Ask
Websites Login

សំនួរ       

១. តើព្រះបាទច័ន្ទរាជា ឡើងសោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ? ទ្រង់មានបុត្រាប៉ុន្មានអង្គ ? នាមអ្វីខ្លះ ?

២. ហេតុអ្វីបានជា ព្រះបាទច័ន្ទរាជា ជ្រើសរើសយកបន្ទាយលង្វែកជារាជធានី ?

៣. ដើម្បីពង្រីកនូវវប្បធម៌ជាតិឡើងវិញ ព្រះ​បាទច័ន្ទរាជាទ្រង់បានធ្វើដូចម្តេច ?

៤. ចូរនិយាយពីការកសាងឡើងវិញ របស់ព្រះបាទច័ន្ទរាជានៅតំបន់រាជធានីអង្គរ និងតំបន់ផ្សេងៗ ?

៥. តើព្រះបាទច័ន្ទរាជាសុគតនៅឆ្នាំណា ? ស្តេចអង្គណាសោយរាជ្យបន្ត ? ពីឆ្នាំណា ដល់ឆ្នាំណា  ?    

៦. តើទេពព្រឹក្សអារក្ស័ទាំងអស់ ដែលព្រះបាទច័ន្ទរាជា គោរពបូជា និងទុកជាវត្ថុស័ក្តិសិទ្ធិ សម្រាប់ការពារព្រះនគរមានអ្វីខ្លះ ? នៅទីណាខ្លះ ?

៧. តើឈ្មោះខេត្តសៀមរាប ជាអតីតខេត្តឈ្មោះអ្វី ? បានប្តូរមកខេត្តសៀមរាបដោយស្តេចអង្គណា ? នៅឆ្នាំណា ? ដោយសារមូលហេតុអ្វី បានជាប្តូរឈ្មោះជាសៀមរាបវិញ ?

៨. តើព្រះបាទបរមិន្ទរាជា ( បរមរាជាទី៤ ) ទ្រង់សុគត់នៅឆ្នាំណា ? ទ្រង់មានបុត្រប៉ុន្មានអង្គ ? មានឈ្មោះអ្វីខ្លះ ? តើបុត្រណាដែលបានសោយរាជ្យបន្ត ? នៅឆ្នាំណា ?

៩. តើក្នុងរាជ្យព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាមានស្ថានភាពដូចម្តេច ?      

១០. តើព្រះបាទសត្ថាទី១ មានបុត្រទីប៉ុន្មានអង្គ ? នាមអ្វីខ្លះអង្គណាបានស្នងរាជ្យបន្ត ? ពីឆ្នាំណា ដល់ឆ្នាំណា ?

១០​. ព្រះសត្ថាមានបុត្រ២អង្គគឺព្រះបាទជ័យជេដ្ឋាទិ១ និងព្រះបាទពញាតន់ ។ ព្រះបាទជ័យជេសដ្ឋាទី១ ជាអ្នកស្នងរាជ្យបន្តពីឆ្នាំ ១៥៨៦ ដល់ ១៥៩៣គ.ស ។

១១. ហេតុអ្វីបានជា ព្រះសត្ថាទី១ ដាក់រាជ្យឲ្យទៅព្រះរាជបុត្រាវ័យក្មេង១១វស្សាជាមហាក្សត្រ និងបុត្រាពៅ៦វស្សាជាមហាឧបរាជ ?

១២. តើមូលហេតុអ្វី បណ្តាលឲ្យបន្ទាយលង្វែកដ៏រឹងមុំារបស់ខ្មែរបាក់បែក ? ហើយការបាក់បែកនេះ​បានផ្តល់ផលវិបាកអ្វីខ្លះ ?

១៣. ចូរនិយាយពីរាជវង្សខ្មែរ នៅក្រោយពេលបែកបាក់បន្ទាយលង្វែក ?

១៤. តើស្តេចនរេសួន ជាអ្នកណា ? មកពីណា ? ព្រះអង្គបានធ្វើអ្វីខ្លះ បន្ទាប់ពីព្រះអង្គបានឡើងសោយរាជ្យសម្បត្តិ ?

១៥. ហេតុអ្វីព្រះបាទនរេសួន មិនវាយយកតំបន់អង្គរជាមកវាយយកលង្វែក ? ចំណែកអយុធ្យា បែរជាចូលចិត្តមកវាយតំបន់អង្គរ ?

១៦. តើភូមាបានវាយចូលអយុធ្យាប៉ុន្មានលើក ? នៅឆ្នាំណាខ្លះ ? បន្ទាប់ពីឈ្នះអយុធ្យាក តើកម្ពុជាមានអ្វីកើតឡើង ?

១៧. តើព្រះរាជាអង្គណាខ្លះឡើងសោយរាជ្យ ក្រោយការបែកបាក់បន្ទាយ លង្វែករហូតដល់ការកសាងករាជធានីឧដុង្គ ?

១៨. ចូរនិយាយពីការកសាង និងលក្ខណៈនៃបន្ទាយលង្វែក ?

