Ask
Websites Login

សំណួរ

១. តើលោក គ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី ៦ នៅឆ្នាំណា ? ដើម្បីអ្វី ?

២. តើលោកគ្រូតឆូវមានចំណុចខ្សោយដូចម្ដេច ? ហើយបានធ្លាក់ពីអំណាចនៅឆ្នាំណា ? ដោយសារអ្វី ?

៣. ក្រោយមរណៈភាពរបស់លោក គ្រូតឆូវ តើអំណាចត្រូវធ្លាក់ក្នុងដណ្ដាប់ដៃនរណា ? ហើយេពួកគាត់ដឹកនាំប្រទេសមានរីកចម្រើនដែរឬទេ ? ហេតុអ្វី ?

៤. តើនរណាឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ ? នៅឆ្នាំណា ? ហើយលោកគ្រូតឆូវប្រឈមមុខនឹងវិបត្តិអ្វីខ្លះ?

៥. តើការធ្វើកំណែនទម្រង់របស់ដើម្បិឪ្យទាន់សហរដ្ឋអាមេរិកបានទទួលជោគជ័យដែរឬទេ ? ហេតុអ្វី ?

៦. ហេតុអ្វីបានសហភាពសូវៀតក្លាយជាទី​ផ្សារធំរបស់អឺរ៉ុបខាងលិច ?

៧. តើការដឹកនាំនៅសហភាពសូវៀតក្នុងអាណត្តិលោក ប្រេស្នែវ ត្រូវពឹងផ្អែកលើអ្វីជាសំខាន់ ? ហើយតួនាទីដ៏សំខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំណា ?

៨. តើលោក គូបាឆួវបានឡើងកាន់អំណាចនៅឆ្នាំណា ? នៅអាយុប៉ុន្មាន ? ហើយជាការបើកសករាជថ្មីនៃអ្វី ?

៩. ដើម្បិទប់ទល់នឹងសហរដ្ឋអាមេរិក តើសហភាពសូវៀតបានជួយអ្វីខ្លះទៅកាន់ប្រទេសគុយបា ? ក្រៅពីប្រទេស គុយបា តើសហភាពសូវៀតបានជួយប្រទេសណាទៀត ? ជួយយ៉ាងដូចម្ដេច ?

១០. តើមានកត្តាអ្វីខ្លះដែលធ្វើឪ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀត ធ្លាក់ចុះ និងបាត់ជំនឿ ?

១១. តើហេតុអ្វីបានជាប្រទេសនៅក្រោមរណបសភាសូវៀតបានប្រកាសជាប្រទេសឯករាជ្យ ? ប្រទេសទាំងនោះមានប្រទេសណាខ្លះ ?

ចម្លើយ

១. លោកគ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី ៦ នៅឆ្នាំ ១៩៥៩ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសឪ្យតាមទាន់សហរដ្ឋអាមេរិកនៅឆ្នា ១៩៨០ គឺមានរយៈពេល ២០ ឆ្នាំ ។

២. លោកគ្រូតឆូវ មានចំនុចខ្សោយជាច្រើននៅលើផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដូចជាបរាជ័យខាងសេដ្ឋកិច្ចដែលមិនបានលើកស្ទួយឪ្យបានប្រសើរនិង ប្រហាក់ប្រហែលសហរដ្ឋអាមេរិក ។ លោកបានធ្លាក់ពីអំណាចនៅឆ្នាំ ១៩៦៤ ដោយសារបាត់ការគាំទ្រពីសហជិកបក្ស ។

៣. ក្រោយមរណៈភាពរបស់លោក គ្រូតឆូវ អំណាចត្រូវធ្លាក់ក្នុងដណ្ដាប់ដៃឥស្សរជនជាន់ខ្ពស់ នៃបក្សកុំមុយនីស្ដហភាពសូវៀតដែលមានវ័យចាស់ៗនិយមរបបអភិរក្ស ពួកគេបានដឹកនាំប្រទេស ពុំមានការរីកចម្រើនទេពីព្រោះពុំមានវេលាគ្រប់គ្រង់និងមិនបានធ្វើកំណេទម្រង់ ម៉្យាងទៀតឥស្សរជនទាំងនេះជាមនុស្សដែលមានសុខភាពមិនសូវល្អ ពោរពេញដោយជំងឺប្រចាំកាយច្រើន ហើយស្លាប់នៅក្នុងតំណែង ។

៤. នរណាឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ គឺលោក ប្រេស្នែវនៅឆ្នាំ ១៩៦៥ ។ លោក ត្រូវប្រឈមមុខនឹងវិបត្តិមួយចំនួនដូចជា ៖

