Ask
Websites Login

សំណួរ

១. ក្នុងងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តើប្រទេសអង់គ្លេសបានចូលរួមអ្វីខ្លះជាមួយសហរដ្ឋអាមេរិក ?

២. តើហេតុអ្វីបានជាប្រទេសអង់គ្លេស និងបារាំងដកថយពីការគ្រប់គ្រងព្រែកជីកស៊ុយអេ ?

៣. តើហេតុអ្វីបានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ? ហើយបានទទួលលទ្ធផលដូចម្ដេច ? ហេតុអ្វី ?

៤. ប្រទេសអង់គ្លេសតែងតែចិញ្ចឹមចិត្តចង់ចូលជាសមាជិកទីផ្សារនេះ តើនៅឆ្នាំណាដែលប្រទេសាអង់គ្លេសបានចូលសមាជិកនៃទីផ្សារនេះ ? ក្នុងអាណត្តិប្រធានាធិបតីបារាំងឈ្មោះអ្វី ?

៥. ការជួបគ្នារវាងលោក អេតវត ហ៊ីត និងលោក ប៉ុមពីឌូ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ តើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅថ្ងៃណា ខែណា ឆ្នាំណា ? នៅទីណា ?

៦. ដើម្បីស្ដារវិបត្តិសេដ្ឋកិច្ច តើរាជរដ្ឋាភិបាលរបស់លោក ចេម កាឡាហ្គានបានធ្វើដូចម្ដេច ? ភាពរុំារ៉ៃនៃវិបត្តិនេះបានបង្ខំឪ្យអង់គ្លេសត្រូវធ្វើដូចម្ដេច ?

៧. ដើម្បីកាត់បន្ថយទៅនឹងអតិផរណា តើរាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានធ្វើដូចម្ដេច ?

៨. នៅក្នុងអាណត្តិរបស់លោក តូនី ប៊ែ្អរ តើលោកបានដោះស្រាយវិបត្តិនយោបាយ និងសង្គមក្នុងប្រទេសអ្វីខ្លះ ?

៩. តើប្រទេសអៀកឡង់ស្ថិតនៅទីណា ? មានលក្ខណៈដូចម្ដេច ?

១០. តើសាធារណៈរដ្ឋអៀក ឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យបនៅឆ្នាំណា ? មានរដ្ឋធានីឈ្មោះអ្វី ? ហើយជីវភាពរបស់ប្រជាជនពឹងផ្អែកលើវិស័យអ្វី ?

១១. តើអៀក ឡង់ខាងជើងហៅថាអ្វី ? មានរដ្ឋធានីឈ្មោះអ្វី ? ហើយមានដែនដី និងប្រជាជនដូចម្ដេច ?

១២. នៅឆ្នាំ ១៩៧២ តើរាជរដ្ឋភិបាលអង់គ្លេសបានលុបធ្វើដូចម្ដេច ? ហើយទង្វើនេះបាននាំឪ្យកើតមានឡើង ?

ចម្លើយ 

១. ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកដូចជា ៖

  • ចូលរួមបង្កើតសន្ធិសញ្ញាអាត្លង់ទិកខាងជើងដើម្បីការពារទ្វីបអឺរ៉ុបខាងលិចនិងសហរដ្ឋអាមេរិក ។
  • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមកូរ៉េ ជាមួយសហរដ្ឋអាមេរិកពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ។
  • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមជាមួយសហរដ្ឋាអាមេរិកនៅអាហ្គានីស្ថាន អ៉ីរ៉ាក់ ។

២. បានជាអង់គ្លេស និងបារាំងដកថយពីការគ្រប់គ្រងព្រែកជីក ស៊ុយអេ ពីព្រោះដោយសារតែ មានគោលសង្គត់ពីសំណាក់អង្គការសហប្រជាជាតិសហរដ្ឋអាមេរិក និងសហភាពសូវៀត ។

៣. បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលសមាជិកទីផ្សាររួមអឺរ៉ុបពីព្រោះរាជរដ្ឋាភិបាលរបស់លោក ឌូក្លាសហូម បានយល់ឃើញថាការចូលជាសមាជិកទីផ្សាររួមអឺរ៉ុបអាចឪ្យប្រទេសអង់គ្លេសមានចំណេញច្រើនខាងសេដ្ឋកិច្ច ជាពិសេសវិស័យពាណិជ្ជកម្ម ប៉ុន្ដែជាលទ្ធផលគឺត្រូវបានទទួលបរាជ័យ ។ នេះដោយសារតែលោកប្រធានាធិបតីបារាំង ដឺហ្គោល បានប្រើសិទ្ថិវ៉េតូ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៦៣ ។

