Ask
Websites Login

សំណួរ

១. តើអាឡឺម៉ង់បានប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃណា ខែណា ឆ្នាំណា ?

២. តើយ៉ាល់តាជាទីក្រុងរបស់ប្រទេសណា ? ហើយសន្និសិទក្រុងយ៉ាល់តាត្រូវបានបង្កើតឡើងដើម្បីអ្វី ? សន្និសិទនេះធ្វើឡើងដោយប្រទេសណាខ្លះ ?

៣. ក្រោយសង្រ្គាមលកលើកទី ២ តើប្រទេសអាឡឺម៉ងបានបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ? គ្រប់គ្រងដោយប្រទេសណាខ្លះ ?

៤. តើអាឡឺម៉ង់ខាងលិចនិងអាឡឺម៉ងខាងកើតប្រកាន់យករបបនយោបាយដូចម្ដេច ? មានរដ្ឋធានីឈ្មោះអ្វីខ្លះ ?

៥. ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកគឺដើម្បីស្ដារទ្វីបអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញ តើពេញចិត្តផែនការនេះដែរទេ ? ហេតុអ្វី ?

. ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិច តើក្រុមសម្ព័ន្ធមិត្តបានធ្វើដូចម្ដេច ? នៅថ្ងៃណាខែណាឆ្នាំណា ?

៧. តើផ្លូវទៅប៊ែកឡាំងខាចលិចត្រូវបានបិទនៅឆ្នាំណា ? ហើយត្រូវបានបើកឡើងវិញនៅឆ្នាំណា ?

៨. តើរដ្ឋាភិបាលអាឡឺម៉ងត្រូវបានបង្កើតឡើងនៅឆ្នាំណា ? តាមរយៈសនិ្នសិទអ្វី ?

៩. តើសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ងខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃណា ខែណា ឆ្នាំ ?

១០. តើកំពែងក្រុងប៊ែងឡាំងត្រូវបានកសាងឡើងនៅថ្ងៃណា ខែណា ឆ្នាំណា ? ដោយប្រទេសណា ? កំពែងនេះមានបណ្ដោយប៉ុន្មាន ?

ចម្លើយ

១. អាឡឺម៉ងបានប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ១៩៤៥ ។

២. យ៉ាល់តាជាទីក្រុងរបស់សហភាពសូវៀតហើយសន្និសិទក្រុងយ៉ាល់តា ត្រូវបានបង្កើតឡើងដើម្បីកំណត់វាសនាប្រទេសអាឡឺម៉ងក្រោយសង្រ្គាមលោក លើកទី ២ និងផ្ដាច់ សរសៃឈាមប្រទេសនេះកុំឪ្យមានឪកាសបង្កសង្គ្រាមលើពិភពលោកជាថ្មីទៀត ។ សន្និសិទនេះធ្វើឡើងដោយប្រទេសអង់គ្លេសសហភាពសូវៀតនិងសហរដ្ឋអាមេរិក ។
៣. ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ងបានបែងចែកជា ២ ផ្នែកគឺ អាឡឺម៉ង់ ខាងលិចនិងអាឡឺម៉ង់ខាងកើត ។ គ្រប់គ្រងដោយ ៖

  • អាឡឺម៉ង់ខាងលិចគ្រប់គ្រងដោយកងទ័ពសម្ព័ន្ធមិត្តដែលរួមមានអង់គ្លេសនិងសហរដ្ឋអាមេរិក
  • អាឡឺម៉ង់ខាងកើតគ្រប់គ្រងដោយសហភាពសូវៀត ។

៤. អាឡឺម៉ង់ខាងលិចប្រកាន់យករបបនយោបាយ ៖

  • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបាន
  • អាឡឺម៉ងខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកឡាំង ។

៥. ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកគឺ ដើម្បីស្ដារទ្វីអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញគឺមិនពេញចិត្តនឹងផែនការនេះទេ ។ ពីព្រោះសហភាពសូវៀតវិញគឺមិនពេញចិត្តនឹងផែនការនេះមានទិសដៅទប់ស្ដាត់ការរីសាយចលនាកុំមុយនីស្ដនៅតាមប្រទេសលោកខាងលិចមួយចំនួនក្រោយសង្រ្គាម ។

៦. ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិច តើក្រុមសម្ព័ន្ធមិត្តបានប្រើយន្ដហោះ ៣៨០ គ្រឿងដើម្បីស្បៀងនិងគ្រឿងផ្គត់ផ្គង់ចំនួន ១៥០០០០០ តោនសម្រាប់ ផ្គត់ផ្គង់ប៊ែកឡាំងខាងលិចតាមស្ពានអាកាស ។

៧. ផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបានបិទនៅឆ្នាំ ១៩៤៨ ហើយត្រូវបើកឡើងវិញនៅឆ្នាំ ១៩៤៩ ។

៨. រដ្ឋាភិបាលអាឡឺម៉ងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ តាមរយៈសន្និសិទទីក្រុងវ៉ា ស៊ីនតោន ។

៩. សាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ងឬអាឡឺម៉ងខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ១៩៤៩ ។

១០. កំពែងក្រុងប៊ែកឡាំងត្រូវបានកសាងឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៦១ ដោយសហភាពសូវៀតហើយកំពែងនេះមានបណ្ដោយ ៤២ គម ។

(ភាគ២)

Comments

×

×

One more step

Please login to share your idea

Register Login