Ask
Websites Login

២៦. ក្រោយកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤ ហេតុអ្វីបានជាមានចលនាបះបោររបស់ប្រជាជនបានកើតមានឡើង ? នរណាជាអ្នករៀបចំមឡើង ?

២៧. តើចលនាបះបោរនៅឆ្នាំ ១៨៨៥ត្រូវបានរៀបចំឡើងដោយនរណា ? ហើយបានរីករាលដាលដូចម្តេច ?

២៨. សរុបសេចក្តីមក តើអ្វីជាចំណុចសំខាន់នៅក្នុងចលនាបះបោរទាំងនេះ ?

២៩. ដើម្បីបញ្ចប់ចលនាបះបោរទាំងនេះ តើបារាំងបានធ្វើដូចម្តេច ?

៣០. នៅដំណាក់កាលឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៨៨៩បារាំងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយព្រះបាទនរោត្តន តើកិច្ចលព្រមព្រៀងនេះជាកិច្ចដូចម្តេច ? ហើយមានខ្លឹមសារដូចម្តេ​ច ?

៣១. តើបារាំងបានធ្វើកំណែទម្រង់មន្រ្តីរាជការខ្មែរដូចម្តេច ?                 

៣២. មុននឹងបារាំងធ្វើការកំណែទម្រង់ប្រព័ន្ធរដ្ឋបាលវិស័យរដ្ឋបាលខ្មែរមានលក្ខណៈដូចម្តេច ?

៣៣. តើបារាំងធ្វើកំណែទម្រង់សង្គមលើផ្នែកអ្វីខ្លះ ?

៣៤. តើកំណែទម្រង់លើវិស័យកសិកម្ម របស់បារាំងធ្វើឲ្យមានការប្រែប្រួលដូចម្តេច ? ហើយវាប្រឈមទៅនឹងបញ្ហាអ្វីខ្លះ ?

៣៥. តើចលនាតស៊ូដើម្បីទាមទារឯករាជ្យជាតិ បានចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៣៦. តើកងទ័ពជាតិ ​នៅប្រទេសវៀតណាមត្រូវបានឡើងនៅឆ្នាំណា ? ដោយនរណា ?

៣៧. តើសារធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើងនៅថ្ងៃខខែឆ្នាំណា​?

៣៨. តើអ្វីជាប្រភពនៃការលេចឡើង នូវចលនាតស៊ូខ្មែរឥស្សរៈ ?

៣៩. នៅកម្ពុជា តើចលនាតស៊ូខ្មែរឥស្សរៈត្រូវបានដឹកនាំដោយអ្នកណា ? ហើយបានរីករាលដាលដូចម្តេច ?

៤០. តើសម្តេចព្រះនរោត្តមសីហនុ បានយាងពីកម្ពុជាទៅបារាំងនៅខែឆ្នាំណា ? ហើយបានប្រគល់កិច្ចការប្រទេសជាតិនរណាខ្លះ ?

៤១. ហេតុអ្វីបានជាព្រះអង្គ យាងចេញទៅបារាំង ? ហើយព្រះអង្គបានធ្វើអ្វីខ្លះ ? ទទួលលទ្ធផលដូចម្តេច ?

៤២. តើសាលិខិតរបស់ព្រះអង្គ ដែលបានផ្ញើរទៅកាន់លោកវាំង សង់អ៊ូរីយូល មានសេចក្តីដូចម្តេច ?
៤៣. ហេតុអ្វីបានជាព្រះយាងចេញពីបារាំងវិញ ? ហើយយាងទៅណាទៀត ? ព្រះអង្គបានធ្វើអ្វីខ្លះ នៅទីនោះ ?

៤៤. នៅក្នុងបទសំភាសន៍ជាមួយនឹងការសែតញូយ៉កថាម តើព្រះអង្គបានថ្លែងដូចម្តេច ?

៤៥. តើសកម្មភាពរបស់ព្រះអង្គនៅកាណាដា និងអាមេរិចទទួលបានលទ្ធផលអ្វីខ្លះ ជាផ្លែផ្កាមកវិញ ?