៤. ប្រទេសអង់គ្លេសបានចូលជាសមាជិកទីផ្សារនេះនៅឆ្នាំ ១៩៧៣ ក្នុងអាណត្តិប្រធានាធិបតីបារាំងគឺលោក ប៉ុម ពីធួ ។

៥. ការដួលគ្នារវាងលោក អេតវត ហ៊ីត និងលោក ប៉ុមពីឌូ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ តើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងងនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៧១ នៅលុចសំបូរ ។

៦. ដើម្បីស្ដារវិបត្តិសេដ្ឋកិច្ចរាជរដ្ឋាភិបាលរបស់លោក ចេម កាឡាហ្គាន បានធ្វើចក្រតម្លើងយន្ដហោះ និងក្រុមហ៊ុនមួយចំនួនទៀត ។ ភាពរុំារ៉ៃនៃវិបត្តិនេះបានបង្ខំឪ្យប្រទេសអង់គ្លេសត្រូវធ្វើដូចជា ៖

  • លុបចោលនូវគម្រោងសាងសង់ផ្លូវក្រោមបាតសមុទ្រដែលតភ្ជាប់ពីសអឺរ៉ុបដីទឹក ។
  • ផ្អាកចំពោះការស្ថាបនាយន្ដហោះកុបគកដែលជាប្រភេទយន្ដហោះខ្នាតធំល្បឿនលឿនជាងសំឡង់
  • រាជរដ្ឋាភិបាលត្រូវកាត់បន្ថយទៅលើមុខចំណាយខាងយោធាសំណង់នាវាចម្បាំង ព្រមទាំងកាត់បន្ថយចំនូនកងទ័ពនិងយន្ដហោះ ។

៧. ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចម្ដេច ៖

  • កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦%
  • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩%
  • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% ( កាត់បន្ថយលើការសាង់សង់លំនៅដ្ឋាន ) ។
  • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់ ៣០%
  • តម្លើងទៅលើសេវាសុខភាព ២១% ។

៨. នៅអាណត្តិរបស់លោក តូនី ប៊ែ្លរ លោកបានដោះស្រាយវិបត្តិនយោបាយនិងសង្គមក្នុងប្រទេសដូចជា ៖

  • ធ្វើឪ្យមានសន្ដិភាពរវាងអង់គ្លេស និងអៀកឡង់ខាងជើង តាមរយៈកិច្ចព្រមព្រៀងសន្ដិភាពនៅខែ មេសា ឆ្នាំ១៩៩៨ ។
  • តម្លើងប្រាក់ខែឪ្យកម្មករដើម្បីឪ្យពួកគេមានស្ថិរភាពក្នុងការរស់នៅ ។

៩. ប្រទេសអៀកឡង់ស្ថិតនៅប៉ែកខាងលិចបំផុតនៃទ្វឺបអឺរ៉ុបនៅក្នុងមហាសាគរ អាត្លង់ទិក ដែលមានជួរភ្នំព័ទ្ធជុំវិញនៅប៉ែកកណ្ដាលលាតសន្ទឹងដោយវាលរាប ។

១០. សាធារណៈរដ្ឋអៀក ឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ ១៩៤៨ ដែលមានរដ្ឋធានីឈ្មោះឌីប ប៊្លីន ។ ជីវភាពរបស់ប្រជាជន គឺពឹងផ្អែកលើវិស័យកសិកម្មដូចជាដំឡូងបារាំង ការចិញ្ចឹមសត្វ និងនេសាទ ។
១១. អៀក ឡង់ខាងជើង ហៅថាអ៊ុល ស្ទ័រ មានរដ្ឋធានីឈញមោះ បេសហ្វាស់ដែលមានដែនដី ៦ រួមបញ្ចូលគ្នា ហើយជាទឹកដីអាណានិគមអង់គ្លេស និងមានប្រជាជនមួយភាគធំជានិគមជនមកពីប្រទេសអង់គ្លេស ។

១២. នៅឆ្នាំ ១៩៧២ រាជរដ្ឋភិបាលអង់គ្លេសបានលុបបំបាត់ស្វ័យភាពអៀកឡង់ខាងជើង ។ ទង្វើនេះបាននាំឪ្យកើតមានឡើងនូវអំពើភេវរកម្មមួយគួរឪ្យភ័យជើងខ្លាចមួយនៅឆ្នាំ ១៩៨៤ ។

Comments

×

×

One more step

Please login to share your idea

Register Login