Ask
Websites Login

សំណួរ

១. តើការកសាងជញ្ជាំងក្រុងប៊ែកឡាំងបញ្ជាក់ថាដូចម្ដេច ?

២. តើការបោះឆ្នោតជាលើកដំបូងនៅអាឡឺម៉ង់ខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃណា ខែណា ឆ្នាំណា ?

៣. ក្រោមការដឹកនាំរបស់លោកខុនរ៉ាតអាដេណូអឺ តើសេដ្ឋកិច្ចអាឡឺម៉ងខាងលិចរីកចម្រើនអ្វីខ្លះ ?

៤. តើពិភពលោកគិតថាការបែងចែកប្រទេសអាឡឺម៉ង់ជាពីរ ? ហើយពិភពលោករស់នៅយ៉ាងដូចម្ដេច ?

៥. តើជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញថ្ងៃណា ខែណា ឆ្នាំណា ?

៦. តើការបង្រួបបង្រួមប្រទេសអាឡឺម៉ងមានប៉ុន្មានដំណាក់កាល ?

៧. តាមរយៈសន្ធិសញ្ញាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ១៩៩០ តើបានតម្រូវឪ្យពួកសម្ព័ន្ធមិត្តទាំងអស់ត្រូវធ្វើដូចម្ដេច ?

៨. តើកងទ័ពសម្ព័ន្ធមិត្តបានដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅឆ្នាំណា ?

៩. តើការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យតលើកត្តាអនុគ្រោះអ្វីខ្លះ ?

១០ . តើផលិតឧស្សាហកម្មនិងកសិកម្មដ៏ល្បីល្បាញរបស់អាឡឺម៉ង់ខាងលិចដែលឈានមុខគេនៅអឺរ៉ុបមានអ្វីខ្លះ ?

១១. ចូរនិយាយពីផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិច ។

ចម្លើយ​

១. ការកសាងជញ្ជាំងក្រុងប៊ែកឡាំងបញ្ជាក់ថាទ្វីបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមដែលជម្រុញឪ្យពិភពលោកស្ថិតលើផ្លូវសង្គ្រាម ។

២. ការបោះឆ្នោតជាលើកដំបូងនៅអាឡឺម៉ងខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៤៩ ។

៣. ក្រោមការដឹកនាំរបស់លោក ខុនរ៉ាតអាដេណូអឺ សេដ្ឋកិច្ចអាឡឺម៉ងខាងលិចរីកចម្រើនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចជាពិសេសគឺជាការធ្វើប្រទេសមានអធិបតេយ្យភាពឡើងវិញគឺការបំពាក់អាវុធ ។

៤. ពិភពលោកគិតថាការបែងចែកប្រទេសអាឡឺម៉ងជាពីរ គឺជាការអៀនខ្មាស់បំផុត ។ ហើយពិភពលោករស់នៅក្នុងភាពរំជើបរំជួលក្រោមព្យុះនៃសង្រ្គាមត្រជាក់អស់ជិតកន្លះសតវត្សដែលមានជញ្ជាំងក្រុងប៊ែកឡាំងជានិមិត្តរូប ។

៥. ជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញនៅថ្ងៃទី ១១​ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ ។ 

៦. ការបង្រួបបង្រួមប្រទេសអាឡឺម៉ងមាន៣ដំណាក់កាល ។ ដំណាក់កាលនីមួយៗត្រូវបានធ្វើឡើងដូចតទៅ ៖

  • ដំណាក់កាលទី ១ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ១៩៩០
  • ដំណាក់កាលទី ២ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ១៩៩០
  • ដំណាក់កាលទី ៣ នៅខែ កញ្ញា ឆ្នាំ ១៩៩៤ ។

៧. តាមរយៈសន្និសញ្ញាថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩៩០ បានតម្រូវឪ្យពួកសម្ព័ន្ធមិត្តត្រូវដកកងទ័ពចេញទាំងអស់ពីទឹកដីអាឡឺម៉ង់ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យសេរីភាពខាងនយោបាយពោលគឺអធិបតេយ្យភាពនិងឯករាជ្យជាតិ ។

៨. កងទ័ពសម្ព័ន្ធមិត្តបាកដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅខែកញ្ញា ឆ្នាំ ១៩៩៤ ។

៩ . ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកត្តាអនុគ្រោះមួយចំនួនដូចជា ៖

  • តំបន់រួមជាតំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ងហើយក៏ជាប្រភពថាមពលសម្រាប់រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម ។
  • ការសម្បូរហត្ថករដែលជាមានប្រាក់កំរ៉ៃថោកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ងខាងកើតនិងអឺរ៉ុបប៉ែកចាងត្បូង ដែលមានក្រិកយូហ្គោលស្លាវី និងតួកគី ជាដើម ។

១០. ឧស្សាហកម្មដ៏ល្បីល្បាញរបស់អាឡឺម៉ងខាងលិចដែលឈានមុខគេនៅអឺរ៉ុបមានរោងចក្រ គ្រឿងអគ្គីសនីរោងចក្រគីមី រោងចក្រស្លដែក និងរោងចក្រផលិតគ្រឿងម៉ាស៊ីនធំៗរួមទាំងផលិតផលកម្មចំនួនដូចជា ទឹកដោះសាច់ ផ្លែឈើ និងដំឡូងបារាំង ។ ១១. ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិចមានដូចតទៅ ៖

  • រដ្ឋត្រូវទទួលបន្ទុកលើកុមារចាប់ពីអាយុ៦ ឆ្នាំ ដល់ ១៤ ឆ្នាំ ។
  • កុមារត្រូវចូលរៀននៅបឋមសិក្សាចាប់ពីអាយុ ៦ ឆ្នាំ​ ដល់ ១០ ឆ្នាំ ។
  • ក្រោយពីបញ្ចប់នៅបឋមសិក្សាកុមារត្រូវបន្ដការសិក្សានៅថ្នាក់មធ្យមសិក្សាដែលជាសាលាតម្រង់ទិសវិជ្ជាជីវ និងជាគ្រិះសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ចូលរៀនថ្នាក់មហាវិទ្យាល័យ ។
  • អាឡឺម៉ង់ខាងលិចមានសាលាវិជ្ជាជីវៈចំនួន ៥៨៤ កន្លែងនិងសាកលវិទ្យាល័យចំនួន ៥៩ កន្លែង  ។

Comments

×

×

One more step

Please login to share your idea

Register Login