៤៦. នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថាដូចម្តេច ?
៤៧. នៅពេលដែលព្រះបាទនរោន្តម សីហនុ ធ្វើព្រះរាជបូជនីយកិច្ចនៅក្រៅប្រទេសដ នៅក្នុងប្រទេសពួកស្តាំនិយមបានធ្វើអ្វីខ្លះ ?

៤៨. តើព្រះបាទនរោន្តម សីហនុ បានយាងទៅប្រទេសថៃនៅថ្ងៃណា ខែឆ្នាំណា ? ហើយវិលត្រឡបប់មកវិញនៅថ្ងៃខែឆ្នាំណា ? និងយាងទៅគង់នៅទីណា ?

៤៩. តើបារាំងបានព្រមប្រគល់ផ្នែកយោធា យុត្តិធម៌ និងប៉ូលីសមកឲ្យខ្មែរវិញថ្ងៃណា ខែណាឆ្នាំណា ?

៥០. តើព្រះបាទនរោន្តម សីហនុ ​បាននយាងចូលទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា ? ហើយត្រូវបានទទួលយ៉ាងដូចម្តេច ?

៥១. មេដឹកនាំខ្មែរឥស្សរៈសំខាន់មានអ្វីខ្លះ ?

៥២. តើសន្និសិទ្ធិទីក្រុងសឺណែវ ឆ្នាំ១៩៥៤ បានអនុម័តកិច្ចព្រមព្រៀងអ្វីខ្លះ សម្រាប់កម្ពុជា ?

៥៣. នៅក្នុងសន្និសទ្ធនេះ គេបានចុះកិច្ចព្រមព្រៀងមួយចំនួនតើវាផ្តល់គុណសម្បត្តិអ្វីខ្លះ ដល់កម្ពុជា ?

៥៤. តើគុណវិបត្តិអាណានិគមបារាំងមានអ្វីខ្លះ សម្រាប់កម្ពុជា ?

៥៥. ប្រទេសកម្ពុជា ស្ថិតក្រោមអាណាព្យាបាលបារាំងពីឆ្នាំណាដល់ឆ្នាំណា ? តើពាក្យអាណានិគមនឹងអាណាព្យាបាលមានន័យដូចម្តេច ?

៥៦. ចូរនិយាយពីការកាន់កាប់របស់បារាំងនៅឥណ្ឌូចិន ។

៥៧. ហេតុអ្វី បានជាមានចលនាជាតិនិយមនៅអាស៊ីអាគ្នេយ៍ ?

ចម្លើយ

២៦. ក្រោយកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤ បានជាមានចលនាបះបោរលរបស់ប្រជាជនបានកើតឡើងពីព្រោះពួកគេ យល់ឃើញថាកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤បានធ្វើឲ្យពួកគេលបាត់បង់សិទ្ធិអំណាចដែលធ្លាប់មានពីមុនមក ។ អ្នករៀបចំបំបះបំបោរនេះគឺ ម​ន្រ្តីសក្តិភូមិខ្មែរ​ ។

២៧. ចលនាបះបោរនៅឆ្នាំ ១៨៨៥ ត្រូវបានរៀបចំឡើងដោយមន្រ្តីរាជការ ហើយបាតុករបានលើកជាបដាដើម្បីទាមទារឲ្យបារាំងប្រគល់អំណាច ថ្វាយព្រះមហាក្សត្រខ្មែរវិញ ។

២៨. សរុបសេចក្តីមក ចំណុចសំខាន់នៅក្នុងចលនាបះបោរទាំងនេះគឺដើម្បីទាមទារឲ្យបារាំងដកអំណាចដោយផ្ទាល់របស់ខ្លួនចេញពីប្រព័ន្ធរដ្ឋបាលខ្មែរ និងឲ្យរបបសក្តិភូមិវិលត្រលប់មកវិញ ។ នេះដែលអ្នកវិទូបារាំងមួយចំនួនបាននិយាយថា របបរាជានិយមគឺរបបសក្តិភូមិផ្តាច់ការ អ្នកស្នេហាជាតិប្រជាជននាំគ្នាទាមទាររបបនេះមកជិះជាន់ខ្លួនឯងវិញ ។