១៩. ចូរនិយាយពីសង្គ្រាមខ្មែរ សៀមក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា ?

២០. ចូរនិយាយពីទំនាក់ទំនង ខ្មែរ សៀម ក្នុងរជ្ជកាលព្រះបាទបរមរាជា ?

២១. ហេតុអ្វី ពួកអឺរ៉ុបនាំគ្នាមកកាន់តំបន់អាស៊ី ?

២២.​តើជនជាតិអឺរ៉ុប ចូលមកទាកទងជាមួយខ្មែរលើកដំបូងឈ្មោះអ្វី ? នៅឆ្នាំណា ? រជ្ជកាលស្តេចអង្គណា ? ក្នុងគោលបំណងអ្វី ? កិច្ចការពួកគេទទួលបានលទ្ធផលដូចម្តេច ?

២៣. ហេតុអ្វីបានជា ស្តេចនៅអាស៊ីអាគ្នេយ៍ដីគោក បានចាត់ទុកជនជាតិព័រទុយហ្គជាមនុស្សសំខាន់ ?

ចម្លើយ

១. ព្រះបាទច័ន្ទរាជា បានឡើងគ្រងរាជ្យនៅឆ្នាំ ១៥១៦តាមសំណើររបស់ប្រជារាស្រ្ត ដោយទ្រង់គ្រាន់តែឡើងគ្រងរាជ្យសិន ។ ឆ្នាំ ១៥២៦ទ្រង់វាយឈ្នះស្តេចកន ទាំងស្រុងហើយទ្រង់បានឡើងសោយរាជ្យជាព្រះមហាក្សត្រ នៅរាជធានីលង្វែករហូតដល់ឆ្នាំ ១៥៦៦ទ្រង់ចូលទីវង្គត នៅក្នុងរាជធានីលង្វែក ។ ព្រះច័ន្ទរាជាមានបុត្រ២អង្គគឺ រាមាធិបតី និងបរមន្ទរាជា ។

២. បានជាព្រះបាទច័ន្ទរាជាជ្រើសរើសយកបន្ទាយលង្វែកធ្វើជារាជធានី ព្រោះដោយទ្រង់ឈ្វេងយល់ថា ជាកន្លែងយុទ្ធសាស្រ្តមួយ ស្រួលការពារខ្លួន ក្នុងករណីឈ្លានពានព្រោះបន្ទាយលង្វែក ជាបន្ទាយមាំមួនមួយ ប្រកបទោដោយឬស្សីយ៉ាងក្រាស ហើយនៅទិសខាងកើតមានបឹង និងទន្លេសាប ដែលផ្តល់ផលប្រយោជន៍ខាងស្បៀងអាហារ ជាពិសេសសាច់ត្រី សម្រាប់ធ្វើម្ហូប និងគមនាគមន៍ជើងទឹក ។ ម្យ៉ាងទៀតរាជាធានីមានលំពែង និងគូរទឹកព័ទ្ធជុំវិញ មានបន្ទាយសើន ប៉ម សម្រាប់បង្ការសត្រូវ ។

៣. ក្រោយពីកសាងរាជធានីលង្វែករួចរាល់ ព្រះបាទច័ន្ទរាជាបានឲ្យគេសាងសង់វត្តអារាមជាច្រើនដូចជា វត្តត្រលែងកែងមានបដិមាព្រះគោ ព្រះកែវ ព្រះពុទ្ធរូបទល់ប្រឹស្ថជាដើម ។​

          ព្រះអង្គបានប្រមូលអ្នកប្រាជ្ញ កវីបណ្ឌិត ឲ្យ​មកចង់ក្រងនិងសរសេរឯកសារគ្រប់ប្រភេទ សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ។

៤. ព្រះបាទច័ន្ទរាជា បានកសាងឡើងវិញនៅតំបន់រាជធានីអង្គរ និងតំបន់ផ្សេងៗដូចជា៖

  • ឆ្លាក់បង្ហើយនៅរោងទងអង្គរវត្ត ជ្រុងខាងជើងនិងខាងកើត ( ជ្រុងឦសាន ) ពីឆ្នាំ ១៥៤៦. ៦៤ ។
  • កសាងព្រះពុទ្ធចូលនិពា្វនប្រវែង៦០ ម៉ែត្រកម្ពស់១២ម៉ែត្រ ដោយយករោងទងទី៣ នៃប្រសាទបាពួន មកកែច្នៃជាព្រះពុទ្ធចូលនិព្វាន ។
  • យកកំពូលប្រាសាទភ្នំបាខែងទាំង៥ មកកែច្នៃជាព្រះពុទ្ធទ្រង់ភ្នែន ( ឆ្នាំ១៩១២ សល់ត្រឹមចង្កេះ កម្ពស់១២ម៉ែត្រ១៩១២ បារាំងបានរួចរុះរើឲ្យមានសភាពដូចដើម ( ប្រាសាទសព្វថ្ងៃនេះ​) ។
  • កសាងព្រះពុទ្ធចូលនិពាន្វ១យ៉ាងធំ នៅលើភ្នំគីលែន ។
  • កសាងព្រះពុទ្ធោចូលបនិព្វានយ៉ាងធំ នៅលើភ្នំអដ្ឋរស្សហៅភ្នំឧត្តុង ឬភ្នំព្រះរាជទ្រព្យ
  • កសាងកែសម្រួល ប្រាសាទវត្តនគរបាជ័យ ពីព្រាហ្មណ៍សាសនា ឲ្យទៅជាលក្ខណៈព្រះពុទ្ធសាសនា ( កំពូលប្រាសាទ )
  • កសាងបន្ថែមនៅ ភ្នំសន្ទុក ភ្នំព្រះធាតុ និងនៅមានកន្លែងជាច្រើនទៀត ។

