Ask
Websites Login

សំនួរ     

១. តើខ្មែរក្រហម បានចាត់ទុកមនុស្សប្រភេទណាថាជាខ្មាំងបង្កប់ ស៊ីរូងផ្ទៃក្នុង ?

២. តើពាក្យថាស ២១ នៃគុកទួលស្លែងមានន័យដូចម្តេច ?គុកនេះមាននៅទីណានៃរាជធានីភ្នំពេញ ? ជាកន្លែងសម្រាប់ធ្វើអ្វីខ្លះ ?

៣. តើអ្នកទោស ដែលបានជាប់ឃុំឃាំងនៅមន្ទីរស២១ មានចំនួនប៉ុន្មាន ? ហើយភាគច្រើនជាអ្នកទោសប្រភេទណា ?​

៤. ក្រោយពីថ្ងៃ ០៧ មករា ១៩៧៩ តើនៅគុកទួលស្លែងមានមនុស្សប៉ុន្មាននាក់ ដែលនៅរស់រានមានជីវីត ? ពួកគាត់ភាគច្រើនជាអ្វីនៅពេលនេះ ?

៥. ចូរនិយាយពីថ្នាក់ដឹកនាំនៅមន្ទីរ ស២១​ដោយសង្ខេប ?

៦.​តើបទបញ្ញាត្តិ សម្រាប់អ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចម្តេច ?

៧. តើមានមូលហេតុសំខាន់ៗអ្វីខ្លះ ដែលបានធ្វើឲ្យរបបខ្មែរក្រហមបានដួលរលំ ?

៨. នៅពេលផលិតផលស្រូវ មិនគ្រប់គ្រាន់តាមផែនការកំណត់ តើខ្មែរក្រហមបានធ្វើដូចម្តេច ?

៩. ស្ថិតនៅក្នុងលក្ខខណ្ឌ ដ៏អាក្រក់បែបនេះបានធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ តើមូលហេតុអ្វីបានជាពួកគាត់ស្លាប់យ៉ាងដូចច្នេះ ?

១០. តើភូមិភាគណា ដែលទទួលរងការពិន័យពី ប៉ុល ពតនៅឆ្នាំ ១៩៧៧ ? ហើយប៉ុលពតបានធ្វើដូចម្តេច ?

១១. តើប្រជាជន ដែលនៅសេសសល់ពីការធ្វើវិសុទ្ធកម្មនៅភូមិភាគនេះត្រូវបានពួកគេចោទដូចម្តេច ?

១២. នៅពាក់កណ្តាលឆ្នាំ ១៩៧៧ តើខ្មែរក្រហមធ្វើការប្រឆាំងនិងវៀតណាមដោយរបៀបណា ?

១៣. ជាការឆ្លើយតបមកវិញ តើវៀតណាមបានធ្វើដូចម្តេច ?​ ចុះខ្មែរក្រហមបានធ្វើដូចម្តេចដែរ ?

១៤. កើតនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៩៧៨វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយជាភាសាខ្មែរថាដូចម្តេច ?

១៥. តើកងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមវាយប្រហាយ៉ាងខ្លាំង មកលើខ្មែរក្រហមនៅថ្ងៃខែឆ្នាំណា ? ហើយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា ?

១៦. ក្រោយផ្គួលរំលំរបបខ្មែរក្រហម តើកងទ័ពទាំងពីរនេះបានរៀបចំអ្វីឡើង ? ដើម្បីអ្វី ? ដឹកនាំដោយនរណា ?

ចម្លើយ

១. ប្រជាជនកម្មាភិបាល និងកងទ័ពខ្មែរក្រហមណាដែលចេះនិយាយភាសាបរទេស ត្រូវបានគេចាត់ទុកថាគឺជាភ្នាក់ងារស៊ើបការណ៍សម្ងាត់​ របស់បរទេសហើយបានបំរើឲ្យមនោគមន៍វិជ្ជាប្រតិកិរិយា ប្រឆាំងនឹងបដិវត្តថាជាខ្មែរបង្កប់ស៊ីរូងផ្ទៃក្នុង ។

