Ask
Websites Login

ព្រះគម្ពីរ/គម្ពីរប៊ីប​ នៃគ្រិស្តសាសនិក​​ ​រួមបញ្ចូល ដោយកណ្ឌគម្ពីរឬសៀវភៅ ចំនួន៦៦ (សញ្ញាចាស់​៣៩, សញ្ញាថ្មី២៧)។​ តើកណ្ឌនីមួយ​ៗ​ និយាយពីអ្វី?

(សញ្ញាចាស់)

១.លោកុប្បត្តិ​៖ សៀវភៅស្ដីពីដើមកំណើត/ចំណាប់​ផ្ដើម

២.និក្ខមនំ៖ សៀវភៅស្ដីពីការប្រោសលោះ

៣.លេវីវិន័យ៖ "អ្នករាល់គ្នាត្រូវបរិសុទ្ធ"

៤.ជនគណនា៖ ដំណើរឆ្ពោះទៅដែនដីសម្រាកនៃព្រះជាម្ចាស់

៥.ចោទិយកថា​/ទុតិយកថា៖ សៀវភៅ​រម្លឹកដាស់តឿន

៦.យ៉ូស្វេ​៖ សៀភៅស្ដីពីសង្រ្គាមចាប់យកដី

៧.ចៅហ្វាយ៖ សភាពគ្មានជំនឿនៃប្រជាជន​របស់ព្រះជាម្ចាស់

៨.រូថ​៖ សេចក្ដីសម្រាក​ ពីសំណាក់ "ញាតិអ្នកលោះ"

៩, ១០.សាមូអែលទី១និងទី២៖ ស្ដេច២អង្គដំបូង នៃប្រទេសអ៊ីស្រាអែល

១១, ១២.ពង្សាវតារក្សត្រទី១និងទី២៖​ ធ្លាក់ចុះពី​កិត្តិយស​ ចូលទៅក្នុង​ទាសភាព

១៣, ១៤.របារក្សត្រទី១និងទី២៖ យូដា​ក្នុងអំឡុងសម័យរាជានិយម

១៥, ១៦, ១៧.អែសរ៉ា​,​ នេហេមា,​ អេសធ័រ៖ សំណល់ជនជាតិ​ជ្វីហ្វ​ ត្រឡប់​ពីបំបរ​បង់​ មកកាន់​ទឹកដីកំណើតវិញ

១៨.យ៉ូប​៖ ស្គាល់ព្រះជាម្ចាស់​ច្បាស់ជាងមុន​ តាមរយៈគ្រោះអកុសល

១៩.ទំនុកតម្កើង៖ "ព្រលឹងខ្ញុំអើយ សរសើរព្រះអម្ចាស់ទៅ"

២០.សុភាសិត៖ ដើរដោយកោតខ្លាចព្រះអម្ចាស់

២១.សាស្ដា៖ ក្រោមថ្ងៃ គ្រប់យ៉ាងឥតប្រយោជន៍, ក្នុងព្រះជាម្ចាស់​ មានសង្ឃឹម

២២.បទចម្រៀងសាឡូម៉ូន​៖ សហភាព និង​សម្ពន្ធភាព

២៣.អេសាយ៖ បល្ល័ង្ករុងរឿងនៃយេហូវ៉ាអង្គបរិសុទ្ធ

២៤.យេរេមា៖ សៀវភៅស្ដីពីការកាត់សេចក្ដី

២៥.បរិទេវ/សំណោក៖ យំសោក​កាន់ទុក្ខ

២៦.អេសេគាល៖ សិរីរុងរឿងនៃព្រះ​អម្ចាស់

២៧.ដានីអែល៖ ព្រះជាម្ចាស់​ឃុំគ្រងពិភពលោក

២៨, ២៩, ៣០.​យ៉ូណាស, ​អេម៉ុស, ​ហូសេ៖ ហោរា/ព្យាការី​"តូច" ដែលប្រចាំការ​ នៅអ៊ីស្រាអែល​ (អ៊ីស្រាអែលខាង​ជើង)

៣១, ៣២, ៣៣, ៣៤, ៣៥, ៣៦.អូបាឌា,​ យ៉ូអែល​, ​មីកា,​ណាហ៊ុម​, សេផានា,​​ ហាបាគូក​៖ ហោរា/ព្យាការី"តូច"​ ដែលប្រចាំការ​ នៅយូដា (អ៊ីស្រាអែលខាងត្បូង)

