Ask
Websites Login

សំនួរ

១. ចូរនិយាយពីសន្និសីទសឺណែវ ឆ្នាំ ១៩៥៤ ។

២.​ព្រះបាទនរោន្តម សីហនុ ទ្រង់បានដាក់រាជ្យសម្បត្តិនៅថ្ងៃខែឆ្នាំណា ? ទ្រង់ថ្វាយរាជ្យសម្បត្តិនេះទៅឲ្យអ្នកណា ?

៣. តើអង្គការ​សង្គមរាស្រ្តនិយម បានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? ដោយនរណា ? ដើម្បីអ្វី ?

៤. ហេតុអ្វីបានជាព្រះបាទ នរោត្តម សីហនុ មានប្រជាប្រិយភាពខ្លាំងជាមួយប្រជាពលរដ្ឋ ?

៥. តើអង្គការនយោបាយសង្គមរាស្រ្តនិយមជាអ្វី ? ដើម្បីឲ្យអង្គការនេះរឹងមាំត្រូវធ្វើដូចម្តេច ?

៦. តើនរណាជាក្បាលម៉ាស៊ីន ដឹកនាំអង្គការសង្គមរាស្រ្តនិយម ?

៧. តើអង្គការមហាជន សង្គមរាស្រ្តនិយម ទទួលការគាំទ្រពីមហាជនដូចម្តេច ?

៨. តើសង្គមរាស្រ្តនិយម បានគ្រប់គ្រងអំណាចពីឆ្នាំណាដល់ឆ្នាំណា ?

៩. តើសមាជជាតិជាអ្វី ? ត្រូវបានរៀបចំនិងដឹកនាំដោយអ្នកណា ?

១០. តើសមាជជាតិ បានសម្រេចបាននូវសមិទ្ធផលអ្វីខ្លះ ?

១០. ដូចជាការប្រឆាំងអំពើពុករលួយ ប្រជាជនមានសិទ្ធិបញ្ចេញមតិ ការយកភាសាខ្មែរកជាភាសាផ្លូវការ ការគោរពព្រះពុទ្ធសាសនា ជាដើម ។​

១១. តាមរដ្ឋធម្មនុញ្ញ តើសមាជជាតិជាស្ថាប័នដូចម្តេច ?

១២. តើសមាជជាតិ បានផ្តល់អត្តប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ​ ?

១៣. តើនយោបាយអព្យាក្រឹត្យ របស់កម្ពុជាត្រូវបានកំណត់យកនៅឆ្នាំណា ? តាមការទាមទាររបស់ប្រទេសណា​ ?

១៤. តើព្រះបាទនរោត្តមសីហនុ មាននយោបាយក្រៅប្រទេសដូចម្តេច​?

១៥. ក្នុងសន្និសីទ នាទីក្រុងបានឌុង ព្រះបាទនរោត្តម សីហនុ បានជួបនឹងមេដឹកនាំប្រទេសណាខ្លះ ? ប្រទេសទាំងនោះបានប្រកាលដូចម្តេច ?

១៦. តើប្រទេសកម្ពុជា ចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា ?

១៧. តើនយោបាយអព្យាក្រឹត្យអាចជួយកម្ពុជាអ្វីខ្លះ ?​

១៨.តើជំនួយអាមេរិច ភាគច្រើនគឺជួយលើផ្នែកអ្វីខ្លះ ?

១៩.ដើម្បីប្រឆាំងនឹងកម្ពុជាតើប្រទេសថៃ និងវៀតណាមខាងត្បូងបានធ្វើដូចម្តេច ?

២០. តើនយោបាយអព្យាក្រឹត្យ ត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំណា ? ដោយសារអ្វី ?

២០. បានបញ្ចាប់នៅថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ។ ដោយសម្លាប់ លន់ នល់ និងទ្រង់សិរិមតៈ បានដឹកនាំធ្វើរដ្ឋប្រហារទំម្លាក់ សម្តេចនរោត្តម សីហនុ ពីអំណាច ។

២១. ក្នុងវិស័យកសិកម្ម តើរដ្ឋាភិបាលសង្គមរាស្រ្តនិយមផ្តោតការយកចិត្តទុកដាក់លើផ្នែកអ្វីខ្លះ ?

២២. ចូរនិយាយពីវិស័យគមនាគមន៍ នៅសម័យសង្គមរាស្រ្តនិយម ?