២៩. ដើម្បីបញ្ចប់ចលនាប៉ះបោរទាំងនេះ បារាំងបានធ្វើដូចម្តេចតទៅ៖

  • សម្របសម្រួលនឹងមន្រ្តីរាជការ ដើម្បីធ្វើការចរចាររកដំណោះស្រាយ
  • ចុះកិច្ចព្រមព្រៀងជាទ្វេភាគីរវាង​បារាំង ខ្មែរ នៅឆ្នាំ១៨៨៦​ ។

៣០. នៅដំណាក់កាលពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៨៨៩បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជា មួយព្រះបាទនរោត្តម ។ កិច្ចព្រមព្រៀងនេះ​ជាកិច្ចព្រមព្រៀងដែលផ្តល់អំណាចឲ្យបារាំង ហើយកិច្ចព្រមព្រៀងនេះមានខ្លឹមសារ០កោដូចតទៅ៖

  • អនុញ្ញាតិឲ្យខ្មែរ ស្ថិតនៅក្រោមលការគ្រប់គ្រងរបស់រដ្ឋបាលបារាំងដែលជាថ្នូរនឹងការលើកកម្ពស់ការផ្គត់ផ្គងព្រះបរមរាជវាំង និងសេចក្តីត្រូវការសំខាន់ៗ
  • បង្កើតក្រុមការងារពិសេស ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលបារាំងពោលគឺ មុនការប្រមូលពន្ធត្រូវបានធ្វើឡើងដោយមន្រ្តីខ្មែរ ប៉ុន្តែពេលនេះត្រូវបានប្រគល់មកឲ្យមន្រ្តីបារាំងវិញម្តង គឺក្នុងន័យលុបបំបាត់អំពើពុករលួយនៅក្នុងជូរមន្រ្តីពន្ធដារខ្មែរ ។​

៣១. បារាំងបានធ្វើកំណែទម្រង់មន្រ្តីរាជការខ្មែរដូចជា ៖

  • អនុម័តច្បាប់ប្រាក់បៀវត្ស ទៅដល់មន្រ្តីរាជការដើម្បីតម្លើងប្រាក់បៀវត្សឲ្យបានខ្ពស់ដោយលឲ្យមន្រ្តីរាជការខ្មែរត្រូវតែធ្វើការងារដោយភក្តីភាព និងអស់ពីសមត្ថភាពបើមិនដូឆ្នេះទេគឺនឹងត្រូវបាត់បង់ការងារ​។
  • បង្កើតឲ្យមានសាលារដ្ឋបាល សម្រាប់ធ្វើការបណ្តុះបណ្តាលដល់មន្រ្តីខ្មែរពោលគឺមន្រ្តីទាំងអស់ត្រូវឆ្លងកាត់សាលានេះជាដាច់ខាត ។

៣២. មុននឹងបារាំងធ្វើកំណែទម្រង់រដ្ឋបាលខ្មែរ ពីមុនមានលក្ខណៈអាណាធិបតេយ្យអស្ថេរភាពនិងគ្មានប្រសិទ្ធភាព ។​

៣៣. បារាំងធ្វើកំណែទម្រង់សង្គមលើផ្នែកដូចជា ៖​

  • ប្រព័ន្ធពន្ធដារ
  • រដ្ឋបាល
  • ការបង្កើតប្រព័ន្ធច្បាប់ថ្មី
  • ការបង្កើតកម្មសិទ្ធិដីធ្លី
  • ការលុបបំបាត់របបទេសភាព
  • ការផ្លាស់ប្តូរទំនៀមទម្លាប់ប្រពៃណីបែបបុរាណ ។​

៣៤.​កំណែទម្រង់លើវិស័យកសិកម្ម របស់បារាំងធ្វើឲ្យមានការប្រែប្រួលមុខមាត់នៅលើទីផ្សារអន្តរជាតិ ។ ទន្ទឹមនឹងនេះបានប្រឈមនឹងលបញ្ហាមួយចំនួន៖​

  • ដំណើរការវិវត្ត ពីភាពខុសគ្នានៃស្ថានភាពកសិករនៅជនបទក្លាយទៅជាអ្នកស៊ីឈ្នួលធ្វើស្រែចំការម្ចាស់ដីធំៗ ជាអ្នកគ្រប់គ្រងអាជីវកម្មទាំងនេះ
  • គម្លាតរវាងអ្នកមាននឹងអ្នកក្រ ។