៥. ព្រះបាទច័ន្ទរាជា សុគតនៅឆ្នាំ ១៥៦៦ គ.ស ។ ព្រះបាទបរមរាជាទី៤ ឡើងសោយរាជ្យបន្តពីព្រះបាទច័ន្ទរាជាពីឆ្នាំ ១៥៦៦ ដល់ឆ្នាំ ១៥៧៦គ. ស ។ ចម្លើយ

៦. ទេពព្រឹក្សអារ័ក្សទាំងអស់ ដែលព្រះបាទច័ន្ទរាជា គោរពបូជានិងទុកជាវត្ថុស័ក្តិសិទ្ធិ សម្រាប់ការពារព្រះនគរ មាន៖

  • ព្រះអង្គភ្នំគ្រៀល ( វត្តភ្នំគ្រៀល ) ដែលព្រះបាទច័ន្ទរាជាប្តូរឈ្មោះជា « ភ្នំចំពិត » វិញ ។
  • ព្រះអង្គភ្នំស្រង់ (វត្តភ្នំស្រង់ ) សម្រាប់ការពារសឹកសង្គ្រាម សត្រូវវាយពីទិសខាងលិច និងខាងជើង ។
  • ព្រះអង្គភ្នំព្រែកអំពិល នៅស្រុកស្អាង ខេត្តកណ្តាល
  • ព្រះអង្គវត្តស្លាកែត នៅកៀនស្វាយ ខេត្តកណ្តាល
  • ព្រះអង្គវត្តវិហារសួគ៌ នៅស្រុកខ្សាច់កណ្តាលក ខេត្តកណ្តាល សម្រាប់ការពារសឹកសត្រូវ ពីទិសខាងត្បូងនិងខាងកើត ។​
  • អ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់
  • ព្រះអង្គវត្តត្រឡែងកែង  នៅវត្តវិហារហ្លួង នោកណ្តាលរាជាធានីបន្ទាយលង្វែកមានព្រះបាទធ្វើពីសំរិទ្ធិមួយធំនិងមានព្រះពុទ្ធទល់ប្រឹស្ថកម្ពស់៦ម៉ែត្រ ។
  • វត្តពោធិ៍មានបុណ្យ នៅខេត្តពោធិ៍សាត់
  • បូជនីយដ្ឋានភ្នំព្រះធាតុ នៅខាងលិចបន្ទាយលង្វែកប្រមាណជា៤០គ.ម ។
  • វត្តព្រះជ្រៃនៅខេត្តកំពង់ធំ
  • ប្រាសាទព្រះធាតុខ្វាវ
  • ភ្នំសន្ទុក ខេត្តកំពង់ធំ
  • វត្តសរសរ១០០ ខេត្តក្រចេះ
  • អ្នកតាមេសរនៅបាភ្នំ ខេត្តព្រៃវែង សម្រាប់ការពារទិសខាងកើត
  • លោកយាយមៅ ជ្រោះភ្នំពេជនិល ការពារសត្រូវនៅតាមជួរភ្នំដងរ៉ែក ។

៧. ខេត្តសៀមរាប ជាអតីតខេត្តខ្មែរមួយមានឈ្មោះថា ខេត្តមហានគរ ។ ការប្តូរឈ្មោះមកជាខេត្តសៀមរាបនេះក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា ។ ឆ្នាំ​១៥៣០គ.ស ( តាមពង្សាវតា ) មូលហេតុប្តូរឈ្មោះដនេះបានបញ្ជាក់ថានៅឆ្នាំ១៥៣០គ.ស​ ស្តេចអយុធ្យា បានបញ្ជាឲ្យកងទ័ពខ្លួន វាយលុកកម្ពុជានៅខេត្តមហានគរ ដើម្បីបង្ក្រាបការមិនចុះញ៉មរបស់ព្រះបាទច័ន្ទរាជា ។ ទ័ពសៀមដណ្តើមកាន់កាប់ខេត្តមហានគរ មួយរយៈហើយមេដឹកនាំបានទស្សនាប្រាសាទគួរឲ្យយ៉ាងស្ញាប់ស្ញែង ។

