Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-05-16

ពេលរៀបអាពាហ៍ពិពាហ៍គេត្រូវ ៖

១. ព្រលឹមធ្មាយ ឬមហា(ភាគច្រើនមហា) ចូលទៅសុំអនុញ្ញាតពីលោកមេបា

  • សូមទានខ្ញុំបាទ មហាទេព មហាមន្ត្រី មហាភក្តី ទាំងបីនាក់ព្រមទាំងអ្នកមុខ អ្នកការ ចូលប្រតិបត្តិ លោកមេបា សូមផ្លូវលោកដើរសូមជណ្តើរលោកឡើង សូមផ្ទះលោក​និយាយការ។
  • លោកមេបាអនុញ្ញាត
  • មហាបន្ត សុំដីសង់រោងផ្កាស្លា រោងការ ​និងរោងដាំបាយ
  • លោកមេបាអនុញ្ញាត
  • មហាបន្ត​ សុំវាលលែងក្របី សុំព្រៃកាប់ឈើសង់រោង រកអុសសុំត្រពាំងដងទឹក (ត្រង់ចំណុចនេះលោកមេបានិយាយម្តងមួយវគ្គៗ) កាលបើលោកមេបា​អនុញ្ញាតសព្វគ្រប់ហើយ មហាសូមដកខ្លួន ចុះទៅជម្រាបអាចារ្យតាមតំណើរ។

២. អាចារ្យកាលបើជ្រាបហើយត្រូវមើលដីសង់ តាមខែ ត្រង់ណារោងផ្កាស្លា ត្រង់ណារោងការ ត្រង់ណារោងដាំបាយ។

៣. កំណត់ទីកន្លែងបានហើយ អាចារ្យអុជទៀនធូម សុំទឹក សុំដី សុំទីសង់រោង ពីភូមិករព្រះធរណី អ្នករក្សាទឹកដី។

៤. អ្នកធ្វើរោងតាមបញ្ជាអាចារ្យ

៥. ល្ងាចមហាទាំងបី (ឥឡូវឃើញតែម្នាក់ទេ) ឯកូនមហាទាំងពីរនាក់ប្រុសទាំងពីរនាក់ ឬកូនធ្មាយទាំងពីរនាក់ ស្រីទាំងពីរនាក់ (ឥឡូវឃើញពីរដែរតែប្រុសមួយស្រីមួយ)។ ព្រមទាំងអ្នកមុខអ្នកការ ចូលទៅសុំគាល់លោក មេបាសុំអនុញ្ញាតរៀបពិធីចូលរោង គោះគងទូងភារី កូតទ្រផ្លុំប៉ី ដេញចាប៉ី ដេញសាដៀវ ប្រគុំតន្រ្តីតាមប្រពៃណី​ សូមលោកមេបាកុំភ្ញាក់ផ្អើល។

  • លោកមេបាអនុញ្ញាតហើយ
  • មហាត្រឡប់មករោងវិញ ជម្រាបលោកអាចារ្យថា លោកមេបាព្រមហើយ។
  • លោកអាចារ្យបញ្ជាឱ្យ​ ក្រាលកន្ទេលដាក់ខ្នើយ ក្រាលសំពត់ពីលើខ្នើយបែរមុខទៅរកកម្លាំងថ្ងៃ។ អាចារ្យរៀបផ្លែឈើ បាយសម្ល អុជទៀនធូបផ្កាភ្ញី រួចឱ្យភ្លេងលេងបទហោមរោង។ បន្ទាប់មកទៀតអាចារ្យបួងសួងសុំមេមត់ចាស់ស្រុក ភូមិករព្រះធរណី ពពួកទេវតាឱ្យជួយផ្តល់សេចក្តីសុខ សេចក្តីចម្រើនដល់ពិធីមង្គលការនេះ។
  • ពេលយប់មហាទាំងបី ទៅសុំគាល់លោកមេបាសូម អនុញ្ញាតគោលការពិធីមង្គលការនេះធ្វើអ្វីខ្លះទៅខាងមុខ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login