៣៥. ចលនាតស៊ូ ដើម្បីទាមទារឯរាជជាតិបានចែកជាប្រភេទគឺ៖

  • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងតស៊ូខ្មែរឥស្សរៈ ដែលមានការគាំទ្រពីកងទ័ពវៀតមិញ ។
  • ការតស៊ូដោយសន្តិវិធី និងដឹកនាំដោយសម្តេចព្រះបាទសីហនុនៅបរទេស ( ព្រះរាជបូជនីយកិច្ច ) ។

៣៦. កងទ័ពជាតិ​នៅប្រទេសវៀតណាមត្រូវបានបង្កើតឡើងនៅមុនឆ្នាំ ១៩៤៤ដោយក្រុមកុំមុយនីស្តឥណ្ឌូចិន ។

៣៧. សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ១៩៥៤ ។

៣៨. ប្រភពនៃការលេចឡើង នូវចលនាតស៊ូខ្មែរឥស្សរៈគឺដោយសារតែពួកចិនជាតិនិយម ដែលកាន់កាប់ភូមិភាគខាងជើងនៃប្រទេសវៀតណាម និងពួកអង់គ្លេស បារាំង ដែលកាន់កាប់ភូមិភាគខាងត្បូង បានប្រយុទ្ធគ្នាដើម្បីទឹកដីអាណានិគមនិយមរបស់ខ្លួន ។ រីឯប្រទេសវៀតណាមវិញបានសម្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីមួយរបស់ខ្លួន ។ មកដល់ឆ្នាំ ១៩៤៦សង្គ្រាមទាមទារឯករាជ្យក៏បានផ្ទុកដោយបានរីករាលដាលគ្រប់ទីកន្លែងពេញលេញប្រទេសវៀតណាមហើយបានរីករាលដាលបានចូលប្រទេសកម្ពុជាហើយបង្កើតឲ្យមានចលនាតស៊ូប្រដាប់អាវុធមួយ គឺចលនាតស៊ូខ្មែរឥស្សរៈ ។

៣៩. នៅកម្ពុជាចលនាតស៊ូខ្មែរឥស្សរៈត្រូវបានដឹកនាំកដោយបក្សកុំមុយនីសឥណ្ឌូចិន ចលនានេះបាននេះបានរីករាលដាលនៅពេលដែលកងទ័ពវៀតណាមខាងជើង បានចូលមកប្រទេសកម្ពុជាបានធ្វើឲ្យមានការប្រយុទ្ធប្រឆាំង នឹងពួកអាណានិគមបារាំងកាន់តែមានកម្លាំងឡើងៗ ។ នៅរវាងឆ្នាំ​១៩៤៧ ដល់ឆ្នាំ ១៩៤៨ ដោយមានការគាំទ្រពីសំណាក់កងទ័ពវៀតណាម រណសិរ្សខ្មែរឥស្សរៈបានកសាងមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេសលុះមកដល់ចុងឆ្នាំ ១៩៤៩ កងទ័ពខ្មែរឥស្សរៈក៏បានពង្រីកកន្លែងកាន់កាប់ របស់ខ្លួននៅលើផ្ទៃដី ១ភាគ៣នៃប្រទេសទាំងមូល ដែលមានប្រជាជនប្រហែល១លាននាក់បានរស់នៅ ។

៤០. សម្តេចនរោត្តនសីហនុ បានយាងចេញពីកម្ពុជាទៅបារាំងនៅថ្ងៃទី ០៩ ខែ​ កុម្ភៈ ឆ្នាំ​១៩៥៣ហើយបានប្រគល់កិច្ចការប្រទេសជាតិឲ្យទៅព្រះរាជបិតាព្រះអង្គគឺព្រះបាទនរោត្តមសុរាម្រិត និងឯឧត្តម ប៉ែត នុត ដែលជាឧបនាយករដ្ឋមន្រ្តី ។ 

៤១. បានជាព្រះអង្គយាងទៅបារាំងគឺដើម្បីទៅជួបជាមួយប្រធានាធបតីបារាំង វាំងសង់ អ៊ូរីយូស ស្តីពីបញ្ហាឯករាជ្យជាតិនៅកម្ពុជា ។នៅប្រទេសបារាំង ព្រះអង្គបានផ្ញើរ​លិខិតទៅកាន់លោកប្រធានាធិបតីបារាំង ក៏ប៉ុន្តែជាលទ្ធផលត្រូវបរាជ័យ ។

