Ask
Websites Login

សំនួរ            

១. ចូរនិយាយពីទ្រឹស្តីថ្មី នៃការផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេស​ ( លោកម៉ាយឃើ វិឃីរី ) ?

២.តើទន្លេ៤មុខ មុនការកសាងរាជធានីចតុមុខ មានឈ្មោះថាដូចម្តេច ? ហើយក្រោយពីកសាងរាជធានីរួច តើមានឈ្មោះថាដូចម្តេច ? ហើយរាជធានីរបស់ព្រះបាទពញ្ញាយ៉ាតពេលនោះមានឈ្មោះថាដូចម្តេច ?

៣. ព្រះបាទពញាយ៉ាតមានបុត្រប៉ុន្មានអង្ក ? អ្វីខ្លះ ?

៤.តើព្រះបាទពញាយ៉ាត ទ្រង់សុគតនៅឆ្នាំណា ? រាជបុត្រវអង្គណា ជាអ្នកស្នងរាជ្យបន្ត ? នៅឆ្នាំណា ?

៥. តើព្រះបាទស្រីរាជា សោយរាជឆ្នាំណា ? ហេតុអ្វី បានជាទ្រង់បានឡើងសោយរាជ្យ ? មាននាមសម្រាប់រាជ្យដូចម្តេ​ច ?

៦. តើក្សត្រអង្គណា មានគំនិតរំដោះទឹកដីខ្មែរ ភាគខាងលិចពីប្រទេសសៀម ? មូលហេតុអ្វី ?

៧. នៅឆ្នាំណា ដែលព្រះបាទស្រីរាជាចាប់ផ្តើមរំដោះទឹកដីភាគខាងលិចពីសៀម​ ? បានជោគជ័យឬទេ ? ព្រោះអ្វី ?  ហើយវាបានផ្តល់អត្ថន័យជាប្រវត្តិសាស្រ្ត ដល់ខ្មែរជំនាន់ក្រោយដូចម្តេចដែរ ?

៨. តើហេតុអ្វីបានជា ការរំដោះទឹកដីខ្មែរភាគខាងលិចពីសៀមមិនបានជោគជ័យ ?

៩. ចូរនិយាយអំពីអំពើក្បត់ របស់ព្រះបាទស្រីសុរិយោទ័យ ?      

១០. តើនៅឆ្នាំ ១៤៧៥ គ.ស ប្រទេសខ្មែរចែកចេញជាប៉ុន្មាន​ ? អ្វីខ្លះ ? ការបែកបាក់គ្នានេះ បានផ្តល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរនៅសម័យនោះ ?

១១. តើខ្មែរចាប់ផ្តើមពឹងបរទេស ដើម្បីអំណាចដំបូងនៅឆ្នាំណា ? ដោយស្តេចអង្គណា ? ដណ្តើមអំណាចពីអ្នកណា ?

១២. តើសៀមបានធ្វើអន្តរាគមន៍ ដូចម្តេចខ្លះ នៅក្នុងរាជវង្សខ្មែរ ?

១៣. ក្រោយពីអន្តរាគមន៍របស់សៀមរួច តើព្រះបាទធម្មរាជាទទួលបានអ្វីខ្លះ ? ហើយសៀមទទួលបានអ្វីខ្លះ ?

១៤. តើការបែងចែកជា៣ អាណាចក្រចាប់ពីឆ្នាំណាដល់ឆ្នាំណា ? ហើយសង្គមខ្មែរ បានទទួលរងនូវផលវិបាកអ្វីខ្លះ ?

១៥. តើវប្បធម៌ពឹងពាក់បរទេស របស់ព្រះបាទធម្មរាជាបានផ្តល់បទពិសោធន៍អ្វីខ្លះ ដល់សង្គមខ្មែរជំនាន់ក្រោយ ?

១៦. តើព្រះបាទធម្មរាជា ឡើងសោយរាជ្យនៅឆ្នាំណា​ ? ដល់ឆ្នាំណា ? មានបុត្រាប៉ុន្មានព្រះអង្គ ? អ្វីខ្លះ ?

១៧. តើព្រះបាទស្រីសុគន្ធបទ ឡើងសោយរាជ្យនៅឆ្នាំណា ? តើព្រះអង្គជាក្សត្រដូចម្តេចដែរ ? ហេតុអ្វីទ្រង់សព្វព្រះទ័យរាជវាំងទួលបាសាន ?

១៨. ហេតុអ្វីបាន​ព្រះបាទស្រីសុគន្ធបទមានការសង្ស័យចំពោះ ឃុនហ្លួងព្រះស្តេចកន ? បន្ទាប់មកទ្រង់ធ្វើដូចម្តេច​ ?

១៩. តើស្តេចកន ប្រើល្បិចដូចម្តេច ដើម្បីសងសឹកចំពោះព្រះបាទស្រីសុគន្ធបទវិញ ?       

២០. បន្ទាប់ពីទទួលបានជ័យជំនះ ពីព្រះបាទស្រីសុគន្ធបទខុនហ្លួងព្រះស្តេចកន បានឡើងសោយរាជ្យ ។ តើរាជធានីព្រះអង្គនៅឯណា ? ហើយក្នុងរាជ្យរបស់ព្រះអង្គ ប្រជារាស្រ្ត និងសង្គមមានលក្ខណៈដូចម្តេចដែរ ?

