Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភិក្ខុទាំងឡាយដែលគង់ចាំព្រះវស្សា ក្នុងវត្តណាមួយយក្តី អស់ត្រីមាសគឺពីថ្ងៃ ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ថ្ងៃចុងក្រោយនេះគឺជាថ្ងៃបវារណា ចេញវស្សា ។ បរវា ណាថ្ងៃនេះលោកហៅតាមថ្ងៃថា បណ្ណរសី បវារណា « គឺបរវាណា ថ្ងៃ ១៥កើត ។ មុនពេលកំណត់ចូលធ្វើបរវាណា ពួកភិក្ខុត្រូវបំពេញបុព្វករណ៍៤យ៉ាង និងបុព្វកិច្ចជាដាច់ខាត ។ បើភិក្ខុមិនធ្វើខ្លួនឯង ឬមិនបានប្រើភិក្ខុថ្មីឲ្យធ្វើទេ ស្រាប់តែទៅ បរវាណាតែម្តងនោះនឹងត្រូវអបត្តិ ។

          ពេលវេលា ដែលអាចារ្យបានកំណត់បានមក ដល់ហើយភិក្ខុទាំងឡាយត្រូវរៀបចំខ្លួន ចូលទៅក្នុងព្រះវិហារគង់នៅចំពោះព្រះភ័ក្រ្តព្រះសម្មាសម្ពុទ្ធបដិមា ហើយសម្តែងអាបត្តិចេញបន្ទាប់មកគ្រប់អង្គនមស្សការថ្វាយបង្គំព្រះរតនត្រៃចប់កាលណាហើយ ទើបសន្មដដោយបញ្ញត្តិដើម្បីសួរបុព្វករណ៍បុព្វកិច្ចដោយភិក្ខុមួយរូបតាំងញតិ្តឡើង ។ បាលីតាំងញតិ គឺ សុណាតុ មេ​ ភន្តេ សង្ឃោ អជ្ជប្បវារ ណា បណ្ណរសី ។ យទិ សង្ឃស្សបត្តកល្លំ ។ សង្ឃោ តេវាចិកំ បវារេយ្យ ។

          ពេលចោទសួរចប់ហើយទើបមហាថេរ ដែលចាស់វស្សាជាងគេអង្គុយចោងហោងអញ្ចលី បែរមករកសង្ឃ សូត្របវារណាបីចប់ ។ តមកទៀត ភិក្ខុចាស់វស្សាជាលំដាប់អង្គុយចោងហោងផ្គងអញ្ជលីស្រាប់នោះសូត្របវារណានោះបីចប់ដូចគ្នា ជាបន្តបន្ទាប់ រហូតដល់អស់ភិក្ខុដែលចូលទៅបវារណានោះ ។ ការនេះលោកហៅថា តេវាចិប្បវារណា ។

          នាថ្ងៃ១៥កើត ខែអស្សុជ ពុទ្ធបរិស័ទចំណុះជើងវត្ត និមួយៗតែងតែធ្វើបុណ្យមួយហៅថា បុណ្យចេញវស្សាដើម្បីសសម្តែងសេចក្តីត្រេកអរ ជ្រះថ្លាចំពោះភិក្ខុសាមណេរ ដែលប្រតិបត្តិបានត្រឹមត្រូវ មិនឲ្យដាច់វស្សាមានសាមគ្គីគ្នាល្អរយៈពេល៣ខែក្នុងវស្សានេះ ។ បុណ្យចេញវស្សាពីសម័យពុទ្ធកាល គេធ្វើផ្សេងពីសម័យបច្ចុប្បន្ន ។ ឯសម័យក្រោយ ពុទ្ធកាលក៏ខុសគ្នាតាមបែបបុរាណនិយម និងសម័យនិយមគឺពីបុរាណធ្វើបុណ្យចេញវស្សា មានបណ្តែតប្រទីបជ្វាលាផង មិនចាំបាច់តែវត្តជាប់មាត់ទន្លេនោះទេ សូម្បីតែវត្តដែលគ្មានព្រែក ទន្លេក៏គេអាចធ្វើពិធីបណ្តែតប្រទីបនៅក្នុងស្រះតែម្តង ។​

          ឯបច្ចុប្បន្នសម័យនេះ យើងឃើញមានតែនៅកន្លែងខ្លះប៉ុណ្ណោះដែលធ្វើពិធីបណ្តែតប្រទីប ។ ចំណែកបុណ្យចេញ វស្សានៅមានគ្របវត្ត គ្រាន់តែតូច មធ្យម ធំប៉ុណ្ណោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login