២៣. តើសម័យសង្គមរាស្រ្តនិយមមានរោងចក្រ និងក្រុមហ៊ុនអ្វីខ្លះ ?

២៤. ដើម្បីលើកកំពស់វិស័យសិក្សាធិការ តើរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានធ្វើដូចម្តេច ?

២៥. ដើម្បីដោះស្រាយបញ្ហាសុខមាលភាពប្រជាជនតើ រដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមបានធ្វើដូចម្តេច ?

២៦.តើស្នាព្រះហស្ថសំខាន់ៗ របស់ព្រះបាទនរោត្តមសីហនុមានអ្វីខ្លះ ?

ចម្លើយ

១. សន្និសីទសឺណែវ គឺជាបរាជ័យរបស់បារាំង និងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងប្រគល់ឯករាជ្យប្រទេសវៀតណាម និងឡាវ ។ កិច្ចព្រមព្រៀងទាំងនោះមាន៖

  • ឈប់បាច់គ្នាជាទូទៅនៅប្រទេសខ្មែរ ចាប់អនុវត្តនៅថ្ងៃទី ០៧ ខែ ​សីហា ឆ្នាំ ១៩៥៤
  • ទ័ពនិងបុគ្គលិករបស់យោធាបារាំងត្រូវដកចេញពីប្រទេសខ្មែរទាំងអស់
  • ទ័ពនិងបុគ្គលិក យោធាយួនយៀកមិញ និងកងទ័ពចូលពីប្រទេសផ្សេងៗទៀតត្រូវដកចេញពីប្រទេសកម្ពុជា​
  • សមាជិកនៃកងទ័ពខ្មែរយៀកមិញ ត្រូវលាលែងចេញពីតំណែងនូវនឹងកន្លែង
  • ការត្រួតពិនិត្យ នូវការអនុវត្តសេចក្តីព្រៀងនេះជាភារៈកិច្ចរបស់គណៈកម្មការអន្តរជាតិមួយ
  • ប្រទេសខ្មែរមិនអនុញ្ញតិ ឲ្យមហាអំណាចណាមួយតាំងមូលដ្ឋានទ័ពលើទឹកដីខ្មែរឡើយ
  • ប្រទេសខ្មែរមានសិទ្ធិស្វែងរកជំនួយ ដើម្បីការពារទឹកដីរបស់ខ្លួន ។

២.ព្រះបាទនរោត្តម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិនៅថ្ងៃទី ០៣​ មីនា ឆ្នាំ ១៩៥៥ ។ ព្រះអង្គបានថ្វាយរាជ្យសម្បត្តិនេះទៅព្រះបាទ នរោត្តម សុរាម្រឹតជាព្រះបិតាវិញ ។

៣. អង្គការសង្គមរាស្រ្តនិយម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ មីនា ១៩៥៥ ដោយព្រះបាទ នរោត្តម សីហនុ ។ អង្គការបង្កើតឡើង ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសកលនៅខែ កញ្ញា ឆ្នាំ ១៩៥៥ ។

៤. បានជាព្រះបាទនរោត្តម សីហនុ មានប្រជាប្រិយភាពខ្លាំងជាមួយប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់ព្រះអង្គថាជាព្រះបិតាឯករាជ្យជាតិ និងសន្តិភាពជាតិទោះបីជាព្រះអង្គ ចុះចេញពីរាជបល្ល័ងក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែគោរព និងមានជំនឿលើព្រះអង្គដដែល ។

៥. អង្គការសង្គមរាស្រ្តនិយម ជាប្រភេទអង្គការមហាជន ។ អង្គការនេះរឹងមំាទៅបាន លុះត្រាណាមានការគាំទ្រពីមហាជនទាំងមូល រួមកម្លាំងចលករមួយចំនួនទៀត ។

៦. ក្បាលម៉ាស៊ីនដឹកនាំអង្គការគឺ ព្រះបាទនរោត្ត​ម សីហនុ និងឥស្សរជននយោបាយជាច្រើនទៀត រួមមានលោក ស៊ឹនម វ៉ា , សឺន សាន យ៉ែម សំបូ សារី និងព្រះអង្គម្ចាស់នរិន្ទដេត ។