          បន្ទាប់មក ទ័ពស្តេចសៀមនេះទើបប្រទះនឹងទ័ពព្រះបាទច័ន្ទរាជាយ៉ាងធ្ងន់ធ្ងរនៅតំបន់អង្គរ ។ ក្រោយពីទទួលជ័យជំនះមកព្រះបាទច័ន្ទរាជា បានបរិញ្ញាត្តិឲ្យប្តូរឈ្មោះខេត្តមហានគរនេះ ឲ្យដាក់ឈ្មោះជាខេត្ត សៀមរាប វិញដែលមានន័យថា «ទ័ពសៀមត្រូវបង្ក្រាបឲ្យរាប » នៅទីនេះ ។

៨. ព្រះបាទបរមិន្ទជា សុគតនៅឆ្នាំ១៥៧៦គ.ស ។ ទ្រង់មានបុត្រ៤អង្គគឺ៖ ព្រះសត្ថា ព្រះស្រីសុរិយោទ័យ ព្រះពញានូ ចៅពញាអន ។ បុត្រាដែលសោយរាជ្យជាព្រះបុត្រាច្បង គឺព្រះបាទសត្ថាទី១ ដែលសោយរាជ្យនៅឆ្នាំ១៥៧៦ ដល់១៥៨៦ គ.ស ។

៩. ក្នុងរាជ្យព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាមានស្ថានភាពដូចជា៖

· ប្រទេសកម្ពុជាបាត់បង់សិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងនៅអាស៊ីអាគ្នេយ៍

· ព្រះសត្ថា ជាក្សត្រទន់ខ្សោយ ជានិច្ចកាលគិតតែពីច្រណែន នឹងព្រះអនុជរបស់ទ្រង់ស្រីសុរិយោពណ៌

· ទ្រង់អនុញ្ញាតិឲ្យមានការផ្សាយសាសនាគ្រឹស្ត របស់ពួកអឺរ៉ុប ប្រជានុរាស្រ្ត ដែលមិនគាំទ្រសាសនា​នេះ

· ឆ្នាំ ១៥៨៦ គ.ស ទ្រង់បានដាក់រាជ្យសម្បត្តិឲ្យបុត្រច្បង ជ័យជេដ្ឋាទី១ មានព្រះជន្ម១១វស្សា ជាមហាឧបរាជនិងព្រះស្រីសុរិយោពណ៌ជាឧភយោរាជ ។ ការនេះធ្វើឲ្យមន្រ្តីក្រោមបង្គាប់ និងប្រជារាស្រ្តគ្មានជំនឿលើស្តេចវ័យក្មេង ។

· សៀមលើទ័ពវាយខ្មែរ២លើក ។ លើកទី១ ឆ្នាំ ១៥៨៦គ.ស សៀមបរាជ័យដោយសារបន្ទាយលង្វែកមានសភាពរឹងមុំា ។ លើកទី២ ឆ្នាំ១៥៩៣,៩៤ សៀមឡោមព័ទ្ធនិងដុតបំផ្លាញបន្ទាយលង្វែកខ្ទេចខ្ទី ។

១១.  ព្រោះព្រះសត្ថាទី១ គិតខ្លាចក្រែងព្រះបាទអនុជស្រីសុរិយោពណ៌ដណ្តើមយកអំណាចក្រោយពេលដែលព្រះអង្គសុគតតទៅ  ។ ព្រះស្រីសុរិយោពណ៌ មានសមត្ថភាពប្រជាប្រិយភាពនិងមានការគាំទ្រពីប្រជានុរាស្រ្ត នឹងនាម៉ឺនសព្វមុខមន្រ្តី ។

          នៅពេលដែលបុត្រាឡើងសោយរាជ្យ ព្រះអង្គអាចគ្រប់គ្រងកិច្ចការរាជការ និងអំណាចរបស់ទ្រង់បានដដែល ។