២១. ហេតុអ្វីបានជាព្រះបាទចន្ទរាជា រត់ទៅប្រទេសសៀម ?       

២២. នៅពេលទៅដល់ប្រទេសសៀម ព្រះបាទច័ន្ទរាជាបានទទួលឋានៈជាអ្វី ?

២៣. នៅក្នុងប្រទេសសៀម ព្រះបាទច័ន្ទរាជាបានទទួលការទំនុកបម្រុងយ៉ាងខ្លាំងពីស្តេចសៀម ។ ហេតុអ្វីបានជាព្រះបាទច័ន្ទរាជា វិលចូលក្នុងប្រទេសវិញ ? ពេលមកដល់ក្នុងប្រទេសវិញ តើព្រះបាទច័ន្ទរាជាបានធ្វើអ្វីខ្លះ ?

២៤. តើសង្គ្រាមរវាងស្តេចកន និងព្រះចន្ទរាជាចាប់ពីឆ្នាំណាដល់ឆ្នាំណា ? ចូរនិយាយពីសង្គ្រាមនេះ ? សង្គ្រាមនេះបានផ្តល់ផលវិបាកអ្វីខ្លះ ដល់សង្គមខ្មែរ ?

២៥. ចូរនិយាយពីសង្គ្រាម នៅក្នុងឯកសារពង្សាវតាខ្មែរ ដែលសរសេរនៅស,វទី១៨.១៩ អំពីសង្គ្រាមព្រះស្តេចកន និងព្រះបាទស្រីសុគន្ធបទ ១៥០៩ , ១២គ.ស ។

២៦. តើសិលាចារឹកខ្មែរណា ដែលបានបញ្ជាក់ថាព្រះបាទស្រូសុគន្ធបទមិនបានសុគតនៅក្នុងចម្បាំងជាមួយព្រះស្តេចកន ?

២៧. តើពាក្យ សោយរាជ្យ គ្រងរាជ្យ អភិប្រាសង្គ្រាម ខុសគ្នាដូចម្តេច​?      

២៨. តើបញ្ចកុធភ័ណ្ឌ ឬរាជកកុធភ័ណ្ឌមានអ្វីខ្លះ ?

២៩. ចូររៀបរាប់ពីព្រះរាជបរិវា របស់ព្រះមហាក្សត្រ ។

៣០. តើព្រះលំពែងជ័យ មានពីត្រឹមស្តេចអង្គណាមក ?

៣១. តើគ្រឿងបញ្ចក្សេត្រមានសារៈសំខាន់ដូចម្តេចខ្លះ ?

ចម្លើយ

១. បានជាក្សត្រខ្មែរ ធ្វើការផ្លាស់ប្តូរករាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេសព្រោះ នៅពេលនោះប្រទេសចិនបានងនុវត្តន៍នយោបាយ លើវិស័យពាណិជ្ជកម្មយ៉ាងខ្លាំង នៅតាមកំពង់ផែអាស៊ីអាគ្នេយ៍ ។ពេលនោះ អង្គរនៅឆ្ងាយពីសមុទ្រមិនអាចធ្វើជំនួញបាន ព្រោះការធ្វើជំនួយស្ថិតនៅតាមតំបន់មាត់សមុទ្រ ។ ដូចនេះ កម្ពូជាក៏ផ្លាស់ប្តូររាជធានីពីអង្គរ មកតាំងនៅទន្លេរចតុមុខវិញ ដែលជាកន្លែងប្រសព្វគ្នា៤មុខ នឹងជាទីប្រជុំនៃអ្នកធ្វើពាណិជ្ជកម្មតាមដងទន្លេមេគង្គចុះទៅសមុទ្រចិន ឬក៏ឡើងមកចតុមុខវិញ ។ ស្របពេលនោះ កម្ពុជាមានបញ្ហាផ្សេងៗផង ក៏ធ្វើការផ្លាស់ប្តូរពីអង្គរមកចតុមុខវិញ ព្រោះពេលនោះគឺជាសម័យធ្វើពាណិជ្ជកម្មជាមួយចិន ឥណ្ឌា និងពួកអឺរ៉ុប ( ដូចជាបច្ចុប្បន្ននេះ កម្ពុជាត្រូវតែចូលជាសមាជិក នៃ សមាគមន៍អាស៊ានអញ្ចឹងដែរ ) ។

          ហេតុផលសេដ្ឋកិច្ច គឺពង្រឹងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ហើយការផ្លាស់ប្តូរទីតាំង ពីមជ្ឈមណ្ឌលកណ្តាលរបស់កម្ពុជា គឺជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមផ្លូវសមុទ្រ របស់ចិនជាមួយអាស៊ីអាគ្នេយ៍ ជាពិសេសអាស៊ីអាគ្នេយ៍ដីគោក ។ កម្ពុជាត្រូវរកតំបន់ផ្លូវទឹក ដែលជាប់ជាមួយសមុទ្រ ដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសនេះឯង ព្រោះសម័យកាលនេះ គេធ្វើពាណិជ្ជកម្មតាមសមុទ្រ និងទន្លេរធំជាមួយប្រទេសចិន អឺរ៉ុប ឥណ្ឌា និងអាស៊ីមួយចំនួន ។ កំពង់ផែធំៗពេលនោះគឺ អយុធ្យា និងម៉ាឡាកា ។

