Ask
Websites Login
ពីប្រធានបទៈតម្លៃ
ដោយ: Hokheng Hou ​ នៅ 2017-12-08

ហេតុអ្វីបានជាពេលចូលហាងប្រេនៗ មនុស្សមិនតថ្លៃតំលៃ តែនៅតាមហាងធម្មតាបែរជាតថ្លៃ?


សង្គេតឃើញថា នៅពេលមនុស្សភាគច្រើនទិញរបស់របរនៅហាងទំនើបៗមិនតថ្លៃ តែពេលចូលហាងធម្មតាបែរជាតថ្លៃនោះត?
By: Hokheng Hou on 2017-12-08
293 1 comments:0 0

Answer 1


user icon Chhai Uśâ 2018-02-15

បានជាគេមិនតថ្លៃនៅពេលដែលចូលហាងប្រេនៗ ហើយបែជាតថ្លៃនៅហាងធម្មតាវិញព្រោះ៖

-​ នៅហាងប្រេនៗ តម្លៃនៃទំនេញរបស់គេមានលក្ខណៈច្បាស់លាស់មិនអាចតថ្លៃបាន ហើយម្យាងវិញទៀតទំនិញនៅបណ្តាហាងទាំងនោះមានគុណភាពល្អអាចទទួលយកបាន ដូច្នេះធ្វើឲ្យអ្នកទិញយល់ថាទំនិញទាំងនោះគឺស័ក្តសមទៅនិងតម្លៃរបស់វា

- នៅហាងធម្មតា តម្លៃនៃទំនិញរបស់គេមានលក្ខណៈមិនច្បាស់លាស់ ហើយគេអាចកាត់ថ្លៃទំនិញខ្ពស់ ឬ ទាបអាស្រ័យទៅលើស្ថានភាពនៃអ្នកទិញ គេអាចនឹងលក់ទំនិញឲ្យមកយើងក្នុងតម្លៃខ្ពស់ប្រសិនបើយើងមិនចេះតថ្លៃ ផ្ទុយទៅវិញប្រសិនបើយើងចេះតថ្លៃនោះយើងនិងអាចទិញនូវទំនិញទាំងនោះក្នុងតម្លៃសមរមជាមិនខាន ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login