៧. មានការគាំទ្រទាំងផ្នែកស្មារតី និងហិរញ្ញវត្ថុ ពីគ្រប់មជ្ឈដ្ឋានតាមរយៈការបរិច្ចាគជាទ្រព្យសម្បត្តិ ពីស្រទាប់អ្នកមាន ។ ចំណែកប្រជាជននៅបទគាំទ្រផ្នែកកំលាំងកាយនិងស្មារតី ។

៨. ពីឆ្នំា ១៩៥៥ ដល់ឆ្នាំ ១៩៧០ ។

៩. សមាជជាតិវេតិការចំហរសម្រាប់ប្រជាជន និងអ្នកដឹកនាំមានការចោទសួរ ដេញដោលគ្នាលើបញ្ហានយោបាយក្នុងនិងក្រៅប្រទេស បញ្ហាសេដ្ឋកិច្ចនិងដេញដោលគ្នាពីការដឹកនាំរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ ។ សមាជលត្រូវបានរៀបចំ និងដឹកនាំដោយគណៈកម្មការកណ្តាល នៃអង្គការសង្គមរាស្រ្តនិយមដែលមានព្រះសម្តេចនរោត្តម សីហនុ ជាប្រធាន ។ 

១១. សមាជជាតិ ជាស្ថាប័ននយោបាយរបស់រដ្ឋ​ដែលចាំបាច់ឲ្យមានការជួបគ្នារវាងថ្នាក់ដឹកនាំ និងប្រជារាស្រ្តជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីប្រយោជន៍ជាតិរួម ។ រដ្ឋាភិបាល និងសភាជាតិត្រូវបំពេញត្រូវតែអនុវត្តតាមការសម្រេចរបស់សមាជជាតិ ដែលប្រារព្ធឡើងពីរដងក្នុងមួយឆ្នាំ ។

១២. មានអត្តប្រយោជន៍ដូចជា៖​

  • សមាជជាតិជាស្ថាប័ន ដែលតភ្ជាប់រវាងរដ្ឋាភិបាលនឹងសភា និងសាមគ្គីភាពជាតិ​
  • សមាជជាតិជាស្ថាប័ន ដែលតភ្ជាប់រវាងរដ្ឋាភិបាលនឹងសភា និងជាមួយមហាជនគ្រប់ជាន់ថ្នាក់ជាផ្លែផ្កានៃលទ្ធិប្រជាធិបតេយ្យ មួយ
  • សមាជជាតិ បានបើកសិទ្ធិឲ្យពលរដ្ឋបញ្ចេញមតិយោបល់ រិះគន់ថ្នាក់ដឹកនាំអាចបោសសម្អាតមន្ត្រីពុករលួយរបស់រដ្ឋ
  • ពង្រឹងការប្រុង​ប្រយ័ត្ន របស់មន្រ្តីរាជការក្នុងការបម្រើជាតិ​
  • សមាជជាតិ​ ធ្វើឲ្យកិត្យាប្រទេសលេចឡើង យ៉ាងត្រដែតលើឆាកអន្តរជាតិ ។

១៣. ត្រូវបានកំណត់យកក្នុងឆ្នាំ ១៩៥៤ នៅក្នុងសន្និសីទក្រុងសឺណែវ ។ តាមការទាមទាររបស់ប្រទេសចិននឹងសហភាពសូវៀត ដើម្បីកុំឲ្យសហរដ្ឋអាមេរិចអាចដាក់មូលដ្ឋានកងទ័ពរបស់ខ្លួន នៅលើទឹកដីកម្ពុជាបាន ។

១៤. ព្រះអង្គបានប្រកាសប្រទេសជាអព្យាក្រឹត្យ និងចុះសន្ធិសញ្ញាមិនចូលបក្សសម្ព័ន្ធ ជាមួយលោកប្រធានាធិបតីទីតូនៃសាធារណៈរដ្ឋសហព័ន្ធសង្គមនិយមយូហ្គូស្លាវី និងនៅទីក្រុងបានឌុង ឆ្នាំ ១៩៥៦ទ្រង់បានឡាយព្រះហស្ថជាមួយលោកស៊ូកាណូ នៃប្រទេសឥណ្ឌូនេស៊ី ជាមួយលោកណាស៊ែនៃសាធារណៈរដ្ឋអារ៉ាប់រ៉ងនិងលោក នេរុ នាយករដ្ឋមន្រ្តីឥណ្ឌា ។