២. ឈ្មោះថាទន្លេ ច្រាបឈាម ។​ក្រោយការកសាងរាជធានីរួចគេហៅថា ទន្លេ៤មុខ ដែលប្រសព្វដោយទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប រាជាធានីរបស់ព្រះបាទពញាយ៉ាត ក្រោយពីសាងសង់រួចទ្រង់ប្រទាននាមព្រះនគរថា « ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតីសិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ  » ។

៣. ព្រះបាទពញាយ៉ាតមានបុត្រ៣អង្គគឺ ៖

          ១. នារាយណ៍រាជា រាជបុត្រអ្នកម្នាងទេវី (ខ្លះថាបុត្រអ្នកម្នាងសៀម ស្រងៀមឬស៊ី សាងាម )

          ២. ស្រីរាជា រាជបុត្រអ្នកម្នាង បទុមកេសរ ( ខ្លះថាបុត្រអ្នកម្នាងចាន់ ឬច័ន្ទ )

          ៣. ធម្មរាជា រាជបុត្រអ្នកម្នាង សៀម ស្រងៀមស៊ីសាងាម ។      

៤. ទ្រង់សុគត់នៅឆ្នាំ ១៤៦៦ គ.ស ដោយជរារោគ ក្នុងព្រះជន្មាយុ៧០វស្សា ។ ព្រះនារាយណ៍រាជា សោយរាជ្យបន្តពីបិតាបានតែ ៥,៦វស្សា ពីឆ្នាំ១៤៦៣,១៤៦៩ គ.ស ទ្រង់ប្រឈួនក៏សោយទីវង្គតទៅ ។

៥. ព្រះបាទស្រីរាជា  ឡើងសោយរាជ្យនៅឆ្នាំ១៤៦៩ ។ ទ្រង់ឡើងសោយរាជ្យ ដោយសារតែព្រះស្រីសុរិយោទ័យ ដែលជាបុត្រនារាយណ៍រាជានៅវ័យក្មេងពេក ពួកនាម៉ឺន មន្រ្តីសូមយាងព្រះសី្ររាជា ឲ្យឡើងសោយរាជ្យស្នង ព្រះជេដ្ឋាតែម្តង ។​ទ្រង់មាននាម សម្រាប់រាជ្យថា ព្រះរាជឱង្ការព្រះស្រីរាជារាមាធិបតី ធម្មិកវរត្តោ បរមមហាចក្រពត្រាធិរាជ ព្រះបរមនាថ មហាបពិត្រ ។  

៦. ព្រះបាទស្រីរាជា ជាអ្នករំដោះទឹកដីខ្មែរ នៅភាគខាងលិចជាទឹកដីខ្មែរ ព្រះអង្គមានមនសិការជាតិខ្ពស់ចេះស្តាយស្រណោះទឹកដីប៉ែកខាងលិច ដែលបានបាត់បង់ដោយសារសៀមរឹបអូសលេបត្របាក់យកកន្លែងទៅ ។

៧. ឆ្នាំ ១៤៧៥ការរំដោះនេះមិនបានជោគជ័យទេព្រោះដោយសារមានវិបត្តិរាជវង្សកើតឡើង ហើយវាបានផ្តល់អត្ថន័យជាប្រវត្តិសាស្រ្តដូចជា៖

  • ឲ្យចេះស្តាយស្រណោះទឹកដី ដែលបានបាត់បង់កន្លងទៅ
  • ស្វែងយល់ពីវីរភាពរបស់ព្រះបាទស្រីរាជា និងលើកតម្កើងស្មារតីព្រះអង្គដែលតែងតែចិញ្ចឹមចិត្តដឹកនាំប្រទេសជាតិឲ្យថ្កុំថ្កើងរុងរឿង ។
  • ពញាក់ស្មារតីកូនខ្មែរជំនាន់ក្រោយ ឲ្យចេះស្រង់បទពិសោធន៍ប្រវត្តិសាស្រ្ត ពីវិបត្តិរាជវង្សខ្មែរដែលធ្វើឲ្យផលប្រយោជន៍ជាតិរលាយអស់ ។

៨. ការរំដោះទឹកដីខ្មែរភាគខាងលិច មិនបានជោគជ័យព្រោះនៅពេលដែលព្រះបាទស្រីរាជាកំពុងវាយរំដោះខេត្តនៅភាគខាងលិច ព្រះបាទឧទ័យរាជាបានក្បត់រាជសម្បត្តិហើយបានគ្រប់គ្រងដែនដីភាគខាងកើ​ត ហើយព្រះបាទធម្មរាជា បានគ្រប់គ្រងដែនដីនៅភាគកណ្តាលខាងភ្នំពេញ ។ ចំណែកព្រះបាទស្រីរាជា បានលើកកងទ័ពមកវិញ ដោយបោះបង់ចោលខេត្តទាំងអស់នោះ ហើយគ្រប់គ្រងទឹកដីនៅភាគខាងជើង  ។

