Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីសេដ្ឋកិច្ច របស់ចេនឡា ?

២. ចូរនិយាយពី នយោបាយរបស់ហ្វូណន ?

៣. ចូរនិយាយពី រដ្ឋបាលសម័យហ្វូណន ?

ចម្លើយ

១. សម័យចេនឡា សេដ្ឋកិច្ចលែងពឹងផ្អែកទៅលើវិស័យពាណិជ្ជកម្មដូចសម័យហ្វូណនទៀតហើយ គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ។ នេះក៏ដោយសារ ខ្មែរធ្វើការផ្លាស់ប្តូរមជ្ឈមណ្ឌលនយោបាយថ្មី មកនៅកណ្តាលប្រទេសនិងម្យ៉ាងទៀត ដោយសារពាណិជ្ជកម្មចិន បានធ្វើដំណើរត្រង់ទៅកំពង់ផែឥណ្ឌូនេស៊ី ដោយចិនបានបោះបង់ចោលកំពង់ផែអូកែវរបស់ខ្មែរ ។

២. នយោបាយរបស់អាណាចក្រហ្វូណន រៀបចំបែបឥណ្ឌា​ ។ អ្នកដឹកនាំគង់នៅលើប្រាសាទឈើ ដែលមានច្រើនជាន់ និងមានរបងព័ទ្ធជុំវិញ ។ ព្រះរាជាមានជាស្តេច គុរុងវ្នំ ព្រោះព្រះអង្គយ៉ាងលើងទៅលើភ្នំ ដើម្បីធ្វើពីធីសក្ការៈបូជាជាប្រចាំ  ។ ព្រះរាជាស្នងរាជពីព្រះបិតាទៅបុត្រ ឬក៏ជាប់ខ្សែស្រឡាយខាងមាតា ឬខាងស្រី ។

          ព្រះរាជាអនុវត្តនយោបាយពង្រីកទឹកដី វាយយកប្រទេសតូចដាក់ជាចំណុះ ។ ពេលឈ្នះសង្គ្រាមគេតែង ចាប់ឈ្លើយសឹក និងប្រមូលលទ្រព្យសម្បត្តិ ជាជ័យភ័ណ្ឌ ។ ព្រះរាជាគឺស្តេចចក្រវាឡ នៅលើស្តេចសាមន្តរដ្ឋទាំងឡាយ ។ ប្រការនេះនាំឲ្យមានអំណាចស្តេចត្រាញ់ច្រើន ។

          នយោបាយការបរទេស ព្រះរាជាហ្វូណន បានចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសចិន និងឥណ្ឌា ។ នយោបាយការបរទេសមានភាពមមាញឹកខ្លាំង ដើម្បីធ្វើពាណិជ្ជកម្ម វប្បធម៌និងនយោបាយគាបសង្កត់ ប្រទេសតូចៗដាក់ជាចំណុះ ។

៣. ព្រះរាជាមានមន្រ្តីឆ្វេង និងស្តាំ ។ មន្រ្តីឆ្វេងអង្គុយនៅខាងឆ្វេងនិងមន្ត្រីស្តាំ និងស័កិ្តធំជាង អង្គុយនៅខាងស្តាំ ។ ក្រៅពីនេះមានមន្រ្តី ដែលឈរនៅតាមបណ្តាបុរៈជាច្រើនទៀត ។ ព្រះរាជា ប្រទានសវនាការ ដល់ពួកមន្ត្រី និងអស់ប្រជានុរាស្រ្ត ។ ពេលយាងចេញទៅណាមកណា ព្រះរាជាគង់ប្រថាប់នៅលើដំរី ឯព្រះមហេសី និងស្រីស្នំ ជិះគ្រែស្នែងនិងមានសេនាជាច្រើនដើរហែរហម ។ ប្រជារាស្រ្តបង់ពន្ធដារជូនរដ្ឋជា មាស​ ប្រាក់ គុជ គ្រឿងក្រអូប ស្រូវ ជាដើម



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login