១២. កត្តាដែលធ្វើឲ្យបន្ទាយលង្វែកបែកបាក់ ព្រោះ៖

  • ព្រះរាជាៈ ព្រះសត្ថាទី១ ឆោតល្ងង់ជួយរំដោះក្រុងអយុធ្យារបស់សៀមពីការត្រួតត្រារបស់ភូមា ។
  • សៀមៈ សៀមរមិលគុណ ប្រើល្បិចបញ្ជូនទ័ពមកវាយខ្មែរតែមិនបានបែកបន្ទាយ ក៏ប្រើល្បិចបាចប្រាក់ដួងចូលក្នុងគុម្ពឬស្សី និងប្រើល្បិចបញ្ជូនសង្ឃមកក្នុងបន្ទាយលង្វែក ដើម្បីធ្វើជាចារកម្ម ។
  • វិបត្តិផ្ទៃក្នុងៈ រាជ្យនាម៉ឺន មន្រ្តី ​ប្រជារាស្រ្ត មិនពេញចិត្តនឹងព្រះសត្ថាទី១ដែលបានដាក់រាជ្យទៅឲ្យបុត្រាមានព្រះជន្ម១១វស្សាឲ្យសោយរាជ្យសម្ប្តត្តិនិង បុត្រាពៅព្រះជន្ម៦វស្សា ធ្វើជាមហាឧបរាជ ។
  • ប្រជារាស្រ្តខ្មែរៈ ក្រីក្រ ឆោតល្ងង់ ចង់បានប្រាក់ដួងកាប់ឆ្ការគុម្ពឬស្សី ដែលជារបងការពារបន្ទាយលង្វែកដ៏រឹងមុំា ដោយមិនស្តាប់ការបញ្ជារពីស្តេច​ដែលមានព្រះជន្មវ័យក្មេង
  • សាមគ្គីភាពៈ ប្រទេសខ្មែរបែកបាក់សាមគ្គីភាព ជាក់ស្តែងពេលកងទ័ពសៀមមកព័ទ្ធបន្ទាយលង្វែកព្រះសត្ថាទី១ បានភៀសខ្លួនរហូតដល់ប្រទេសឡាវ ធ្វើឲ្យបែកកម្លាំងប្រយុទ្ធនិងធ្វើឲ្យប្រជារាស្រ្តអស់ជំនឿ

ក្រោយពីបែកបាក់បន្ទាយលង្វែក ប្រទេសកម្ពុជាមានស្ថានភាពដូចជា៖

  • ប្រទេសជាតិអស់រិទ្ធានុភាព ធ្លាក់ទៅជារដ្ឋទន់ខ្សោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
  • ខ្មែរបាត់បង់កេតនភ័ណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ កវីបណ្ឌិត និងវប្បធម៌ខ្មែរត្រូវបានសៀមប្រមូលយកទៅប្រទេសគេស្ទើរតែទាំងអស់
  • ប្រទេសធ្លាក់ក្នុងអាណាធិបតេយ្យ ចោរកម្មគ្រោះទុរ្ភិក្ស បានកើតឡើងពាសពេញផ្ទៃប្រទេស
  • ព្រះរាជវង្សានុវង្ស ប្រព្រឹត្តិអំពើពាលា លែងមានរិទ្ធានុភាព
  • ប្រជារាស្រ្តអស់ជំនឿលើព្រះរាជា
  • ប្រទេសកម្ពុជា បានបាត់បង់ខេត្តច័ន្ទបុរី បច្ចឹមបុរី នគររាជសីមា បាត់ដំបង សៀមរាប និងខេត្តពោធិ៍សាត់ ។​

១៣. ក្រោយពេលបែកបាក់បន្ទាយលង្វែក ប្រទេសខ្មែរបានបែកបាក់ជាច្រើនខេត្តនិងមានស្តេចត្រាញ់ជាច្រើនគ្រប់គ្រងទឹកដីរៀងៗខ្លួន ហើយច្បាំងគ្នាដណ្តើមអំណាច ។ ព្រះសត្ថានិងគ្រួសារបានភៀសខ្លួនិទៅលាវ( វៀងច័ន្ទន៍ ) ចំណែកប្អូនប្រុសរបស់ព្រះសត្ថា គឺព្រះបាទស្រីសុរិយោពណ៌ យាងចេញពីសៀមមកគ្រប់គ្រងប្រទេស និងបាននាំសួយសារអាករទៅក្រុងអយុធ្យា ។

១៤. ព្រះបិតារបស់ព្រះបាទនរេសួន គឺជាស្តេចសោយរាជ្យោនៅសុខោទ័យ ហើយនៅឆ្នាំ១៥៦៩ ព្រះអង្គបានជួយភូមាក្នុងការវាយលុកយកអយុធ្យា ។ បន្ទាប់ពីភូមាឈ្នះ ភូមាបានតែងតាំងបិតាព្រះបាទនរេសួនជាស្តេចទី១នៃរាជវង្សសុខោទ័យ នៅអយុធ្យា ។ បន្ទាប់ពីព្រះបិតាទ្រង់សោយទិវង្គតព្រះបាទនរេសួន បានឡើងសោយរាជ្យបន្តនឹងបានក្លាយជាស្តេចទី២នៃរាជវង្សសុខោទ័យនៅអយុធ្យា​។

          បន្ទាប់ព្រះអង្គឡើងសោយរាជ្យ ព្រះអង្គបានក្លាយជាស្តេចដ៏ខ្លាំងពូកែម្នាក់ ។​ព្រះអង្គបានឲ្យកងទ័ពភូមាចាកចេញពីប្រទេសរបស់ព្រះអង្គ​ ។ នៅឆ្នាំ ១៥៧៤ព្រះបាទនរេនសួន បានលើកទ័ពវាយនៅលង្វែក តែពុំបានសម្រេចបានដកទ័ពថយទៅវិញ ។ នៅឆ្នាំ ១៥៩៣ ព្រះបាទនរេសួនបានលុកចូលលង្វែកបានសម្រេច និងបានប្រមូលជ័យភ័ណ្ឌត្រលប់ទៅអយុធ្យាយ៉ាងច្រើន ។