៩. ព្រះស្រីសុរិយោទ័យ ត្រូវបានតែងតាំងជាអ្នកប្រមូលស្បៀងឧបត្ថ​មសមរភូមិមុខ កាលព្រះស្រីរាជារំដោះខេត្តភាគខាងលិច  ។ តែទ្រង់មានគំនិតក្បត់ហើយគេចខ្លួនរាជធានីចតុមុខ ទៅបំបះបំបោលប្រជារាស្រ្ត នៅត្រើយខាងកើតទន្លេធំ ( ទន្លេមេគង្គ ) ។ ក្សត្រអង្គនេះ បានបង្កទ័ពវាយដណ្តើមយកខេត្តជាច្រើន មកត្រួតត្រាមានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ ស្វាយទាប ។ បន្ទាប់មកទ័ពរបស់ព្រះបាទស្រីសុរិយោទ័យ បានទន្រ្ទានយកខេត្តភាគខាងជើងខ្លះទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃបារាយណ៍ជាដើម ។ បណ្តាទឹកដីដែលកងទ័ពព្រះបាទស្រីសុរិយោទ័យទន្ទ្រានយកបាន ត្រូវបានបង្កើតិតំបន់អបគមន៍មួយ ដែលមានឈ្មោះថាអាណាចក្រខ្មែរខាងកើតដែលមានរាជធានី ស្រីសឈរ ។​

          ពេល​បានកាន់កាប់ទឹកដីមួយភាគធំហើយ ព្រះបាទស្រីសុរិយោទ័យ បានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជាជាម្ចាស់ទឹកដីថែមទៀត ។

១០. នៅឆ្នាំ ១៤៧៥គ.ស ប្រទេសខ្មែរចែកជា៣អាណាចក្រ ៖

  • អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀមគ្រប់គ្រងដោយព្រះស្រីរាជា ។
  • អាណាចក្រខាងកើត មានរាជធានីនៅស្រីសន្ធគ្រប់គ្រងដោយព្រះស្រីសុរិយោទ័យ ។
  • អាណាចក្រខាងលិច មានរាជធានីនៅចតុមុខគ្រប់គ្រងដោយព្រះធម្មរាជា ។

ការបែកកបាក់នេះបានផ្តល់ផលវិបាកអាក្រក់ដល់សង្គមខ្មែរដូចជា កើតមានភាពអសន្តិសុខ ចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត តែងតែរំខានដល់សង្គម និងការកសាងសេដ្ឋកិច្ចជាតិ ។​                                         

១១. ខ្មែរចាប់ផ្តើមពឹងបរទេស ដើម្បីអំណាចដំបូងនៅឆ្នាំ១៤៨៥ ដោយព្រះបាទធម្មរាជាដើម្បីដណ្តើមអំណាចឲ្យបានពីព្រះបាទស្រីរាជានិងព្រះស្រីសុរិយោទ័យរួចទ្រង់ឡើងសោយរាជ្យជាម្ចាស់នគរតែម្នាក់ឯង ។

១២. កងទ័ពសៀម ជាមួយកងទ័ពព្រះបាទធម្មរាជាបានទៅឡោមព័ទ្ធបន្ទាយព្រះស្រីរាជា ហើយបង្ខំឲ្យព្រះអង្គរចរចារព្រះអង្គព្រមចងស្ពានមេត្រី ។ ស្តេចទាំង៣អង្គក៏លើករេពលមកឧដុង្គ ហើយក៏យាងព្រះស្រីសុរិយោទ័យ មកឧដុង្គដែរដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ ។ ក្នុងនាមជាចៅក្រម ស្តេចសៀមបានសម្រេចយកព្រះស្រីរាជានិងព្រះស្រីសុរយោទ័យ ទៅគង់នៅឯអយុធ្យាប្រទេសសៀម ។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ។ ព្រះបាទធម្មរាជាក៏ឡើងសោយរាជជាក្សត្រនៅកម្ពុជានៅឆ្នាំ ១៤៨៦មានរាជធានីចតុមុខ ។

១៣. ក្រោយពីអន្តរាគមន៍របស់សៀម ព្រះបាទធម្មរាជាបានទទួលបានអំណាច ជាព្រះមហាក្សត្រកម្ពុជាឆ្នាំ១៤៨៦ហើយសោយរាជ្យនៅរាជធានីចតុមុខ ។ ប្រទេសជាតិបញ្ឈប់មានសង្គ្រាមស៊ីវិល ។

          ឯសៀមវិញ បានដាក់ខ្មែរជានគរចនុះរបស់ខ្លួន និងបានទាញយកខេត្តដែលព្រះស្រីរាជាខិតខំរំដោះបាននោះយកទៅវិញទាំងអស់មានដូចជា នគររាជសីមា បច្ចឹមបុរី ចន្ទបុរី និងរយ៉ង ។

១៤. ការបែងចែកជា៣អាណាចក្រពីគឺ ពីឆ្នាំ ១៤៧៥ ដល់ឆ្នាំ១៤៨៥ ។ ការបែកបាក់នេះ បានផ្តល់ផលវិបាកអាក្រក់ដល់សង្គមខ្មែរដូចជា កើតមានភាពអស្តិសុខ ចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត តែងតែរំខានដល់សង្គមនិងការកសាងសេដ្ឋកិច្ចជាតិ ។