២. ពាក្យថា ស២១ នៃគុកលទួលស្លែងមានន័យដូចតទៅ៖  អក្សរ ស តំណាងឲ្យសន្តិសុខ ហើយលេខ២១តំណាងឲ្យលេខសំងាត់ ។ ដូចនេះ ពាក្យនោះមានន័យថាមន្ទីរសន្តិសុខសុខសម្ងាត់ ឬគុកសម្ងាត់ ។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ ។ កន្លែងនោះសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់នីទីនេះផងដែរ ។

៣. អ្នកទោស ដែលបានជាប់ឃុំឃាំងនៅមន្ទីរ ស ២១ មានចំនួនប្រហែល ១៤,០០០នាក់ ។ ភាគច្រើនអ្នកទោសនៅទីនេះ គឺជាកម្មាភិបាលខ្មែរក្រហមមានកងទ័ពខ្មែរក្រហមដែលគេចោទប្រកាន់ពីបទក្បត់បដិវត្តន៍ ។

៤. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ នៅគុកទួលស្លែងមានមនុស្ស១២នាក់ ដែលនៅរស់រានមានជីវីត ។ ពួកគាត់ទាំងនេះភាគច្រើន គឺជាជាងគំនូរជាងជួសជុលនាឡិកា និងជាងសម្លាក់ព្រមទាំងក្មេង២នាក់ ។

៥. ថ្នាក់ដឹកនាំនៅមន្ទីរស ២១ មានដូចជា៖

  • សុន សេន ហៅសមមិត្តខៀវ ជាអ្នកគ្រប់គ្រងនៅលើមន្ទីរស ២១​ព្រោះគុកនេះស្ថិតនៅក្រោមការគ្រប់គ្រងពីក្រសួងការពារជាតិ
  • កាំងហ្គេចអ៊ាវ ហៅឌុចជាប្រធានមន្ទីរស២១
  • ឃឹម វាត ហៅហ៊ ជាអនុប្រធានមន្ទីរស ២១
  • សមមិត្ត ប៉េង បញ្ជាការលើអ្នកយាម ( ប្រធានសន្តិសុខ )
  • សមមិត្តចាន់ ជាប្រធានអង្គភាពសួរចំ
  • សមមិត្តប៉ុន ជាអ្នកសួរចំ​ ។

៦. បទបញ្ញត្តិ សម្រាបអ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចតទៅ៖

  • សួរអីឆ្លើយនឹងមិនបង្វែរសំនួររបស់អញ្ញ
  • មិនឲ្យដោះស្រាយយកលេសនេះលេសនេះតាមគំនិតឯងលាក់ ឬប្រកែកមាត់មិនដាច់ខាត
  • មិនឲ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សប្រឆាំងនិងបដិវត្តន៍
  • សួរភ្លាមឆ្លើយភ្លាម មិនឲ្យដំអកមួយនាទីណាឡើយ
  • រឿងខ្វះខាតកំហុសបន្តិចបន្តួច ដូចជាសីលធម៌ខូចនេះខូចនោះក៏មិនឲ្យនិយាយរឿងខ្លឹមសារបដិវត្តន៍ ក៏មិនឲ្យនិយាយ
  • វៃឬឆក់ខ្សែរភ្លើងមិនឲ្យស្រែកជាដាច់ខាត
  • មិនឲ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរងចាំបញ្ជាអញ្ញអត់បញ្ញកុំធ្វើអញបញ្ជាអីធ្វើនឹងភ្លាម ប្រកែកច្រេមច្រុមមិនបានទេ
  • កុំយកលះកម្ពុជាក្រោម បាំងមុខមាត់ក្បត់របស់អាឯងឲ្យសោះ
  • គ្រប់បញ្ជាខាងលើ មិនធ្វើតាមគឺមួយថ្ងៃរងរំពាត់ខ្សែរភ្លើងឆក់រាប់មិនអស់ទេ
  • ប្រឆាំងវិន័យអញមួយចំណុច ត្រូវរងដល់រំពាត់ឬឆក់ខ្សែរភ្លើងប្រាំឆាច់ ។

