Answer 1


user icon Panha 2017-06-30 03:10

គ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះថាគ្រូបង្រៀនគឺជាអ្នកកសាងធនធានមនុស្ស មកពីពាក្យថាវិស្វករនិងព្រលឹង៖

វិស្វករៈ អ្នកធ្វើឲ្យសម្រេចការងារពលកម្ម (រាងកាយ ខួរក្បាល )ជាអ្នកមានគំនិតច្នៃប្រឌិត បង្កើតថ្មីនូវការងារបច្ចេកទេសគ្រប់បែបយ៉ាង។

ព្រលឹងៈ មានវិញ្ញាណជានិច្ច មិនបាត់បង់ ឬផ្លាស់ប្តូរ។ដូចនេះវិស្វករនៃព្រលឹងជាអ្នកធ្វើឲ្យបញ្ញាញាណមានការរីកចម្រើនឈ្លាសវៃ។

គ្រូបង្រៀនជាវិស្វករនៃព្រលឹងជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីមនុស្ស ជាអ្នកបង្ហាញសេចក្តីសុខ និងការរីកចម្រើនជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅ គឺជាឃ្លាំងបញ្ញាញាណ និងជាអ្នកកសាងគ្រឹះនៃជីវិតមនុស្សលោក។


Answer 2


គេតែងពោលថា “គ្រូបង្រៀនជាវិស្វករព្រលឹង” ធ្វើការបកស្រាយដូចតទៅ៖

  1. វិស្វករ មានន័យជាអ្នកសាងសង់។
  2. ព្រលឹង មានន័យថាជាវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនមនុស្ស។ មនុស្សគ្មាន ព្រលឹងប្រាកដជាក់ជាស្លាប់ មិនខាន។

គ្រូបង្រៀន ត្រូវបានគេចាត់ទុកថាជាវិស្វករព្រលឹងមានន័យថាគ្រូបង្រៀនខុសពីមន្រ្ដីរាជការ

ទៀតៗ។ វិស្វករព្រលឹងរបស់គ្រូ គឺសម្ដៅលើតួនាទីរបស់គ្រូក្នុងការកសាងមនុស្សឲ្យក្លាយទៅជាអ្នកមានព្រលឹងពោលគឺមនុស្ស ដែលមានចំនេះដឹងជ្រៅជ្រះ ប្រកបដោយ មនសិការ សីលធម៌ (Morality) និងគុណធម៌ (Virtue)។ ឯវិស្វករសំណង់ មានតួនាទីជា អ្នកសាងសង់នូវអាគារស្ពាន សាលារៀនផ្លូវថ្នល់ជាដើម ការសាងសង់អគារ ស្ពានធំៗ វាមានភាពងាយស្រួល ជាការការកសាងបណ្តុះបណ្តាលធនធានមនុស្ស ព្រោះរាល់វត្ថុដែលយកមកប្រើប្រាស់ សុទ្ធតែជាវត្ថុដែលដែលគ្មានវិញ្ញាណ។ ផ្ទុយទៅវិញចំពោះគ្រូបង្រៀនពិតជាមានភាពលំបាកណាស់ ក្នុងការបណ្តុះបណ្តាលមនុស្សឲ្យមានធនធាន ។

មនុស្សមានធនធាន៦យ៉ាងគឺ៖

  1. ចំណេះដឹង (Knowledge)
  2. សីលធម៌ (Morality)
  3. ជំនាញ (Talented)
  4. បញ្ញា (Intelligence)
  5. បំណិនប្រសប់ (Experiences)
  6. កាយសម្បទាំមាំមួន (Physical Build)

ម៉្យាងវិញទៀត គ្រូបង្រៀន ប្រសិនបើអ្នកអប់រំមនុស្សខុស គឺខុសមួយជីវិត នេះជាគ្រោះថ្នាក់ដ៏ធំបំផុត សម្រាប់អាជីពជាគ្រូបង្រៀន។ ដូច្នេះគ្រូបង្រៀនត្រូវមានបម្រុងប្រយ័ត្នខ្ពស់ ក្នុងការអប់រំមនុស្ស ទើបសក្តិសមទៅនឹងពាក្យថា “ គ្រូបង្រៀនជាវិស្វករព្រលឹង ”


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login