១៥. គម្រូរបស់ព្រះបាទធម្មរាជា បានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជួរអ្នកដឹកនាំខ្មែរជំនាន់ក្រោយ ដូចជានៅសម័យលង្វែក ឧត្តុង សម័យក្រោយៗទៀតអ្នកដឹកនាំខ្មែរតែងតែទៅពឹងពាក់ភាគីសៀម ឬវៀតណាមមកជួយអន្តរាគមន៍នៅក្នុងជម្លោះរាជវង្ស និងការដណ្តើមអំណាច ។ បន្ទាប់មកពីពឹងពាក់បរទេស ខ្មែរតែងតែស្ថិតនៅក្រោមអំណាចរបស់ប្រទេសជិតខាង និងបានបាត់បង់ទឹកដីបន្តិចម្តងៗ ( ពិសេសសម័យឧត្តុង ) ។

១៦. ព្រះបាទធម្មរាជា ឡើងសោយរាជ្យនៅឆ្នាំ ១៤៨៦ ដល់ ១៥០៤ ។ ព្រះអង្គមានបុត្រា ២អង្គគឺ ៖

  • ព្រះស្រីសុគន្ធបទ បុត្រអគ្គមហេសី សម្តេចព្រះភគវតីស្រីទេពធីតា ។​
  • ពញាចន្ទរាជា បុត្រអ្នកម្នាងទេពបុប្ផា ។

១៧. ព្រះបាទស្រីសុគន្ធបទ ឡើងសោយរាជ្យនៅឆ្នាំ ១៥០៤ និងមានព្រះច័ន្ទរាជាជាមហាឧបរាជ ។ ព្រះអង្គជាស្តេច ដែលសព្វព្រះទ័យប្រពាតបឹងបួរ បង់សំណាញ់ ចាប់ត្រី កំសាន្តនិងយាងចូលព្រៃបបាញ់សត្វ ។ ព្រះអង្គចូលចិត្ត ព្រះរាជាវាំងនៅទួលបាសានព្រោះទ្រង់ឈ្វេងយល់ថាទីនោះជាចំណុចយុត្តិសាស្រ្តមួយដោយមានឧបសគ្គធម្មជាតិ ( បឹង ទន្លេ ព្រៃ ញឹក ) ស្រួលក្នងការការពារខ្លួនជាងនៅចតុមុខ ។ ម្យ៉ាងទៀត ទីនេះសម្បូណ៌ដោយសត្វព្រៃ ត្រី​ បឹងបួរ និធម្មជាតិល្អៗ ។

១៨. បានជាព្រះបាទស្រីសុគន្ធបទ សង្ស័យចំពោះឃុនហ្លួងព្រះស្តេចកន ព្រោះព្រះអង្គជឿលើការសុបិន្តរបស់ទ្រង់ដោយសុបិន្តថា នាគរាជដេញខាំស្វេតច្ឆ័ត្ររបស់ព្រះអង្គហើយពំាស្វេតច្ឆ័ត្រនោះហោះថែមទៀត ។ ទ្រង់ក៏ឲ្យហោរាទស្សន៍ទាយ ហោរាទាយថា មានកោលាហលចំពោះរាជបល័ង្គ ហើយអ្នកបង្កគឺអ្នកដែលកើតនៅឆ្នាំរោង គឺត្រូវចំឃុនហ្លួងព្រះស្តេចកន ។ ស្របពេលជាមួយគ្នានោះ មានពាក្យបណ្តឹងថា មានកើតហេតុចំឡែកផ្សេងៗ ក្នុងព្រះរាជនគរ ។ រឿងនេះធ្វើឲ្យព្រះស្រីសុគន្ធបទសង្ស័យយ៉ាងខ្លាំងលើឃុនហ្លួងព្រះស្តេចកន ។

១៩. នៅពេលឃុនហ្លួងព្រះស្តេចកន រត់គេចខ្លួនពីការប៉ុនប៉ងសម្លាប់ពីព្រះបាទស្រីសុគន្ធបទ ស្តេចកនបានទៅកាន់ខេត្តត្រើយខាងកើត ដើម្បីបង្កជាកម្លាំងទ័ពសងសឹកព្រះរាជាវិញ ។ ដោយប្រើល្បិចបោកបញ្ជោត ចៅហ្វាយខេត្តថាខ្លួនទទួលបេសកម្មពីព្រះបាទស្រីសុគន្ធបទ មកកេណ្ឌទ័ពទៅកំចាត់មហាឧបរាជអង្គចន្ទរាជា ដែលក្បត់រាជបលង្ល័ង្កប្រាថ្នាសោយរាជ្យនៅចតុមុខ ។ ដំណឹងនេះបានឮដល់ព្រះបាទអង្គចន្ទ ហើយទ្រង់ក៏នឹកស្មានថាព្រះបាទស្រីសុគន្ធបទជាព្រះរាមចោទព្រះអង្គ ដូចការឃោសនារបស់ឃុនហ្លួងព្រះស្តេចកនមែន ក៏នាំញ្ញាតិវង្សានុវង្សភៀសខ្លួនទៅសុំសិនជ្រកនៅប្រទេសសៀម ។ បន្ទាប់ពីព្រះអង្គចន្ទចេញផុតពីឃុនហ្លួងព្រះស្តេចកន បានវាយយកខេត្តនានាជិតរាជធានី ។ នៅឆ្នាំ ១៥១២ កងទ័ពឃុនហ្លួងព្រះស្តេចកន បានធ្វើគត់ព្រះស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែន ។