១៥. បានជួបជាមួយមេដឹកនាំប្រទេសឥណ្ឌា លោក នេរុ ,ចិន លោកជូ អេន ឡាយ ,​យូហ្គោស្លាវី លោក ទីតូ , អេស៊ីប លោកណាស៊ែរ , និងវៀតណាម លោកផាំ វ៉ាន់ដុង ។ មេដឹកនាំកោប្រទេសទាំងនោះ បានប្រកាសពីការខិតខំប្រឹងកប្រែងរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងជាមួយកម្ពុជាឈរលើការគោរពសិទ្ធិគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី មិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងប្រទេសជិតខាង ។​

១៦. ថ្ងៃ ១៤ ធ្នូ ឆ្នាំ ១៩៥៥ ។

១៧.​បានបង្រួបបង្រួមនយោបាយផ្ទៃក្នុងប្រទេស បានបង្រួបបង្រួមក្រុមប្រឆាំងនឹងរដ្ឋាភិបាលព្រមទាំងធ្វើឲ្យប្រជាជនរស់នៅដោយសន្តិភាពរយៈពេល១៥ឆ្នាំ ដែលប្រទេសជិតខាងវៀតណាម កំពុងឆាបឆេះនៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម ។

១៨. ភាគច្រើនជួយលើផ្នែកយោធា ហើយមួយផ្នែកទៀតបានធ្លាក់ទៅក្នុងដៃអ្នកមានអំណាច ។

១៩​. ដើម្បីប្រឆាំងនឹងកម្ពុជា ប្រទេសថៃនិងវៀតណាមខាងត្បូងបាន ៖​

  • បិទព្រំដែន សេដ្ឋកិច្ច
  • ប្រទេសថៃបានគាំទ្រសកម្មភាពខ្មែរសេរី ក្នុងការប្រឆាំងជាមួយរាជរដ្ឋាភិបាលនិងផ្តល់ទឹកដីឲ្យពួកឧទ្ទាមខ្មែរសេរីហាត់ទ័ព
  • ដាក់ពង្រាយយោធានៅតាមព្រំដែន ។
  • ប្រទេសថៃ បានអនុញ្ញតិឲ្យមានការសាងសង់ស្ថានីយ៍វិទ្យុផ្សាយសំលេង ដើម្បីធ្វើការប្រឆាំងនឹងនយោបាយសង្គមរាស្រ្តនិយម
  • កងទ័ពវៀតណាម បានធ្វើការឈ្លានពានបណ្តាខេត្តខ្មែរតាមបណ្តោយព្រំដែន ។

២០. បានបញ្ចប់នៅថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ។ ដោយលោក លន់ នល់ និងទ្រង់សិរិមតៈ បានដឹកនាំធ្វើរដ្ឋប្រហារទំលាក់សម្តេច សីហនុ ពីអំណាច ៕​

២១. យកចិត្តទុកដាក់លើផ្នែក៖

  • ពង្រីកដីស្រែថ្មីៗ
  • ធ្វើការជ្រើសរើសពូជស្រូវថ្មីៗ
  • ការធ្វើនយោបាយទឹក
  • ចាត់តាំងក្រុមបសុពេទ្យ ឲ្យចាក់បង្ការោគសត្វពាហនៈគ្រប់ទីកន្លែង
  • បង្កើតឲ្យមានរក្ខិទីវានៅគ្រប់ទីកន្លែង ។

២២. ចំពោះវិស័យគមនាគមន៍គឺ៖

  • នៅឆ្នាំ ១៩៥៤ពង្រឹងកំពង់ប្រៃនៅក្រុងព្រះសីហនុ
  • ឆ្នាំ ១៩៥៦ កសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង២២៦គ.ម
  • ឆ្នាំ១៩៥៨ ពង្រឹងអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង
  • ឆ្នាំ ១៩៥៩ កសាងអាកាសយានដ្ឋានអន្តរជាតិនៅសៀមរាប
  • ឆ្នាំ ១៩៦០ កសាងផ្លូវរថភ្លើងពីខ្សែពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២៧០គ.ម
  • នៅឆ្នាំ ១៩៦០ កសាងស្ពានជ្រោយចង្វា
  • ឆ្នាំ១៩៦១ ភ្ជាប់ខ្សែរទូរស័ព្ទជាមួយតូក្យូ សាន់ប្រាន់ស៊ីស្កូ និងអូសាកា​ ។