៤២. សារលិខិតរបស់ព្រះអង្គ ដែលបានផ្ញើរទៅកាន់លោក វាំងសង់ អ៊ូរីយូស មានសេចក្តីថានៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមកប្រទេសបារាំង ខ្ញុំមានជំនឿថាបារាំងនឹងសន្យាផ្តល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាពលរដ្ឋរបស់ខ្ញុំ គឺការនាំមកនូវឯករាជ្យពេញលេញជូនមាតុភូមិ ។ នៅក្នុងន័យនេះ បើប្រទេសកម្ពុជាមិនបានទទួលអំណាចខាងតុលាការ យោធា ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទេនោះនេះឈ្មោះថាប្រទេសកម្ពុជាមិនបានទទួលឯករាជ្យពេញលេញឡើយ ។

៤៣. បានព្រះអង្គយាងចេញពីប្រទេសបារាំងព្រោះបារាំងមិនអើពើរទៅនឹងសារលិខិតនិងសំណើរោរបស់ព្រះអង្គ ។ ព្រះអង្គក៏យាងទៅកាន់ប្រទេស កាណាដា សហរដ្ឋអាមេរិក បន្តទៀត ។ នៅទីនោះព្រះអង្គបាន៖

  • នៅថ្ងៃទី ១២ មេសា ១៩៥៣ ព្រះអង្គបានធ្វើសន្និសិទ្ធការសែតមួយតាមរយៈវិទ្យុកាណាដា​ដោយបញ្ជាក់ថា ការផ្សព្វផ្សាយរបស់ពួកឥស្សរៈ និងកុំមុយនីស្តមានឥទ្ធិពលយ៉ាងខ្លាំងខ្លាក្នុងការទាក់ទាញប្រជាជនដែលធ្វើឲ្យប៉ះពាល់ឯករាជ្យភាពនៃប្រទេសកម្ពុជា ។
  • នៅទីក្រុងតូរ៉ង់តូ ព្រះអង្គបានប្រកាសថាលទ្ធផលនៅតែអវិជ្ជមានដដែល បើប្រជាជននៅប្រទេសជឿនលឿនមិនចូលរួម នៅក្នុងបុព្វហេតុនៃការតស៊ូត្រឹមត្រូវនេះ​។
  • នៅសហរដ្ឋអាមេរិក ព្រះអង្គបានជួបជាមួយលោក ចន ហ្វុស្ទ័រឌុល ជារដ្ឋលេខាធិការក្រសួងការបរទេសដើម្បីពន្យល់គំនិតខាងលើ ប៉ុន្តែសសហរដ្ឋអាមេរិកមិនបានចូលរួមដោះស្រាយឡើយ ។
  • នៅទីក្រុងញូយ៉ក ព្រះអង្គបានធ្វើសន្និសិទ្ធសារព័ត៌មានមួយ ជាមួយនិងការសែតញូយ៉កថាម ។

៤៤. នៅក្នុងបទសម្ភាសន៍ជាមួយនិងកាសែតញូយ៉កថាម ព្រះអង្គបានថ្លែងថា បើសិនជាប្រទេសនៅក្នុងឥណ្ឌូចិន មិនបានទទួលឯករាជ្យពីបារាំងទេនោះ នោះប្រជាជនខ្មែរទូទាំងប្រទេសនឹងក្រោកឡើងធ្វើការតស៊ូប្រឆាំង និងអាណានិគមន៍បារាំងហើយនៅពេលនេះជោគជ័យរបស់ពួកកុំមុយនីស្ត និងកើតមានឡើងជាស្វ័យប្រវត្តិ ។

