Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អក្សរសិល្ប៍ខ្មែរនាសម័យអង្គរមានការរីកចំរើនជាងសម័យមុនអង្គរ ។ ក្រៅពីការសរសេរឆ្លាក់នៅលើផ្ទាំងថ្ម ដែលគេនិយមពីមុនមក គេបានចាប់ផ្តើមសរសេរដោយដៃនៅលើស្បែកសត្វដោយដីសបំពង ។ តែអត្ថបទអក្សរសិល្ប៍ដែលសរសេរនៅលើស្បែកសត្វនោះ ពុំអាចស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃនេះទេ ព្រោះពុំអាចធន់នឹងធម្មជាតិ ដូចជាទឹកភ្លៀងខ្យល់​កំដៅ និងការបំផ្លាញរបស់សត្វល្អិតបាន ។ ក្នុងការសរសេរអត្ថបទសិលាចារឹក អ្នកនិពន្ធច្រើនប្រើភាសាពីរយ៉ាងគឹភាសាសំស្រ្កឹត ដែលជាភាសាអ្នកប្រាជ្ញ និងគេ និយមពីមុនមកតាមអរិយធម៌ឥណ្ឌា និងភាសាខ្មែរបុរាណ ។ អត្ថន័យនៃអត្ថបទទាំងអស់ មានទំនាក់ទំនងទៅនឹងសាសនាប្រវត្ថិសាស្រ្ត និងវីរកថា ។ ស្នាដៃដែលមានឈ្មោះល្បីគឺរឿង រាមកេរ្តិ៍ ដែលយកលំនាំតាមរឿងរាមយាណៈឥណ្ឌា ។ នៅសម័យអង្គរ មានការរីកចំរើនលើការរក្សាទុកដាក់ឯកសារនានា ដោយមានបណ្ណាល័យច្បាស់លាស់ យោងតាមកំណត់ហេតុរបស់ជីវតាក្វាន់ ដែលមកទស្សនានៅសម័យអង្គរនា គ.ស សតវត្សទី១៣ ។ នៅក្នុងសម័យអង្គរនេះ ទន្ទឹមគ្នានឹងការរីកចំរើននៃគ្រប់វិស័យសាកលវិទ្យាល័យ ដែលជាមូលដ្ឋាននៃការពង្រីកវប្បធម៌ អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ និងបច្ចេកទេស ក៏ត្រូវបានបង្កើតឡើងដែរ ដែលក្នុងនោះមានព្រះនាងឥន្ទ្រទេវី ជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ជាសាកលវិទ្យាធិការផង​ ។ ចំណែកអ្នកនិពន្ធសំខាន់ៗនៅសម័យអង្គរ ក៏មានច្រើនដែរ ដូចជា ៖ បណ្ឌិត សីវ សោម បណ្ឌិត យតិអមរភាវៈ បណ្ឌិត ទិវាករ បណ្ឌិត កវីន្ទ្រៈ បណ្ឌិត ភូបន្ទ្រៈព្រះនាងឥន្ទ្រទេវី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login