២០. ឃុនហ្លួងព្រះស្តេចកន បានឡើងសោយរាជ្យនៅឆ្នាំ ១៥១២ ដែលមានរាជធានីនៅចន្លោះត្បូងឃ្មុំ និងបាភ្នំត្រង់ភូមិស្រឡប់ពិជ័យ ដែលទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ ដែលកសាងនៅឆ្នាំ ១៥១៤ ។​ក្នុងរាជរបស់ទ្រង់ ប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ហើយជនបរទេសជាច្រើន បានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម ។

          ព្រះអង្គបានបោះពុម្ពប្រាក់ស្លឹង រូបនាគ ( កាក់ ) លើកដំបូងនៅកម្ពុជា ឲ្យប្រជាជនប្រើប្រាស់ពេញផ្ទៃប្រទេសដើម្បីសំរួលក្នុងវិស័យពាណិជ្ជទាំងក្នុង និងក្រៅប្រទេស ។ ប្រជារាស្រ្តមានជីវភាពខ្ពស់ជាងមុន ដោយមានវិធានការមួយចំនួនរបស់ស្តេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយវិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរជាងមុន ។ 

២១. បានជាព្រះបាទចន្ទរាជារត់ទៅប្រទេសសៀមព្រោះ ដោយចាញ់បោកការឃោសនារបស់ស្តេចកន ដោយទ្រង់នឹកស្មានថាព្រះរាមស្រីសុគន្ធបទ ចោទព្រះអង្គដូចការឃោសនាថានឹងកំចាត់ឧបរាជអង្គចន្ទចេញពីប្រទេស ។ ដូចនេះ ទ្រង់ក៏រត់ទៅប្រទេសសៀម ដើម្បីគេចពីសេចក្តីស្លាប់នេះឯង។

២២. នៅពេលទៅដល់ប្រទេសសៀម ព្រះបាទច័ន្ទរាជាមានឋានៈ ជាអ្នកទាក់ដំរីថ្វាយស្តេចសៀម ។

២៣. បានជាព្រះបាទច័ន្ទរាជាវិលចូលប្រទេសវិញ ព្រោះ៖

  • ដើម្បីសងសឹកឲ្យព្រះរាម គឺព្រះបាទស្រីសុគន្ធបទដែលត្រូវស្លាប់ក្នុងសង្គ្រាមជាមួយស្តេចកន ។
  • ត្រូវសម្លាប់ស្តេចកនដើម្បីយករាជ្យសម្បត្តិវិញ
  • ព្រះចន្ទរាជា ទ្រង់ជាក្រុមរាជវង្សានុវង្ស ដូច្នេះមិនត្រូវទុកឲ្យជនក្បត់កនជ្រែករាជ្យ កាន់កាប់អំណាចទេ ។
  • ដើម្បីស្តារកិត្តស័ព្ទ និងអំណាចរាជវង្សានុវង្សខ្មែរឡើងវិញ ។

ពេលមកដល់ប្រទេសវិញភ្លាម ព្រះបាទច័ន្ទរាជាបានកេណ្ឌកងពលបន្ថែមទៀត ដើម្បីទប់ទល់និងទ័ពព្រះស្តេចកន ។ នៅខេត្តបា់ដំបងទ្រង់កេណ្ឌបាន ១០,០០០នាក់ ហើយលើកបង្ហួសឆ្ពោះទៅពោសាធិ៍សាត់ ។ ព្រះអង្គបានបញ្ជាក់ឲ្យតាពេជ ប្រមូលបក្សពួកដែលមាននិន្នាការខាងទ្រង់វាយរំដោះទឹកដី ។

២៤. សង្គ្រាមរវាងស្តេចកន និងព្រះបាទច័ន្ទរាជាមានរយៈពេល៩ឆ្នាំគឺពីឆ្នាំ ១៥១៦ ដល់ឆ្នាំ ១៥២៥ ។

          ឆ្នាំ ១៥១៦ព្រះបាទច័ន្ទរាជា បានរិះរកគ្រប់មធ្យោបាយដើម្បីចូលមកដណ្តើមរាជ្យពីស្តេចកនមកវិញ ។ ទ្រង់ទៅបបួលពញាអុង ( បងប្អូនជីដូនមួយ នៅស្រុកសៀម ) តែពញាអុងមិនព្រមវិលមកស្រុកខ្មែរវិញ ។ ព្រះបាទច័ន្ទរាជា បានរកមធ្យោបាយថ្មី ដើម្បីឲ្យបានមកដល់ស្រុកខ្មែរ ។ ពេលមកដល់ស្រុកខ្មែរទ្រង់មានកងទ័ពមកជាមួយ៥០០០នាក់ លុះមកដល់ខេត្តបាត់ដំបងទ្រង់កេណ្ឌបានទ័ពបាន ១០,០០០នាក់ទៀតនិងធ្វើដំណើរបន្តទៅពោធិ៍សាត់ ។

          ចំណែកតាពេជ បានប្រមែប្រមូលកម្លាំងបន្ថែម និងបញ្ចុះបញ្ចូលកងទ័ពមួយចំនួនិ របស់ស្តេចកនឲ្យគាំទ្រព្រះបាទច័ន្ទរាជា ។ ក្រោយពីដឹងថាព្រះបាទច័ន្ទរាជា វិលត្រឡប់កចូលដល់ស្រុកហើយស្តេចកន បានបញ្ជាក់មេមទ័ពកៅលើកទ័ពមកទល់នៅខេត្តក្រគរ ។ ដោយមានទាហានស្លាប់ច្រើនពេកតាពេជបានបញ្ជាក់ឲ្យដកថយ ចូលបន្ទាយពោធន៍សិន ចំណែកទ័ពខាងស្តេចកន បានព័ទ្ធបន្ទាយនេះរយៈពេល១២ ខែ តែវាយពុំបែកក៏ដកទ័ពថយឆ្ងាយពីនោះបន្តិចរងចាំជំនួយពីក្រុងស្រឡប់ ពិជ័យមកដល់ ។