៤៥. សកម្មភាពរបស់ព្រះអង្គនៅកាណាដា និងអាមេរិក បានធ្វើឲ្យបារាំងព្រមទទួលយកការចរចារចាថ្មី ជាមួយកម្ពុជានៅទីក្រុងប៉ារីសនាថ្ងៃ ២៣ មេសា ១៩៥៣​ដែលមានឯកឧត្តម ប៉ែន នុត និងព្រះអង្គស៊ីសុវត្ថិ​មុនីរ៉េត តំណាងប្រទេសខ្មែរ ។​
៤៦. នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថា ប្រជាជនខ្មែរទាំងមូលបានសម្តែងនូវទឹកចិត្តោយ៉ាងមោះមុត ក្នុងការទាមទារឯករាជពីបារាំងឲ្យបានដាច់ខាត ទោះបីជាបារាំងពុំមានឆន្ទះក្នុងការប្រគល់កឯករាជ្យឲ្យយើងក៏ដោយ ។

៤៧. នៅពេលដែលព្រះបាទនរោន្តម សីហនុ ធ្វើព្រះបូជនីយកិច្ចនៅក្រៅប្រទេស នៅក្នុងប្រទេសពួកស្តាំនិយមបានឈប់បង្កជំលោះ ហើយបានរួបរួមជាមួយនឹងរដ្ឋាភិបាល ។

          ចំណែកឯប្រជាជនទាំងប្រុសទាំងស្រីចំនួន ៤០០,០០០នាក់ បានស្មគ្រចិត្តចូលបម្រើក្នុងកងជីវពលនារីក្លាហានដោយបានវឹកហាត់យ៉ាងសកម្ម ហើយសន្យាថានឹងដង្ហែតាមព្រះបាទនរោន្តម សីហនុ ដើម្បីដណ្តើមឯករាជ្យជូនជាតិមាតុភូមឲ្យបាន ទោះបីជាបីជាជីវិតក៏ដោយ ។

៤៨. ព្រះបាទ​នរោន្តម សីហនុ បានយាងទៅប្រទេសថៃនៅថ្ងៃ ១៤ មិថុនា ឆ្នាំ​១៨៥៣ហើយវិលត្រឡប់មកវិញនៅថ្ងៃទី ២១ ខែ មិថុនា  ឆ្នាំ ១៩៥៣ ។ ដោយព្រះអង្គបានយាងទៅគង់នៅខេត្តសៀមរាប ។

៤៩.​បារាំងបានព្រមប្រគល់ផ្នែកយុត្តិធម៌ និងប៉ូលីសមកឲ្យខ្មែរវិញនៅថ្ងៃទី ២៩ សីហា ១៩៥៣ ។ តែផ្នែកយោធាវិញគឺនៅថ្ងៃទី ១៧ តុលា ១៩៥៣ ។

៥០. ព្រះអង្គបានយាងទៅទីក្រុងភ្នំពេញថ្ងៃទី ១៨ វិច្ឆិកា ១៩៥៣ ហើយត្រូវបានប្រជាជ​នគ្រប់ស្រទាប់វណ្ណៈ ទទួលយ៉ាងខ្លាំងពោលគឺប្រកបដោយស្នូរទះដៃនឹងសម្០លេងហោកងរំពង ។ 

៥១ . មេដឹកនាំខ្មែរឥស្សរៈសំខាន់ៗមានឈ្មោះ សាវាង វង្ស និងទ្រង់ច័ន្ទរង្សី ។

៥២​. កិច្ចព្រមព្រៀងទាំងនោះមាន៖

  • ឈប់បាច់គ្នាជាទូទៅនៅប្រទេសខ្មែរ ចាប់អនុវត្តន៍នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ១៩៥៤ ។
  • ទ័ពនិង បុគ្គលិករបស់យោធាបារាំងត្រូវដកចេញពីប្រទេសខ្មែរទាំងអស់
  • ទ័ពនិងបុគ្គលិក យោធាយួនយៀកមិញ និងកងទ័ពកចូលពីប្រទេសផ្សេងៗទៀតតត្រូវដកចេញពីប្រទេសកម្ពុជា ។
  • សមាជិកនៃកងទ័ពខ្មែរយៀកមិញ​ ត្រូវលាលែងចេញពីតំណែងនូវនឹងកន្លែង
  • ការត្រួតពិនិត្យនូវការអនុវត្តសេចក្តីព្រៀងនេះ ជាភារៈកិច្ចរបស់គណៈកម្មការអន្តរជាតិមួយ
  • ប្រទេសខ្មែរ មិនអនុញ្ញតិឲ្យមហាអំណាចណាមួយតាំងមូលដ្ឋានទ័ពលើទឹកដីខ្មែរឡើយ
  • ប្រទេសខ្មែរមានសិទ្ធិស្វែងរកជំនួយ ដើម្បីការពារទឹកដីរបស់ខ្លួន ។