១៥. បានជាព្រះបាទនរេសួន មិនវាយយកតំបន់អង្គរបែរជាមកវាយយកលង្វែក ព្រោះព្រះអង្គជាស្តេចយាងមកសុខោទ័យព្រះអង្គមិនបានចាប់អារម្មណ៍ពីវប្បធម៌ប្រពៃណីប្រាសាទបុរាណនោះទេ ។ ព្រះអង្គចាប់អារម្មណ៍តែការពង្រីកអំណាច ឥទ្ធិពលនិងការត្រួតត្រាផ្លូវទន្លេខាងត្បូងឆ្ពោះទៅសមុទ្រ ក្នុងការរកស៊ីពាណិជ្ជកម្មហើយលង្វែកក៏ជាប្រទេសក្បែរខាងនិងជាគូរប្រកួតខាងពាណិជ្ជកម្ម ដែលរកស៊ីជាមួយចិន ឥណ្ឌា និងពួកអឺរ៉ុបដែរ ។

          ចំណែកអយុធ្យា នៅមុខរាជវង្សសុខោទ័យមកគ្រប់គ្រងគឺជារាជវង្សមានខ្សែរស្រឡាយជាខ្មែរ ហើយគេបានចាត់ទុកតំបន់អង្គរ ( ណាខនហ្លួងៈ រាជធានីដ៏អស្ចារ្យ ) ជារបស់គេដែរ ។​អយុធ្យា និងអង្គរ,លង្វែកកគឺមានប្រពៃណី វប្បធម៌ អរិយធម៌ សាសនា ការរស់នៅ ការគ្រប់គ្រង....ស្រដៀងគ្នា ។

សង្គ្រាមនៅសម័យអង្គរគឺជាសង្គ្រាមរវាងខ្មែរ២ក្រុម ដែលបង្ហាញពីអំណាច និងការដណ្តើមទីតាំងដូនតារបស់ខ្លួនដែលខុសពីសុខោទ័យ មកនៅអយុធ្យាជាសង្គ្រាមបង្ហាញពីអំណាចនិងការប្រជែងខាងផ្លូវពាណិជ្ជកម្មប៉ុណ្ណោះ ។
១៦. ប្រទេសភូមាបានវាយចូលអយុធ្យា ចំនួន២លើកគឺនៅឆ្នាំ១៥៦៩ និងឆ្នាំ១៧៦៧ ។ បន្ទាប់ពីភូមាឈ្នះអយុធ្យាកម្ពុជា តែងតែទទួលការឈ្លានពានពីអយុធ្យាព្រោះបន្ទាប់ពីចាញ់ភូមា អយុធ្យាកតែងតែធ្វើការផ្លាស់ប្តូររាជវង្សថ្មី ។ បន្ទាប់មករាជ្យវង្សនេះ តែងតែឈ្លានពានកម្ពុជា ។

១៧. ព្រះរាជាដែលឡើងសោយ​រាជ្យ​ ក្រោយការបែកបាក់បន្ទាយលង្វែករហូតដល់ការកសាងរាជធានីឧដុង្គមាន៖

  • ព្រះបាទរាមាជើងព្រៃ ( ១៥៩៤,៩៥គ.ស )
  • ព្រះបាទពញាតន់ ( ១៥៩៦,៩៩គ.ស )
  • ព្រះបាទពញាអន ( ១៥៩៩,១៦០០គ.ស )
  • ព្រះបាទពញាញោម (  ១៦០០,០៣ គ.ស ) ឮ
  • ព្រះបាទស្រីសុរិយោពណ៌ ( ១៦០៣,១៨គ.ស )
  • ព្រះបាទជ័យជេដ្ឋាទី២ ( ១៦១៨,២៨ គ.ស )