          ស្ថិតក្នុងកាលៈទេសៈបែបនោះតាពេជបានធ្វើពលីកម្មបូជាជីវិត ដើម្បីទៅកេណ្ឌកងទ័ពខ្មោចបិសាច មកជាទ័ពជំនួយ ។ បន្ទាប់មកមានការប្រយុទ្ធបង្ហូឈាមសាជាថ្មីរវាងព្រះអង្គចន្ទ និងស្តេចកនតែជ័យជំនះបានទៅលើព្រះបាទច័ន្ទរាជា ។ ឯមេទ័ពកៅ បានរត់ទៅត្រើយខាងកើតទន្លេវិញ ។ ក្នុងដំណើររូលទៅមុខនេះ ទ័ពព្រះបាទច័ន្ទរាជាបានវាយដណ្តើមបានខេត្តជាច្រើនដូចជា ក្រគរ ខ្លុង ក្រង​បរិបូណ៍ កំពង់សៀម ជើងព្រៃ ស្ទឹងត្រង់ កំពងហ្លួង សន្ទុកពង់ស្វាយ... ។ គ្រានេះមានក្រុមខាងស្តេចកន បានមកចូលជាបន្តបន្ទាប់ ព្រមទាំងក្រុងដែលច្បាំចាញ់កាលពីសង្គ្រាមស្រីសុគន្ធបទ និងស្តេចកនក៏ចុះចូលដែរ ។

          សង្គ្រាមនេះបានផ្អាកមួយរយៈ ដើម្បីទុកឲ្យប្រជារាស្រ្តស្រែ ។ នៅពេលធ្វើស្រែចប់រដូវវស្សា​សង្គ្រាមបានបន្តទៀតដោយមានដាក់ចារកម្មរៀងៗខ្លួន ប៉ុន្តែមិនបានសម្រេចដូចគ្នា ។

          ឆ្នាំ ១៥២៥ ព្រះបាទចន្ទរាជា បានចាត់ឲ្យទៅទិញកាំភ្លើងតូចធំពីពួកម៉ាឡាយូ ។ ព្រះបាទច័ន្ទរាជា បានផ្តើមការវាយលុកម្តងទៀត ទៅលើស្តេចកនចំណែកឯជ័យជំនះបានទៅលើព្រះអង្គចន្ទជាបន្តបន្ទាប់ ។ សង្គ្រាមចុងក្រោយនេះព្រះបាទច័ន្ទរាជា បានព័ទ្ធក្រុងស្រឡប់ពិជ័យអស់រយៈពេល៣ខែក៏ទទួលកោជ័យជំនះទាំងស្រុង ដោយចាប់បានស្តេចកនយកមកកាត់ក្បាល ដោតនៅមុខបន្ទាយស្រឡប់ពិជ័យ ។ ឯចៅហ្វាយ កៅក៏ត្រូវបានសំលាប់ដែរ ។ សង្គ្រាម៩ឆ្នាំត្រូវបានបញ្ចប់ឆ្នាំ១៥២៥ ។​

២៥. ពង្សាវតាឬឯកសារមហាបុរសខ្មែរ ដែលសរសេរឡើងកនៅស.វទី១៨.១៩ បានសរសេរពីព្រឹត្តការណ៍នៅស.វទី១៦ថាព្រះស្តេចកន​ បានច្បាំងជាមួយព្រះបាទស្រីសុគន្ធបទ ពីឆ្នាំ ១៥០៩.១២ ។ ព្រះស្តេចកន បានធ្វើសង្គ្រាមឈ្នះព្រះបាទស្រីសុគន្ធបទនៅឆ្នាំ ១៥១៤ ។ ព្រះបាទស្រីសុគន្ធបទត្រូវបានស្លាប់នៅក្នុងសង្គ្រាមនេះជាមួយព្រះស្តេចកន ។ 

២៦. សិលាចារឹកខ្មែរ ដែលបានបញ្ជាក់ថាព្រះបាទស្រីសុគន្ធបទមិនបានសុគតនៅក្នុងចម្បាំងជាមួយព្រះស្តេចកន គឺសិលាចារឹកប្រាសាទវត្តនគរបាជ័យ k.៨២ បានចារឹកនៅពេលព្រឹកច័ន្ទ ១៤ រោជ ( ឧបោសថ ) ខែអាសាឍឆ្នាំខាល ត្រូវលនឹងឆ្នាំ ១៤៨៨ មហាសករាជ ( ១៥៦៦ គ.ស ) និយាយពីសម្តេចឧកញាពញាយស្យស្រីសៅសុគន្ធបទ ជាអ្នកកសាងព្រះមហាសារីកធាតុ នៅជយពិរសក្តិ ( ជ័យវិរសក្តិ ) និងបានកសាងវិហារ បញ្ចុះបង្គោលសីមា និងបានប្រគេនចង្ហាន់ចំពោះព្រះអរិយសង្ឃនាម កំម្រតេងអញ មហានាគសេនបពិត្រ ។