៣៧, ៣៨, ៣៩.ហាកាយ,​ សាការី, ម៉ាឡាគី៖ ហោរា/ព្យាការី ក្រោយសម័យបំបរ​បង់ 

(សញ្ញាថ្មី)

៤០.ម៉ាថាយ​៖ ព្រះយេស៊ូ​ និងនគរ/ប្រទេសសន្យានៃទ្រង់

៤១.ម៉ាកុស៖ ព្រះយេស៊ូជាអ្នកបម្រើ

៤២.លូកា៖ "បុត្រមនុស្ស" នៅក្នុងជំនុំចំណោមមនុស្ស​

៤៣.យ៉ូហាន៖ ជីវិតក្នុងព្រះយេស៊ូបុត្រនៃព្រះជាម្ចាស់

៤៤.កិច្ចការ៖ ចំណាប់ផ្ដើមនៃក្រុមជំនុំគ្រិស្តបរិស័ទ

៤៥.រ៉ូម៖ សេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ សម្រាប់មនុស្សបាប

៤៦.កូរិនថូសទី១៖ បញ្ហានៃក្រុមជំនុំនៅមូលដ្ឋាន

៤៧.កូរិនថូសទី២៖ ព័ន្ធកិច្ច​ជាសាវកនៃ​លោកប៉ូល

៤៨.កាឡាទី៖ ដោះឱ្យរួច​ពីចំណង

៤៩.អេភេសូ៖ ព្រះគ្រិស្ដ​និងក្រុមជំនុំ

៥០.​ភីលីព៖ ជីវិតក្នុងព្រះគ្រិស្ដ

៥១.កូឡូស៖ ព្រះគ្រិស្ដ​ជាសព្វគ្រប់បែបយ៉ាង

៥២.ថែស្សាឡូនី​ច​ទី១៖ ព្រះអម្ចាស់យេស៊ូនឹងមក​ម្ដងទៀត

៥៣.ថែស្សាឡូនី​ចទី២៖ ទ្រង់មិនទាន់មកទេ

៥៤.ធីម៉ូថេទី១៖ សាសនិកភាព​ និងតំហែទាំពីគ្រូគង្វាល

៥៥.ធីម៉ូថេទី២៖ សេចក្ដីអត់ធន់ និងការ​បែងញែក ក្នុងព័ន្ធកិច្ចបម្រើ

៥៦.ទីតុស៖ ស្អិតស្អាងដោយគោល​លទ្ធិនៃព្រះជាម្ចាស់

៥៧.ភីលេម៉ូន៖ សំណើសុំឱ្យ​អភ័យទោស

៥៨.ហេប្រឺ៖ ចូរពិចារណា​ អំពីព្រះយេស៊ូសង្ឃជាន់ខ្ពស់បំផុតរបស់យើងនោះចុះ

៥៩.យ៉ាកុប៖ ជំនឿរស់

៦០.ពេត្រុស​ទី១៖ ការល្បងល,​ ​​ជីវិតបរិសុទ្ធ, ការយាងមក​នៃព្រះអម្ចាស់

៦១.ពេត្រុស​ទី២៖ ទំនាយពិត, ទំនាយក្លែងក្លាយ

៦២.យ៉ូហានទី១៖ ភាតរ​ភាពជាមួយព្រះជាម្ចាស់​ និងកូនៗ​របស់ទ្រង់​

៦៣.យ៉ូហានទី២៖ សេចក្ដីពិត​និងគ្រិស្ដៀន

៦៤.យ៉ូហានទី៣៖ សុខុមាលភាពខាងវិញ្ញាណ និងភាពចម្រុង​ចម្រើន

៦៥.យូដាស៖ រក្សាខ្លួន ក្នុងសេចក្ដីស្រឡាញ់​ នៃព្រះជាម្ចាស់

៦៦.វិវរណៈ៖ ការបើកសម្ដែងពីព្រះយេស៊ូគ្រិស្ត,​ និមិត្តស្ដីពីអវសាន​កាល​នៃពិភពលោក

(ដកស្រង់​ពីសៀវភៅ​ Jesen's Survey of the Old Testament និង​ Jensen's Survey of the New Testament, និពន្ធដោយ​ Irving L. Jensen, បោះពុម្ពដោយ​ The Moody Bible Institute of Chicago, ឆ្នាំ១៩៧៨ និង១៩៨១)

Comments

×

×

One more step

Please login to share your idea

Register Login