២៣. មានក្រុមហ៊ុនជាច្រើនដូចជា៖

  • ក្រុមហ៊ុនអន្តរជាតិញូហែមពួរ និងក្រុមហ៊ុនប្រេងកាល់តិច អេសូ សែល...ដែលជាក្រុមហ៊ុនបរទេស ឆ្នាំ ១៩៦៣រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីមួយទៀត គឺក្រុមហ៊ុន អាហ័រណ នីហរ័ណ សូណិចស៊ីម សូណិចព្រីម ដែលជារបស់រដ្ឋនិងជារបស់ឯកជន ។
  • ធនាគារឆាទែរិដ ធនាគារហុងកុង ធនាគារអូហូរតូក្យូដែលជាក្រុមហ៊ុនរបស់អង់គ្លេស និងរបស់ជប៉ុន
  • ឆ្នាំ ១៩៦៤ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងឯកជន២គឺក្រុមខាង ផលិតផល កសិកម្ម និងក្រុមហ៊ុនជាតិខាងចែករំលែកទំនិញនាំចូល
  • រដ្ឋាភិបាលបានកសាងរោងចក្រស្រាបៀ រោងចក្រក្តារបន្ទះ រោងចក្រវាយនៈភ័ណ្ឌ រោងចក្រក្រដាស រោងចក្រកែវ រោងចក្រស៊ីម៉ង់ ស្ករសរ ក្រចៅ និងរោងចក្រដំឡើងត្រាក់ទ័រ ។

២៤. ចំពោះវិស័យសិក្សាធិការរដ្ឋាភិបាល​បាន​៖

  • អភិវឌ្ឍន៍វិស័យអប់រំឲ្យមានគុណភាពនិង ប្រសិទ្ធភាពដោយបណ្តុះបណ្តាលគ្រូបង្រៀននិងកសាងសាលារៀនពីបឋមសិក្សា រហូតដល់សាកលវិទ្យាល័យ
  • ឆ្នាំ ១៩៦០ បង្កើតឲ្យមា​នសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យនីតិសស្រ្ត មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
  • ខាងផ្នែកសាសនា បង្កើតឲ្យមានពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធឹកមហាវិទ្យាសាស្រ្ត
  • ឆ្នាំ ១៩៦១ លើកកម្ពស់វិស័យកីឡា ដោយជួយគ្រូបង្ហាត់មកពីបរទេស ។

២៥. ដើម្បីដោះស្រាយបញ្ហាសុខមាលភាពប្រជាជន រដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមបានធ្វើដូចជា៖

  • ចាត់ឲ្យមានការកសាងមន្ទីរពេទ្យនៅគ្រប់ខេត្តក្រុងដើម្បីការពារនិងព្យាបាលជំងឺឲ្យប្រជារាស្រ្ត
  • អភិវឌ្ឍន៍ជនបទដូចជាណែនាំពីក្បួនអនាម័យនៅមូលដ្ឋាន និងចូលរួមសំអាតភូមិឋាន សិក្សាពីវិធានការការពារជំងឺប្រជាជនទូទាំង​ប្រទេស
  • ការឈូសឆាយដី បង្កើតភូមិនិងសង់លំនៅស្ថានជូនប្រជាជន
  • ជីអណ្តូងទឹកកសាងស្រះប្រឡាយទឹក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន
  • ឆ្នាំ ១៩៦១ បង្កើតឲ្យមានមជ្ឈមណ្ឌល អប់រំស្រ្តីពេស្យាទួលគោក
  • ផ្តល់សិទ្ធិឲ្យស្រ្តីក្នុងការបោះឆ្នោត ។

២៦. ស្នាព្រះហត្ថសំខាន់ៗមាន៖

  • ទាមទារឯករាជ្យពីពួកបារាំង អាណានិគមនបារាំងជូនជាតិនិងប្រជាជនខ្មែរ
  • ធ្វើឲ្យសម័យសង្គមរាស្រ្តនិយមមានការរីកចម្រើន
  • ទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃដែលបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ ១៩៤៥
  • បង្កើតសមិទ្ធផលផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ច សម័យសង្គមរាស្រ្តិនិយម ។

Comments

×

×

One more step

Please login to share your idea

Register Login