រាជធានីឧដុង្គកសាងនៅឆ្នាំ ១៦២០ គ.ស ។​

១៨. បន្ទាយលង្វែកសាងដោយ ព្រះបាទច័ន្ទរាជាក្រោយពេលព្រះអង្គ វាយឈ្នះស្តេចកនឆ្នាំ១៥២៦ ។ ដោយទ្រង់បានបញ្ជាឲ្យមេការ មន្រ្តី ឧកញ៉ាបតី ចាត់ចែង កេណ្ឌប្រជានុរាស្រ្តកាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង ។ ក្រុមមេការបានឲ្យគេជីកបុកគ្រឹះ រៀបថ្ម៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្តារធ្វើបន្ទាយនេះកំពស់១៧ហត្ថកម្រាស់ខ្នងលើ១០ហត្ថជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ ។ ព្រះអង្គធ្វើកំពែងការពារប្រាំជាន់ ព្រមទាំងដាំឬស្សីយ៉ាក្រាស (កម្រាស២សិន ) ហើយមានទ្វាធំ ក្នុងទ្វានីមួយៗមានសើនមួយ ។  សើនទាំង៨ មានកំពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហាន កាំភ្លើងច្រូង ( កាំភ្លើងវែង ) ហើយនៅមុខកំពែងនេះមានរោងដំរីនិង រោងសេះ ។ កំពែងទី២ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង ។ ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហានមានអាវុធវែងខ្លី ដាវ ផ្គាក់ កាំបិត ។ ក្នុងកំពែងទី៤ ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោនព្រះពន្លាទតល្ខោន ។ ក្នុងកំពែងទី៥ ដាំរោងបញ្ចាក្សេត្រនិងសំណាក់សំរិទ្ធិ៍ វិមានកំសាន្ត ភិរម្យក្រុមបាគូ នុរោហិត និង ក្រុមមហាលិកស្នាក់នៅ ។ នៅក្នុងកំពែងនេះដែរមានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្ស័ក្សគឺសម្រាប់មហាក្សត្រាធិរាជិផ្ទុំ ហើយមាននដំកល់វត្ថុសក្តិសិទ្ធិគឺព្រះកែវឬ ព្រះត្រឡែងកែង និងព្រះគោចំនួន១២ដែលនៅក្នុងពោះគោទាំងនោះមាន រក្សាគម្ពីក្បួន សាស្រ្ត... ដ៏មានតម្លៃលើសលប់ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗដូចជា ឃ្លាំងស្រូវអង្ករ អំបិល ​ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តវុធ ។ បន្ទាយលង្វែក មានទទឹក២គ.ម និងបណ្តោយប្រវែង៣គ.ម ហើយចំណាយពេលសាងសង ៣ឆ្នាំ ( ១៥២៧ ដល់ ១៥២៩ ) ។

១៩. ប្រទេសសៀមតែងតែចាត់ទុក ប្រទេសខ្មែរជាប្រទេសចំណុះតាំងពីរាជព្រះបាទធម្មរាជាទី១មក ។ ព្រះចៅសៀម ក៏បានចាត់រាជទូតមកឲ្យព្រះអង្គច័ន្ទរាជា លើកសួយសារអាករទៅថ្វាយសេ្តចសៀម។ ព្រះអង្គប្រកែកមិនព្រម សៀមលើកទ័ពមកវាយខ្មែរច នៅខេត្តមហានគរនៅឆ្នាំ១៥២៧ អង្គច័ន្ទរាជាបានលើកទ័ពទៅតទល់នឹងបានវាយសៀមរាបទាបនៅទីនោះ រួចជាប់ឈ្មោះជាសៀមរាបរហូតដល់សព្វថ្ងៃ ។ ដើម្បីជាការសងសឹក ព្រះចៅសៀមទ្រង់បញ្ជាពញាអុង លើកទ័ព ៩០,០០០នាក់មកវាយម្តងទៀតនៅឆ្នាំ ១៥៣០ ។ ព្រះបាទអង្គច័ន្ទលើកទ័ពទៅតទលើនៅខេត្តពោធិ៍សាត់ ។ នៅក្នុងចម្បាំងខេត្តពោធិ៍សាត់ មេទ័ពត្រូវស្លាប់អស់ជាច្រើនគឺ ប្រមាន៥០ភាគរយ និងអាវុធយុទ្ធភ័ណ្ឌអស់ជាច្រើនពេលនោះ ព្រះពញាអុងត្រូវព្រះច័ន្ទរាជាចាក់សម្លាប់ចោលនៅលើខ្នងដំរី នាពេលប្រយុទ្ធគ្នានៅវាលព្រះម្លូ ខេត្តពោធិ៍សាត់​។ ឯកងទ័ពជើងទឹកពើបប្រយុទ្ធនៅខេត្តកំពត់ កងទ័ពខ្មែរដឹកនាំដោយចៅពិស្ពុលោកនិងចៅពញាអធិកវង្សា បានយកជ័យជំនៈលើកកងទ័ពអយុធ្យា ដែលដឹកនាំដោយ ពញាយមរាជ ។

២០. នៅក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀម ដើម្បីដណ្តើមយកខេត្តខ្មែរ ដែលសៀមបានយកទៅ ។ នៅឆ្នាំ ១៥៧០គ.ស ទ្រង់បានយាងទៅគង់នៅរាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះខេត្ត នគររាជសីមាហើយដាក់មន្រ្តីខ្មែរ ឲ្យត្រួតត្រានៅតំបន់នោះ ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេកស្តេចសៀម ក៏បានចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរហើយព្រមប្រគល់ខេត្តនគររាជសីមា ច័ន្ទបុរី បច្ចឹមបុរី ឲ្យមកព្រះមហាក្សត្រខ្មែរវិញ ។
ចម្លើយ

