Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វត្ថុបំណងសំខាន់បំផុតរបស់ AFTA គឺដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់ អាស៊ានដែលជាមូលដ្ឋានផលិតកម្មមួយសម្រាប់ទីផ្សារពិភពលោក ។ ជំហានដ៏សំខាន់នៅក្នុងទិសដៅនេះ គឺសេរីភាវូបនីកម្មពាណិជ្ជកម្មនៅក្នុងតំបន់តាមរយៈការលុប បំបាត់របាំងមិនមែនពន្ធគយក្នុងតំបន់ ។ កិច្ចការនេះនឹងជះឥទ្ធិពលដល់ការធ្វើវិស័យផលិតកម្ម អាស៊ានកាន់តែមានប្រសិទ្ធភាព និងបង្កើនការ​ប្រកួតប្រជែងនៅក្នុងទីផ្សារពីពិភពលោក ។ ស្របពេលជាមួយគ្នានេះអ្នកប្រើប្រាស់នឹងទទួល​បានទំនិញពីផលិតកម្មការ ដែលកាន់តែមានប្រសិទ្ធ ភាពឡើងនៅក្នុងអាស៊ាន ដូច្នេះននឹងបង្កើតឡើងនូវពាណិជ្ជកម្មក្នុងរង្វង់អាស៊ាន ។ នៅពេលដែលភាពប្រកួតប្រជែងខាងតម្លៃរបស់ ឧស្សាហកម្មផលិតទៅក្នុងតំបន់អាស៊ាន ត្រូវបានធ្វើឱ្យប្រសើរឡើងព្រមជាមួយនឹងទំហំដ៏ធំនៃទីផ្សារ វិនិយោគិនអាចធ្វើឱ្យផលិតកម្មទ្រង់ ទ្រាយធំបាន ។ ក្នុងលក្ខខណ្ឌបែបនេះអាស៊ានសង្ឃឹមថានិងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ច្រើនថែមទៀតចូលមកក្នុងតំបន់អាស៊ាន ។ បញ្ហានេះនឹងជំរុញឱ្យមានការលូតលាស់នៃឧស្សាហកម្មទ្រទ្រង់នៅក្នុងតំបន់វិនិយោគផ្ទាល់ពីបរទេសជាច្រើន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login