Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិសាខបូជា ជាឈ្មោះពិធីបុណ្យ​ឬការធ្វើសក្ការៈបូជាក្នុងថ្ងៃពេញបូរមីខែពិសាខជាថ្ងៃដែលព្រះសក្យៈមុនីសម្មាសម្ពុទ្ធ ​ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងទ្រង់បានរលត់ខន្ធចូលបរិនិព្វាន ។ ការធ្វើគឺរំឮកដល់ព្រះអង្គ ជាការបូជាណិសេសមួយយ៉ាង សម្រាប់ពុទ្ធសានិកជនទាំងបុព្វជិត​ទាំងគ្រហស្ថនាំគ្នាធ្វើរាល់

ឆ្នាំរាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា ។            

          ពិសាខបូជាជាពិធីយ៉ាងធំក្នុងព្រះពុទ្ធសាសនា ដើម្បីរំឮកដល់ព្រះពុទ្ធគោត្តម គឺដល់ថ្ងៃដែលព្រះអង្គទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងនិងចូលបរិនិព្វាន ។

          គេកំណត់យកថ្ងៃពេញ បូរមី(​១៥កើត ) ខែពិសាខ ព្រោះជាថ្ងៃ ខែ មង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ និងរំលត់ខន្ធចូលបរិនិព្វាន ។ ដូចនេះ ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹងនិងបរិនិព្វានសុទ្ធតែក្នុងថ្ងៃ ពេញបូរមី ( ១៥កើត ) ខែពិសាខ ដូចគ្នាខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។ តាមទំនៀមពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត ។ ដូចនេះហើយបានជាគេឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ហើយមានមហាជនប្រុសស្រី ក្មេង ចាស់ប្រកបដោយគ្រឿងសក្ការៈបូជា ​មានផ្កាភ្លឺទៀន ធូប ជាដើម ទៅប្រជុំគ្នាយ៉ាងអ៊ឹកធឹក​។ នៅយប់នេះរហូតទល់ភ្លឺ គេនាំគ្នាស្តាប់ធម្មទេសនា អំពីពុទ្ធប្រវត្តិ តាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមានសទ្ធា​( សេចក្តី ជ្រះថ្លាក្នុងជំនឿ ) ចំពោះព្រះរតត្រ័យកាន់តែខ្លាំងក្លាឡើង ។

          តាមការស្រាវជ្រាវគេបានដឹងថា បុណ្យពិសាខបូជា ទំនងជាធ្វើក្រោយព្រះអង្គចូលបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កាបានប្រារពុ្ធពិធីនេះ យូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀមនិងប្រទេសខ្មែរទើបនឹងចាត់ ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩ ។ នៅប្រទេសសៀមស្តេចរាមា បានផ្តើមធ្វើនៅឆ្នាំ ១៨១៧ ។ ចំណែកនៅប្រទេសខ្មែរបុណ្យពិសាខបូជាត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ១៨៥៥ ដោយព្រះមហាប៉ានដែលស្តេចសៀម បានបញ្ចូនមកកាន់ឧត្តុង្គ តាមសេចក្តីស្នើសុំរបស់ព្រះបាទអង្គឌួង ។ ដំបូងពិធីបុណ្យនេះ ប្រារព្ធឡើងដោយគណធម្មយុត្តិ ហើយក្រោយមកទើបជ្រួតជ្រាប ទៅដល់គណៈមហានិកាយ ( យល់ព្រមដោយព្រះបាទស៊ីសុវត្ថិ​ ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login