  • វិបត្តិនយោបាយអន្តរជាតិ គឺសង្រ្គាមត្រជាក់​
  • វិបត្តិផ្ទៃក្នុងគឺបញ្ហាឳនភាពនៃសេដ្ឋកិច្ចសូវៀត

៥. ការធ្វើកំណែទម្រង់របស់លោក ប្រេស្នែវដើម្បីឪ្យទាន់សហរដ្ឋអាមេរិកមិនបានទទួលជោគជ័យទេ ពីព្រោះថាសហរដ្ឋអាមេរិកជាសង្គមសម្ភារៈនិយមដែលមនុស្សរស់នៅពោរពេញទៅដោយសម្ភារៈដែលរត់តាមចង្វាក់នៃលឿនបច្ចេកទេសវិទ្យាទំនើបៗ ។

៦. បានជាសហភាពសូវៀតបានក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀត បានជួយនឹងវិបត្តិកសិកម្មយ៉ាងធ្ងន់ ពោលគឺ ផលិតផលមិនឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដូចជា ស្រូវសាឡី ទឺកដោះសាច់ បន្លែ និងផ្លែឈើ ។

៧. ការដឹកនាំនៅសហភាពសូវៀតក្នុងអាណត្តិលោក ប្រេស្នែវ ត្រូវពឹងផ្អែកលើសមាជិកបក្ស កុំមុយនីស្ដជាសំខាន់ ដែលមានចំនួន ១៧លាននាក់ នៅទូទៅប្រទេស ហើយតួនាទិដ៏សំខាន់នេះបានកើតមានឡើងនៅឆ្នាំ ១៩១៧ ។

៨. លោក គូបាឆូវ បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ នៅអាយុ ៥៤ឆ្នាំ នេះគឺជាបើកសករាជថ្មីនៃមេដឹកនាំសហភាពសូវៀតដែលបានបញ្ចប់របបដឹកនាំដោយព្រឹទ្ធាចារ្យ និយម ។

៩. ដើម្បីសទប់ទល់នឹងសហរដ្ឋអាមេរិក សហភាពសូវៀតបានផ្ដល់ជំនួយចំនួន ៤ ពាន់លាន ដុណ្លរសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំៗ ព្រមទាំងផ្ដល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ច ផងដែរទៅកាន់ប្រទេសកុយប ។ មិនប៉ុណ្ណោះក៏បានអនុញ្ញាតឪ្យប្រទេសគុយបានាំស្កររហូតដល់ធ្វើឪ្យដួលរលំផលស្ករសក្នុងស្រុក ។ ក្រៅពីប្រទេសគុយបា សហភាពសូវៀតក៏បានជួយប្រទេសមួយចំនួនទៀតផងដែរដូចជា ៖

  • ផ្ដល់ជំនួយដល់ប្រទេសអារ៉ាប់នៅឆ្នាំ ១៩៦៧ ដើម្បិប្រឆាំងនឹងប្រទេសអ៉ីស្រាអែលក្នុងសង្រ្គាម៦ថ្ងៃ ។
  • ការលើកទ័ពចូលប្រទេសអាហ្គានីស្ថាន នីថ្ងៃទី ២៧ ធ្នូ ១៩៧៩ ដើម្បីគាំទ្ររបបដឹកនាំថ្មីដែលមាននិន្នាការទៅរកសហភាពសូវៀត ។
  • ការផ្ដល់ជំនួយដល់ប្រទេសនៅអឺរ៉ុបខាងកើត ដើម្បិទ្រទ្រង់បក្សសម័្ពន្ធវ៉ាសូវី និងអង្គការកូមេកុង ។

១០. កត្តាដែលធ្វើឪ្យនយោបាយរបស់កុំមុយនីស្ដសូវៀតធ្លាក់ចុះ និងបានជំនឿមាន ៖

  • វិបត្ដិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួសប្រមាណដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជិះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។
  • វិបត្តិខាងសង្គម ដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហាពុករលួយចាប់ពីថ្នាក់ ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈភាព​ ។

១១. ពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឪ្យអនុ្តរាគមន៍ខាងវិស័យយោធាទៀតហើយ ។ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី ២ ដែលមានគំនិតដើរតាមលទ្ធិប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចបានប្រកាសឯករាជ្យ​ ជាបន្ដបន្ទាប់ ។ ប្រទេសទាំងនេះរួមមាន អាឡឺម៉ងខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងប៊ូឡូញជាដើម ។

Comments

×

×

One more step

Please login to share your idea

Register Login