Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយាយដូចតទៅ ៖

ក. គុណសម្បត្តិរបស់កម្ពុជា

  • មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល
  • ងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម
  • លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត
  • មានសន្តិភាព និងសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ាន
  • មានការផ្លាស់ប្តូរគ្នាផែ្នកចំណេះដឹង លើផ្នែកសង្គមកិច្ច វប្បធម៌ ព្រមទាំងប្រពៃណី ទំនៀមទម្លាប់ រវាងសមាជិកអាស៊ានទាំងអស់
  • ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីថែមទៀត
  • ការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
  • ទទួលបាននូវការខ្ចីប្រាក់ច្រើនថែមទៀតពីធនាគារអភិវឌ្ឍអាស៊ី (ADB) និងបណ្តាប្រទេសជាមិត្រទាំង៩ក្នុងអត្រាការប្រាក់ទាប និងរយៈពេលយូរ
  • លេចមុនមាត់លើឆាកអន្តរជាតិមានមុខមាត់ស្មើនឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព
  • ទទួលបាននូវផលចំណេញយ៉ាងច្រើន ខាងផ្នែកកិច្ចការនយោបាយការបរទេស និងកិច្ចការសេដ្ឋកិច្ច
  • ទទួលផលប្រយោជន៍ពីការអភិវឌ្ឍខាងវិស័យផ្សេងដូចជាវិស័យកសិកម្ម និងទេសចរណ៍
  • ទទួលបាននូវបទពិសោធ ពីខ្លឹមសារសំខាន់នៃតំបន់និយម និងសាកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត
  • អាស៊ាន បានជួយឱ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់នយោបាយក្នុងតំបន់ និងលើឆាកអន្តរជាតិ
  • កម្ពុជាបានស្រូបយកឳកាសសេដ្ឋកិច្ចពីអាស៊ានតួយ៉ាងការលំចេញនូវសម្ភារៈវាយណភណ្ឌ សិប្បកម្ម ស្មូនក្អម ឆ្នាំង កៅស៊ូ ជាដើម
  • អាចបញ្ចូលចរន្ត និងលំនាំនៃការចម្រើនលូតលាស់ខាងផ្នែកសេដ្ឋកិច្ច
  • អាចវាស់បាននូវកម្រិតល្បឿន លូតលាស់របស់សេដ្ឋកិច្ចនិងធ្វើកំណែទម្រង់ផ្សេងៗ
  • ទទួលបាននូវការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងកាត់បន្ថយភាពក្រីក្រ
  • រាល់និស្សិតជាច្រើននិងទទួលបានអាហាររូបករណ៍ទៅបណ្តុះបណ្តាលនៅប្រទេសអាស៊ានជាដើម ។

ខ. គុណវិបត្តិរបស់កម្ពុជា

  • ធនធានមនុស្ស និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា នៅមានកម្រិតនៅឡើយ ពោលគឺកម្រិតទាប
  • ការនាំទំនិញចេញមានកម្រិតទាប ជាងការនាំទំនិញចូល
  • ការអនុវត្តប្រព័ន្ធច្បាប់តុលាការ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅមានកម្រិតទាប
  • កម្ពុជាជាទីផ្សាររបស់គេ
  • កម្ពុជាមិនអាចជាដៃគូរប្រឡងប្រជែងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន
  • កម្ពុជារស់ដោយសារជំនួយជាង៦០
  • កម្ពុជាត្រូវប្រឈមនឹងបញ្ហាផ្សេងៗទៀត
  • កម្ពុជានឹងឈានទៅរកការខ្វះការងារធ្វើ
  • កម្ពុជានឹងឈមមុខនឹងអំពើពុករលួយជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login