៥៣. គុណសម្បត្តិសម្រាប់កម្ពុជាមាន៖

  • សកម្មភាពយោធាបរទេសទាំងអស់ ត្រូវបញ្ឈប់លើទឹកដីកម្ពុជា
  • វៀតណាម ត្រូវដកទ័ពឲ្យអស់ក្នុងរយៈពេល៩០ថ្ងៃ
  • កម្លាំងទ័ពទាំងអស់ ត្រូវធានាដល់អតីតអ្នកតស៊ូ ការពារជីវីតទ្រព្យសម្បត្តិនិងសេរីភាពប្រជាធិបតេយ្យ
  • រដ្ឋាភិបាល ត្រូវធានាថាប្រជាពលរដ្ឋខ្មែររស់ក្នុងសហគមន៍ជាតិសាសន៍តែមួយ មានសិទ្ធិសេរីភាពដូចគ្នា ។

៥៤. គុណវបត្តិទាំងនោះមាន៖

  • បង្ខំប្រជាជនខ្មែរឲ្យបង់ពន្ធយ៉ាងធ្ងន់ធ្ងរ ដោយមិនលើកលែងដូចជាក៥៦ពន្ធស្រូវ ពន្ធមនុស្ស ពន្ធដីធ្លី ពន្ធលើសត្វពាហនៈ និងយានយន្ត ... ។
  • កេណ្ឌប្រជាជនខ្មែរ ឲ្យធ្វើកងទ័ពបារាំងក្នុងសង្គ្រាមលើកលើកទី១ និងទី២ ដែលធ្វើឲ្យប្រជាជនស្លាប់និងរបួសជាច្រើននាក់ឮ
  • កាត់ទឹកដីកម្ពុជាក្រោម និងតំបន់ដាឡាត់ទៅឲ្យវៀតណាមគ្រប់គ្រង
  • កាត់ខេត្ត ត្រាចរបស់ខ្មែរទៅឲ្យសៀមកាន់កាប់វិញ
  • ប្រមូលបុរាណវត្ថុ ដែលជាកេតនភ័ណ្ឌខ្មែរទៅប្រទេសបារាំងស្ទើរទាំងអស់ ។

៥៥. ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងពីថ្ងៃ ១១ សីហា​ ១៨៦៣ ដល់ថ្ងៃ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ ពាក្យអាណានិគមមានន័យថា ជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសម្ចាស់ស្រុកពុំមានសិទ្ធិស្វ័យភាពក្នុងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលរបស់ខ្លួនទេ ប្រព័ន្ធរដ្ឋបាលនេះត្រូវគ្រប់គ្រងដោយប្រទេសអាណានិគម ។ រីឯពាក្យអាណាព្យាបាលមានន័យថា ជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសស្រុកមានស្វ័យភាព ក្នុងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលរបស់ខ្លួន ចំណែកប្រទេសអាណាព្យាបាលវិញមាននាទីត្រឹមកតែទីប្រឹក្សាតែប៉ុណ្ណោះ ។ ដូចនេះ ប្រទេសកម្ពុជាកគឺប្រទេសបារាំងបានមកដាក់អាណាព្យាបាល ។

៥៦. បារាំងបានកាន់កាប់កម្ពុជាក្រោម នៅឆ្នាំ ១៨៦៧និងបានបង្កើតទៅជាទឹកដីកូសុំាងស៊ីន ។ នៅឆ្នាំ ១៨៦៣ បានចុះសន្ធិសញ្ញាមិត្តភាព ពាណិជ្ជកម្មជាមួយកម្ពុជា ដែលហៅថាអាណាព្យាបាល ។ នៅឆ្នាំ ១៨៨៤ បានបង្ខំឲ្យប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបារាំង ។ នៅឆ្នាំ ១៨៨៤បារាំងបានដណ្តើមបានភាគដទៃទៀតនៃប្រទេសវៀតណាម និងបានបែងចែកប្រទេសវៀតណាមជា៣ តំបន់កូសុំាងស៊ីន អណ្ណាម និងតុងកឹង ។ ជាចុងក្រោយនៅឆ្នាំ១៨៩៣ បានយកប្រទេសឡាវដាក់ក្រោមអាណានិគមរបស់ខ្លួន ។