២១. ពួកអឺរ៉ុបមកកាន់តំបន់អាស៊ីព្រោះ៖

  • លោក ម៉ាកូឡូ បានធ្វើរាជទូតរបស់ម៉ុងហ្គោលប្រចាំនៅប្រទេសចិនអស់១០ឆ្នាំជាង នៅស.វឬី១៣ ។ រួចលោកបានវិលត្រឡប់ទៅវិញ អឺរ៉ុបវិញ ។ នៅក្នុងនោះលោកបាននិយាយពីភោគផលធនធាន និងមានមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសចិនឲ្យពួកអឺរ៉ុបបានដឹង ហើយពួកអឺរ៉ុបក៏បានចាប់អារម្មណ៍ពីមាសនិងភោគទ្រព្យដ៏ច្រើននៅក្នុងប្រទេសចិន រួចពួកគេក៏បានស្វែងរកផ្លូវមកប្រទេសចិន តាមការនិយាយរបស់លោកម៉ាកូប៉ូឡូ ។
  • នៅស.វទី១៥.១៦ ពួកអឺរ៉ុបបានចាប់ផ្តើមរុករកផ្លូវមកកាន់តំបន់ផ្សេងៗ រួមទាំងប្រទេសចិនផង ។
  • នៅស.វទី១៦.១៧ ពួកអឺរ៉ុបបានមកដល់ឥណ្ឌា និងចាប់ផ្តើមដណ្តើមទឹកដី ធនធាន ភោគទ្រព្យ ... នៅលើទឹកដីប្រទេសឥណ្ឌា ។
  • មកដល់ស.វទី១៧.១៨ ពួកអឺរ៉ុបបានមកដល់អាស៊ីអាគ្នេយ៍ ហើយពួកគេបានជន់ចិត្តនឹងទិញរបស់របរយ៉ាងច្រើនទៅលក់នៅអឺរ៉ុប ។ ទំនិញភាគច្រើន គឺគ្រឿងទេស ( គ្រឿងក្រអូប ) យកទៅលក់នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុបបានចំណេញយ៉ាងច្រើន ។
  • នៅកំឡុងស.វទី១៨,១៩ ពួកអឺរ៉ុបបានចាប់ផ្តើម ដាក់អាណានិគម នៅឥណ្ឌានិងតំបន់ផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដើម្បីគាបសង្កត់យកធនធាននិងភោគទ្រព្យទាំងនោះទៅលក់នៅអឺរ៉ុប ដោយមិនចាំបាច់ទិញយកទៅលក់ទៀតទេ គឺបង្ខំយកតែម្តង ។
  • មកដល់ស.វទី១៩.២០ ទើបពួកអឺរ៉ុបបានមកដល់ប្រទេសចិន និងបានដាក់អាណាកនិគមនៅទីនេះដោយបានចែកកប្រទេសចិនជា ៨តំបន់ត្រួតត្រារៀងខ្លួន ។

អស់រយៈពេលជិត៣សតវត្ស ដែលពួកអឺរ៉ុបធ្វើដំណើរមកប្រទេសចិន ដើម្បីស្វែករកមាស និងភាគទ្រព្យដ៏សម្បូរបែប ដែលលោកម៉ាកូប៉ូឡូបាននិយាយ ។ ប៉ុន្តែ ដោយជក់ចិត្តនឹងភកទ្រព្យនៅឥណ្ឌា និងអាស៊ីអាគ្នេយ៍ក៏មិនបានទៅដល់ចិនងាយរហូតដល់ ស.វទី១៩.២០ ។

២២. ​​​ជនជាតិអឺរ៉ុបច ដែលចូលមកទាក់ទងខ្មែរជាលើកដំបូងជាបុព្វជតិ ជនជាតិប៉ទុយហ្គាល់ឈ្មោះ ហ្គាល់ ស្ប៉ាដាគ្រុយមកដល់លង្វែកនៅឆ្នាំ ១៥៥៥ក្នុងរជ្ជកាលព្រះបាទអង្គចន្ទរាជា ក្នុងគោលបំណងផ្សព្វផ្សាយសាសនាគ្រឹស្តនៅប្រទេសខ្មែរ ។ ព្រះរាជាទ្រង់ទទួលរាក់ទាក់ពួកគេណាស់ប៉ន្តែកិច្ចការផ្សព្វផ្សាយសាសនានេះមិនបានទទួលជោគជ័យទេព្រោះប្រជាពលរដ្ឋសម័យនោះមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា ។ ហើយលោកបានធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅប្រទេសចិនវិញឆ្នាំ១៥៥៦ ។

២៣. បានជាស្តេចនៅអាស៊ីអាគ្នេយ៍ដីគោក ចាត់ទុកជនជាតិព័រទុយហ្គេមនុស្សសំខាន់ ព្រោះពួកគេបានចូលបម្រើកងទ័ពក្នុងស្រុក និងជាអ្នកជំនាញខាងបាញ់កាំភ្លើងថ្មីនៅពេលមានសង្គ្រាម ។ ដូចលជានៅក្នុងសង្គ្រាមរវាងភូមានិងអយុធ្យានឹងកម្ពុជា ព្រះបាទច័ន្ទរាជាជាមួយស្តេចកនសុទ្ធតែមានជនជាតិព័រទុយហ្គេ មកបម្រើកងទ័ពជាជំនាញការបាញ់កាំភ្លើងទាំងសងខាង ។

Comments

×

×

One more step

Please login to share your idea

Register Login