៧. របបខ្មែរក្រហម បានដួលរលំដោយសារមូលហេតុសំខាន់ៗ មួយចំនួនដូចជា៖

  • ប្រជាជនកម្ពុជាស្អប់ខ្ពើមរបបប៉ុលពត
  • ការធ្វើវិសុទ្ធកម្មរបស់ខ្មែរក្រហម ( ចម្រាញយកមនុស្សបដិវត្តន៍បរិសុទ្ធ )
  • ការធ្វើសង្គ្រាមជាមួយវៀតណាម នៅតាមបណ្តោយព្រំដែន ។

៨. នៅពេលផលិតផលស្រូវ មិនគ្រប់គ្រាន់តាមផែនការកំណត់ខ្មែរក្រហមបានធ្វើរបាយការណ៍ក្លែងក្លាយ និងបញ្ជូនស្រូវយ៉ាងច្រើន ដើម្បីតម្រូវតាមចំនួនកំណត់ផែនការដោយទុកឲ្យប្រជាជនរងការអត់ឃ្លាន សុខភាពទ្រុឌទ្រោមរហូតស្លាប់ដោយសារកង្វះអាហារ ។

៩. ស្ថិតនៅក្នុងលក្ខណ ដ៏អាក្រក់បែបនេះបានធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ ។ បានជាពួកគាត់ទាំងនេះ ស្លាប់គឺដោយសារតែការធ្វើការងារ ហួសកម្លាំង កង្វះអាហារបរិភោគនិងរងដោយការសម្លាប់ ។

១០. ភូមិភាគដែលទទួលរងពិន័យពី ប៉ុល ពត នៅឆ្នាំ១៨៧៧គឺភូមិភាគបូព៌ា ដោយប៉ុល ពតបានបញ្ជាឲ្យសម្លាប់កម្មាភិបាលភូមិភាគនេះ និងធ្វើវិសុទ្ធកម្មលើប្រជាជននៅក្នុងភូមិភាគនេះផងដែរ ។ 

១១. ប្រជាជនដែលនៅសេសលល់ ពីការធ្វើវិសុទ្ធកម្មនៅភូមិភាគនេះត្រូវបានពួកគេចោទប្រកាន់ថា ជាជនក្បត់ចូលដៃជាមួយយួន ហើយត្រូវមជ្ឈឹមបក្សចោទថាជាខ្មាំងក្បាលយួនខ្លួនខ្មែរ ។

១២. នៅពាក់កណ្តាលឆ្នាំ ១៩៧៧ ខ្មែរក្រហមធ្វើការប្រឆាំងនិងវៀតណាម ដោយបានបាញ់ផ្លោងចូលខេត្ត ចុដុងងាទៀង និងខេត្តមួយចំនួនទៀតរបស់វៀតណាម ។

១៣. ជាការឆ្លើយតបមកវិញ វៀតណាមបានប្រើប្រាស់យន្តហោះ និងកាំភ្លើងធំបើកការវាយប្រហារជាទ្រង់ទ្រាយធំចូលកាន់កាប់តំបន់ជំពុំទាក្នុងខេត្តស្វាយរៀង ។ ពេលនេះខ្មែរក្រហម បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយវៀតណាមដោយបានបណ្តាញអ្នកការទូត ចេញពីប្រទេសកម្ពុជា ។

១៤. នៅថ្ងៃទី ០៣ មេសា ឆ្នាំ ១៩៧៩ វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយជាភាសាខ្មែរ ដោយបានអំពាវនាវឲ្យប្រជាជនកម្ពុជាទំាងអស់បានក្រោកឡើង ដើម្បីប្រឆាំងនិងរបបកម្ពុជាប្រជាធិបតេយ្យ និងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយសមមិត្តហេងសំរិន ។

១៥. កងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមវាយប្រហាយ៉ាងខ្លាំង មកលើខ្មែរក្រហមនៅថ្ងៃទី ២៥ ខែ​មករា ហើយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃ ០៧ ខែ មករា ឆ្នាំ ១៩៧៩ ។

១៦. ក្រោយផ្តួលរំលំរបបខ្មែរក្រហម កងទ័ពទាំងពីរនេះបានរៀបចំមហាសន្និបាតមួយ  បង្កើតក្រុមប្រឹក្សាប្រជាជនកម្ពុជាដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដឹកនាំដោយសមមិត្តហេងសំរិន ។

Comments

×

×

One more step

Please login to share your idea

Register Login