡំថា វាជាពាក្យកម្លាយមកពីពាក្យឫស “ស្នេង” តាមរយៈផ្នត់ជែក ។ តាមកពិតពាក្យ “សំលេងនិងសម្នេង” ជាពាក្យមិនត្រឹមត្រូវទេ ។

គ. សំឡេង យើងត្រូវសរសេរ “សំឡេង” វិញទើបត្រឹមត្រូវតាមការប្រកបសូររបស់ខ្មែរ ។ ម៉្យាងទៀតវាមិនមែនជាពាក្យដែលបានមកពីពាក្យឫស លេងឬស្នេងនោះទេ ។ ឯពាក្យ សំឡេងមានការកត់ត្រាក្នុងវចនានុក្រមរបស់ពុទ្ធសាសនបណ្ឌិត្យ រួចទៅហើយ ។ បើយើងប្រកាន់ខ្ជាប់លើគោលការណ៍ប្រកបដូរតាមបែបខ្មែរនោះយើងអាចសម្រួលដល់ការសរសេរនិងការចង់ចាំអក្ខរាវិរុទ្ធខ្មែរ ឱ្យមានលក្ខណៈតាមក្បួនខ្នាតមួយច្បាស់លាស់ ហើយគេអាចចៀសវាងកំហុសអក្ខរាវិរុទ្ធបានយ៉ាងងាយស្រួលទៀតផង ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login