Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុព្វកថារបស់សមាគមអាស៊ានរួមមាន ៖ យើងជាប្រជាជន នៃរដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍តំណាងដោយ ប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសព្រុយនេដារូសាឡាម ព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឥណ្ឌូណេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៏និងសាធារណរដ្ឋសង្គមនិយមវៀតណាម ៖

  • ដោយកំណត់សម្គាល់ ប្រកបដោយសេចក្តីពេញចិត្តចំពោះសមិទ្ធផលសំខាន់ៗ និងការពង្រីករបស់អាស៊ាន​ចាប់តាំងពីការបង្កើតសមាគមនេះ នៅទីក្រុងបាងកក តាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការណ៍អាស៊ាន ។
  • ដោយរំឮកឡងវិញនូវ សេចក្តីសម្រេចចិត្តបង្កើតធម្មនុញ្ញអាស៊ាន ដែលកំណត់ក្នុងកម្មវិធីសកម្មភាព ក្រុងវៀតចន្ទន៍សេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡុំពួរស្តីពីការបង្កើតធម្មនុញ្ញអាស៊ាន និងសេចក្តីថ្លែងការណ៍ ទីក្រុងសសេប៊ូស្តីពីផែនការលម្អិតនៃធម្មនុញ្ញអាស៊ាន ។
  • ដោយយកចិត្តទុកដាក់ ចំពោះអត្ថិភាពនៃផលប្រយោជន៍និងការពឹងពាក់គ្នាទៅវិញទៅមក ក្នុងចំណោមប្រជាជននិងរដ្ឋសមាជិកអាស៊ាន ទៅតាមភូមិសាស្រ្ត គោលដៅរួមនិងជោគវាសនារួមគ្នា ។
  • ដោយបានយល់ច្បាស់ និងរួបរួមគ្នា ក្រោមចក្ខុវិស័យមួយអត្តសញ្ញាណមួយ និងសហគមន៍មួយ ដែលរួមរស់ជាមួយគ្នា ប្រកប ដោយសុភមង្គល ។
  • ដោយរួបរួមគ្នា ក្នុងគោលបំណងនិងឆន្ទៈរួមដើម្បីរស់នៅក្នុងតំបន់មួយប្រកបដោយសន្តិភាព សន្តិសុខ និងស្ថេរភាពយូរអង្វែង កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពវិបុលភាពនិងវឌ្ឍនភាពសង្គម និងដើម្បីលើកតម្កើងសារប្រយោជន៍ ជាសារវន្ត ឧត្តមគតិ និងគោលបំណងប្រាថ្នារបស់យើង ។
  • ដោយគោរព ចំពោះសារៈសំខាន់ ជាមូលដ្ឋាននៃមិត្តភាពសហ ប្រតិបត្តិការ និងគោលការណ៍អធិតេយ្យភាពសមភាព បូរណ ភាពទឹកដី​ការមិនជ្រៀតជ្រែកកិច្ចការក្នុងគោលការណ៍កុងសងើស៊ីស និងការឯកភាពក្នុងពហុភាព ។
  • ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ ការគោរព និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ។
  • ដោយមានការសម្រេចចិត្ត ថានឹងធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគតរបស់មនុស្សជំនាន់ក្រោយ និងចាត់ទុកភាពសុខ ដុមរមនា ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាជនចម្បង ក្នុងដំណើរការកសាងសហគមន៍អាស៊ាន ។
  • ដោយមានជំនឿជាក់ ទៅលើតម្រូវការចាំបាច់ ក្នុងការពង្រឹងចំណងសាមគ្គីភាពក្នុងតំបន់ ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានដែលមានការរួបរួមផ្នែកនយោបាយ សមាហរណកម្មសេដ្ឋកិច្ច និងការទទួលខុសត្រូវសង្គម ដើម្បីឆ្លើយតប្រកបដោយប្រសិទ្ធិភាពចំពោះការប្រឈមនិងកាលានុវត្តភាព ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ។
  • អាស្រ័យហេតុនេះ តាមរយៈធម្មនុញ្ញនេះ សម្រេចបង្កើតក្របខណ្ឌច្បាប់ និងស្ថាប័នសម្រាប់អាស៊ាន ។ ហើយដើម្បីសម្រេចគោលដៅ ប្រមុខរដ្ឋ ឬរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ាន បានជួបប្រជុំគ្នានៅប្រទេសសិង្ហបុរីនាឳកាសជាប្រវត្តិសាស្រ្តនៃខួបអនុស្សាសវរីយ៍លើកទី៤០នៃការបង្កើតអាស៊ានបានឯកភាពគ្នាលើធម្មនុញ្ញនេះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login