Ask
Websites Login

សំណួរ​

១. តើបន្ទុះភ្នំភ្លើងកើតមកពីអ្វី​ ?

២. តើគេវាស់បញ្ជួយផែនដីដោយឧបករណ៍អ្វី ?

៣. ដូចម្តេចហៅថាខ្សែភ្នំភ្លើង ?

៤. តើផែនដីមានប៉ុន្មានស្រទាប់ ?

៥. តើទំនាញផែនដីជាអ្វី ?

ចម្លើយ

១. នៅក្នុងជម្រៅផែនដីមានសីតុណ្ហភាពយ៉ាងខ្ពស់។ដោយសារកម្ដៅឡើងខ្ពស់បានធ្វើអោយថ្មនិងរូបធាតុទាំងឡាយរលាញចូលគ្នាក្លាយជាភ្លើង ។ ភ្លើងនេះបានផ្ទុះចេញមកក្រៅត្រង់សំបកផែនដីស្តែង យើងហៅថា “ភ្នំភ្លើង” ។ ភ្នំភ្លើងតែបញ្ចេញសកម្មភាពបន្តនៅពេលណារូបធាតុទាំងឡាយបន្តចំហេះឥតដាច់​ ។

២. ពេលខ្លះផែនដីមានរំញ័រតិចៗប៉ុន្តែពេលខ្លះវាមានរំញ័រខ្លាំងជាមួយនឹងសំលេងគ្រហឹមយ៉ាងខ្លាំងផងដែរ លក្ខណៈទាំងនេះជាបុព្វហេតុធម្មជាតិ ។ ការកក្រើករឺរំញ័រផែនដីនេះ គឺបណ្តាលមកពីមានចលនាមួយកើតឡើងក្នុងសំបកផែនដី ។ ផែនដីមានសកម្មភាពបែបនេះហៅថារញ្ជួយផែនដី ។ បើគេធ្វើពិសោធន៍ដោយបោះថ្មមួយដុំចូលក្នុងទឹក ។ គេឃើញផ្ទៃទឹកខាងលើមានរលក និងមានរំញ័រក្នុងផ្ទៃទឹកខាងក្រោម ។ សកម្មភាពនេះកើតខ្លាំង រឺខ្សោយទៅតាមចំនុចជិត រឺឆ្ងាយពីកន្លែងកើតហេតុ ។ ដូចនេះការរញ្ជួយផែនដីក៏មានសកម្មភាព និងលំហំដូចគ្នានេះដែរ ។ គេអាចវាស់កំលាំងរញ្ជួយផផែនដីដោយឧបករណ៍ម្យ៉ាងឈ្មោះថា​វិចធឺ ដែលមានលេខក្រិតពី០ ដល់ ១២ ។ពេលណារញ្ជួយដីឡើងដល់គំនូសក្រិតលេខ១០ ជាគ្រោះមហន្តរាយអាចបំផ្លាញពិភពលោកទាំងមូលបាន ។

៣. សំបកផែនដីមានរាងជាស្រទាប់ៗ ។ មួយមានប្រយោង ដែលធ្វើអោយវត្ថុក្តៅក្នុងឈ្នូលផែនដីផ្ទុះចេញមកចេញពីសំបកផែនដីបែបនេះ ហៅថាបន្ទុះភ្នំភ្លើង ។ នៅជុំវិញមហាសមុទ្របាស៊ីភិចមានភ្នំភ្លើងដែលកើតឡើងបន្តគ្នាជាច្រើនគេហៅថា “ខ្សែនៃបន្ទុះភ្នំភ្លើង” ។

៤. ប្រសិនបើយើងកាត់ផែនដីមួយគំនិត ហើយយកចំនិតនោះចេញ យើងឃើញផ្ទៃខាងក្នុងរបស់វាមានរាងជាស្រទាប់ផ្សេងៗ គ្នាព័ទ្ធជុំវិញស្នូល ។ ស្នូលនិងស្រទាប់កណ្តាលលរួមគ្នាមានកាំ៣៥០០គីឡូម៉ែត្រ ។ ស្រទាប់ព័ទ្ធជុំវិញ ស្រទាបដែលកណ្តាលជាសំបកផែនដី ។ ទីនេះជាកន្លែងដែលមនុស្សយើងរស់់នៅ ។ ស្រទាប់នេះមានកំរាស់ ១០០គីឡូម៉ែត្រ ។ ស្រទាប់ផ្សេងៗគ្នាទាំងអស់នេះ មានសីតុណ្ហភាពខុសគ្នា ពីស្រទាប់ក្រៅរហូតដល់ស្នូលខាងក្នុង ។

៥. ទំនាញផែនដីជាផ្លែប៉ោម ផ្លែស្វាយពេលទុំជ្រុះធ្លាក់ទៅលើដីឪពុករបស់នារីធ្វើអោយថូផ្កាធ្លាក់បែកលើកំរាលឥដ្ឋ ។ កុមារម្នាក់ស្រែកយំនៅពេលវាធ្លាក់ពីលើកង់ ។ ផ្លែប៉ោម ផ្លែស្វាយ ថូផ្កា និងកុមារបានធ្លាក់ទៅលើផែនដីទាំងអស់ ។ យើងឃើញថាគ្រប់វត្ថុទាំងអស់តែងតែធ្លាក់ទៅរកផែនដីដោយសារកំលាំងទាញមួយហៅថា “ទំនាញផែនដី” ។ កំលាំងទាញទៅរកផែនដី គេហៅថា “ទំនង់” ប្រសិនបើវត្ថុមួយមានទំងន់៥០គីឡូក្រាម វត្ថុនោះនិងមានទំទាញផែនដីស្មើនឹង ៥០គីឡូក្រាម ដែរ ។ យើងងាយស្រួលធ្វើបំលាស់ទីកៅអ្វីមួយដែលមាន “ម៉ាស” តូចនិង ទំងន់តិចជាងវត្ថុដែលមានម៉ាសធំ និងទំងន់ធ្ងន់ ។ ដូចនេះវត្ថុមានម៉ាសតូចងាយធ្វើបំលាស់ទីធ្វើជាងវត្ថុដែលមានម៉ាសធំ ។

 

Comments

×

×

One more step

Please login to share your idea

Register Login