Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2017-10-13

រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងបែបមជ្ឈការ និងវិមជ្ឈការៈ

ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្ដាល) ៖

  • គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស)
  • រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្ដាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ
  • មានឋានន្ដរស័ក្ដិពី ធំ ដល់ តូច
  • អង្គភាពមជ្ឈការដែលធំជាងគេ គឺរដ្ឋាភិបាលមានៈ
  • នាយករដ្ឋមន្រ្ដី
  • ឧបនាយករដ្ឋមន្រ្ដី
  • ទេសរដ្ឋមន្រ្ដី
  • រដ្ឋមន្រ្ដី
  • រដ្ឋលេខាធិការ
  • នៅពេលសមាជិកមជ្ឈការណាម្នាក់ធ្វើខុសសមាជិកនោះត្រូវទទួលខុសត្រូវខ្លួនឯង
  • មានរចនាសម្ព័ន្ធអំណាចតាមឋានានុក្រម
  • នៅកម្ពុជាមជ្ឈការមានៈ សហមជ្ឈការ និងវិសហមជ្ឈការ
  • ទោះជាមជ្ឈការ សហមជ្ឈការ វិសហមជ្ឈការ ក៏អំណាចស្ថិតនៅលើថ្នាក់កណ្ដាលដដែល
  • ថ្នាក់លើបញ្ជា និងសម្រេចហើយមូលដ្ឋាន ជាអ្នកអនុវត្ត
  • នៅក្នុងវិសហមជ្ឈការ គេប្រើពាក្យថា ចែករំលែកសិទ្ធិអំណាច។

ខ. វិមជ្ឈការ (អំណាចមូលដ្ឋាន)

  • ជានីតិបុគ្គល
  • ផ្ទេរសិទ្ធិអំណាចសម្រេចទៅថ្នាក់ក្រោម
  • ផ្ដល់សិទ្ធិអំណាចឲ្យសម្រេចដើម្បីប្រជាជន
  • មានប្រជាជនចូលរួម
  • ពុំមាននរណានៅលើទេ ព្រោះជាក្រុមមនុស្ស
  • អង្គភាពមជ្ឈការធំជាងគេគឺ រដ្ឋ ហើយមានដូចជា៖
  1. ក្រុមប្រឹក្សារាជធានី ខេត្ត
  2. ក្រុមប្រឹក្សាស្រុក ខណ្ឌ និងក្រុង
  3. ក្រុមប្រឹក្សាឃុំ សង្កាត់
  • នៅពេលដែលសមាជិកណាម្នាក់នៃមជ្ឈការធ្វើខុស រដ្ឋ ជាអ្នកប្ដឹង និងដោះស្រាយ
  • គ្មានរចនាសម្ព័ន្ធអំណាចតាមឋានានុក្រមទេ
  • នៅប្រទេសកម្ពុជាវិមជ្ឈការមាន៖
  1. វិមជ្ឈការមុខងារ
  2. វិមជ្ឈការបច្ចេកទេស
  • ក្រុមប្រឹក្សានីមួយៗ មិនក្រោមគ្នាទេ
  • ការបង្កើតសិទ្ធិសម្រេចការបម្រើសេវាសាធារណៈទៅឲ្យជិតអ្នកប្រើប្រាស់
  • នៅក្នុងវិមជ្ឈការ គេប្រើពាក្យថា ផ្ទេរសិទ្ធិអំណាច។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login