          ដូចនេះ ទឹកដីបារាំងគ្រប់គ្រងមាន៥ កន្លែងគឺ​ វៀតណាម ៣កន្លែង,កម្ពុជា១កន្លែង , ឡាវ១កន្លែង ។ បន្ទាប់មកទឹកដីនេះ បានរួមបញ្ចូលគ្នាតែមួយនៅឆ្នាំ ១៨៩៧ ។ មានរាជធានីឥណ្ឌូចិន គឺនៅហាណូយ នៅក្រោមអគ្គទេសាភិបាលម្នាក់ ។ នៅកូសុំាងស៊ីន មានទេសាភិបាលម្នាក់ និងអាណាព្យាបាលទាំង៣ ។ ទឹកដីបានរួមបញ្ចូលគ្នា នៅក្រោមក្រសួងតែមួយនៅទីក្រុងប៉ារីស ។

៥៧. បានជាមានចលនាជាតិនិយមនៅអាស៊ីអាគ្នេយ៍ព្រោះ៖

  • មកពីការមើលងាយរបស់ពួកអាណានិគម ចំពោះជនម្ចាស់ស្រុក
  • ពួកអាណានិគម បានកាន់កាប់សេដ្ឋកិច្ចជនម្ចាស់ស្រុក
  • ពួកអាណានិគម បានក្រេបយកធនធានទៅប្រទេសខ្លួន ( អឺរ៉ុប )
  • អនុវត្តនយោបាយ បំបាត់សិទ្ធិសេរីភាពជនម្ចាស់ស្រុកការទទួលបានការអប់រំពីពួកអឺរ៉ុប នាំឲ្យចេះស្រឡា្ញញ់ជាតិខ្លួន នាំឲ្យមានការតស៊ូ
  • អ្នកអាស៊ីអាគ្នេយ៍ទៅសិក្សានៅអឺរ៉ុប មកវិញក្លាយជាអ្នកជាតិនិយម
  • ការទទួលបានវប្បធម៌ពីបរទេស នាំឲ្យចេះស្រឡាញ់ោជាតិ នាំឲ្យមានភាពឈឺចាប់នាំឲ្យមានចលនាតស៊ូដេញពួកអាណានិគមចេញពីប្រទេស ។

៥៨. នៅវៀតណាម កើតនៅឆ្នាំ១៨៨៥ដើម្បីប្រឆាំងបារាំងហើយនៅឆ្នាំ ១៩០០ គឺមាននិន្នាការប្រឆាំងរាជានិយមវៀតណាម​ ។ នៅភូមា ក្នុងឆ្នាំ១៩២០ ប្រជាជនបានប្រឆាំងនឹងការតម្លើងពន្ធគយ និងចែកទឹកដីឥណ្ឌានឹងភូមាឲ្យដាច់ស្រឡះ ។ នៅប្រទេសថៃ គឺនៅឆ្នាំ ១៩៣២ ដើម្បីផ្លាស់ប្តូរ របបរាជានិយមផ្តាច់ការ មកជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រឆំាងជាជនជាតិចិន ដែលបានកាន់កាប់សេដ្ឋកិច្ចថៃ នឹងកេងប្រវ័ញ្ចពីជនជាតិថៃ ។ ចំណែកនៅកម្ពុជាមានចលនាអ្នកជាតិនិយមតិចតួចណាស់ នៅមុនឆ្នាំ ១៩៣៦និងគ្មានការផ្លាស់ប្តូរទេរហូតដល់ឆ្នាំ ១៩៤៥ ។ ការបះបោរភាគច្រើន ប្រឆាំងអំណាចបារាំងការតម្លើងពន្ធដារ ការទាមទារសិទ្ធិសេរីភាព ។ ទាំងអស់នេះមានសកម្មភាពតិចតួច មានតែចលនាទាមទារឯករាជ្យទេ មានលក្ខណៈទ្រង់ទ្រាយធំ ។

Comments

×

×

One more step

Please login to share your idea

Register Login