          យោងតាមសិលាចារឹកនេះ ព្រះបាទស្រីសុគន្ធបទមិនបានសោយទីវង្គតទេនៅឆ្នំា១៥១៤គឺព្រះអង្គមានព្រះជន្មរហូតដល់ឆ្នាំ ១៥៦៦ គ.ស និងបានទៅធ្វើបុណ្យនៅប្រាសាទវត្តនគរ​បាជ័យទៀតផង ។

២៧. សោយរាជសម្បត្តិ ជាពាក្យប្រើសម្រាប់ព្រះរាជាដែលបានអភផិសេកឡើងសោយរាជ្យ​ជាព្រះមហាក្សត្រដែលមានគ្រឿងសម្រាប់រាជ្យ៥គឺ ព្រះខាន់រាជ១ លំពែងជ័យ១ មកុដរាជ១ សុវណ្ណបាទុកា១ វាលវីជនី១ ។

គ្រង់រាជសម្បត្តិ ជាពាក្យប្រើសម្រាប់ក្សត្រអង្គណាដែលទទួលរាជអភិសេកជាបណ្តោះអាសន្នសិន ដើម្បីគ្រប់គ្រងប្រទេស នឹងរង់ចាំការអភិសេកឡើងសោយរាជ្យសេ្តចពេញសិទ្ធិ ដូចជាព្រះបាទជយវម្ម៌ទី២ សម័យអង្គរ ។​

អភិប្រាសង្គ្រាម ជាពាក្យប្រើសម្រាប់ក្សត្រអង្គណា ដែលបានអភិសេកជាស្តេចឡៀងសោយរាជ្យ កនៅកំឡុងពេលមានសង្គ្រាម ។ ដូចជាព្រះបាទច័ន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្តេចកន និងព្រះបាទពញាយ៉ាតដែលកវាយរំដោះបានរាជធានីអង្គរ​ បានពីកណ្តាប់ដៃសៀមថ្មីៗ ។

២៨.  បញ្ចកុធភ័ណ្ឌ ឬរាជកកុធភ័ណ្ឌមាន៖                      

  • ព្រះមកុដព្រះវាលវីជិន ( ផ្លិតធ្វើដោយរោមសត្វពណ៌ស )
  • ព្រះខាន់
  • ស្វេតច្ឆត្រ
  • ព្រះសុវណ្ណបាទុកា ( ស្បែកជើងមាស ) ។

២៩. ព្រះរាជបរិវាររបស់ព្រះមហាក្សត្រមាន ឧភយោរាជឧបរាជ ឬមហាឧបរាជ ព្រះវរាជមាតាបិតា ព្រះវររាជអយ្យកោអយ្យកា រាជវង្សានុវង្ស... ។ ចំណែកចៅហ៊្វាយទឡ្ហៈគ្រប់គ្រងមន្រ្តី៤រូបទៀតគឺ៖

  • ឧកញ៉ាយករាជ ( រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ )
  • ឧកញ៉ាក្រឡាហោម ( រដ្ឋមន្រ្តីក្រសួងទ័ពជើងទឹក )
  • ឧកញ៉ាវាំង ( រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង )
  • ឧកញ៉ាចក្រី ( រដ្ឋមន្រ្តីខាងទ័ពជើងគោក ) ។

ដូច្នេះចៅហ៊្វាយទឡ្ហៈនិងមន្រ្តីជាន់ខ្ពស់៤រូបនេះប្រៀបបានននឹងគណៈរដ្ឋមន្រ្តីសព្វថ្ងៃ ពីដើមគេហៅថាសេនាបតី ។ ចៅហ្វ៊ាទឡ្ហៈនេះមានឋានៈជាសម្តេចចៅពញ៉ា ។

៣០. ព្រះលំពែងជ័យ ចាប់មានពីត្រឹមរជ្ជកាលព្រះបាទ ត្រសក់ផ្អែម ។               

៣១. គ្រឿងបញ្ចក្សេត្រមានសារៈសំខាន់ណាស់សម្រាប់ព្រះរាជានៅពេលឡើងសោយរាជ្យ ។ បុគ្គលដែលឡើងសោយរាជ្យលុះត្រាតែមានគ្រឿងបញ្ចក្សត្រនេះ ទើបគេចាត់ទុកថាលក្ខណៈជាស្តេចសោយរាជ្យពេញលេញ ។ ហេតុនេះនៅគ្រាមានអាសន្ន បើទោះមានថ្នាក់យ៉ាងណាក៏ដោយក៏ព្រាហ្មណ៍បាគូ សេវកាមាត្រ ខិតខំរំដោះគ្រឿងសម្រាប់រាជ្យនេះឲ្យបាន ។ ជាក់ស្តែងឆ្នាំ ១៣៥២ ពេលសៀមវាយបំបែករាជធានីអង្គរ ក្នុងរជ្ជកាលព្រះបាទលំពង់រាជាពួករាជគ្រូបុរេហិត​បាននាំយក គ្រឿងសម្រាប់រាជ្យវាយទម្លាយទ័ពសៀមចេញទៅ ។

Comments

×

×

One more step

Please login to share your idea

Register Login