Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើហេតុអ្វីបានជាប្រទេសអង់គ្លេស និងបារាំងដកថយពីការគ្រប់គ្រងព្រែកជីកស៊ុយអេ ?

២. តើហេតុអ្វីបានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ? ហើយបានទទួលលទ្ធផលដូចម្ដេច ? ហេតុអ្វី ?

៣. ប្រទេសអង់គ្លេសតែងតែចិញ្ចឹមចិត្តចង់ចូលជាសមាជិកទីផ្សារនេះ តើនៅឆ្នាំណាដែលប្រទេសាអង់គ្លេសបានចូលសមាជិកនៃទីផ្សារនេះ ? ក្នុងអាណត្តិប្រធានាធិបតីបារាំងឈ្មោះអ្វី ?

៤. ការជួបគ្នារវាងលោក អេតវត ហ៊ីត និងលោក ប៉ុមពីឌូ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ តើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅថ្ងៃណា ខែណា ឆ្នាំណា ? នៅទីណា ?

៥. ដើម្បីស្ដារវិបត្តិសេដ្ឋកិច្ច តើរាជរដ្ឋាភិបាលរបស់លោក ចេម កាឡាហ្គានបានធ្វើដូចម្ដេច ? ភាពរុំារ៉ៃនៃវិបត្តិនេះបានបង្ខំឪ្យអង់គ្លេសត្រូវធ្វើដូចម្ដេច ?

ចម្លើយ 

១. បានជាអង់គ្លេស និងបារាំងដកថយពីការគ្រប់គ្រងព្រែកជីក ស៊ុយអេ ពីព្រោះដោយសារតែ មានគោលសង្គត់ពីសំណាក់អង្គការសហប្រជាជាតិសហរដ្ឋអាមេរិក និងសហភាពសូវៀត ។

២. បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលសមាជិកទីផ្សាររួមអឺរ៉ុបពីព្រោះរាជរដ្ឋាភិបាលរបស់លោក ឌូក្លាសហូម បានយល់ឃើញថាការចូលជាសមាជិកទីផ្សាររួមអឺរ៉ុបអាចឪ្យប្រទេសអង់គ្លេសមានចំណេញច្រើនខាងសេដ្ឋកិច្ច ជាពិសេសវិស័យពាណិជ្ជកម្ម ប៉ុន្ដែជាលទ្ធផលគឺត្រូវបានទទួលបរាជ័យ ។ នេះដោយសារតែលោកប្រធានាធិបតីបារាំង ដឺហ្គោល បានប្រើសិទ្ថិវ៉េតូ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៦៣ ។

៣. ប្រទេសអង់គ្លេសបានចូលជាសមាជិកទីផ្សារនេះនៅឆ្នាំ ១៩៧៣ ក្នុងអាណត្តិប្រធានាធិបតីបារាំងគឺលោក ប៉ុម ពីធួ ។

៤. ការដួលគ្នារវាងលោក អេតវត ហ៊ីត និងលោក ប៉ុមពីឌូ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ តើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងងនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៧១ នៅលុចសំបូរ ។

៥. ដើម្បីស្ដារវិបត្តិសេដ្ឋកិច្ចរាជរដ្ឋាភិបាលរបស់លោក ចេម កាឡាហ្គាន បានធ្វើចក្រតម្លើងយន្ដហោះ និងក្រុមហ៊ុនមួយចំនួនទៀត ។ ភាពរុំារ៉ៃនៃវិបត្តិនេះបានបង្ខំឪ្យប្រទេសអង់គ្លេសត្រូវធ្វើដូចជា ៖

  • លុបចោលនូវគម្រោងសាងសង់ផ្លូវក្រោមបាតសមុទ្រដែលតភ្ជាប់ពីសអឺរ៉ុបដីទឹក ។
  • ផ្អាកចំពោះការស្ថាបនាយន្ដហោះកុបគកដែលជាប្រភេទយន្ដហោះខ្នាតធំល្បឿនលឿនជាងសំឡង់
  • រាជរដ្ឋាភិបាលត្រូវកាត់បន្ថយទៅលើមុខចំណាយខាងយោធាសំណង់នាវាចម្បាំង ព្រមទាំងកាត់បន្ថយចំនូនកងទ័ពនិងយន្ដហោះ ។

(វិញ្ញាសាទី៥)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login